Friday, March 29, 2024
Homeព្រឹត្តិការណ៍សង្គមអគ្គិភ័យកំពុងឆាបឆេះការ៉ាស់សាំងសូគីមិច មុខផ្សារកំពង់ស្ពឺ

អគ្គិភ័យកំពុងឆាបឆេះការ៉ាស់សាំងសូគីមិច មុខផ្សារកំពង់ស្ពឺ

ខេត្ដកំពង់ស្ពឺ៖ កាលពីវេលាម៉ោង១០និង៥៥នាទី ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ មានហេតុការណ៍គ្រោះអគ្គិភ័យមួយបានឆាបឆេះស្ថានីយ៍ប្រេងឥន្ធនៈសូគីមិច១កន្លែង ដែលមានទីតាំងស្ថិតនៅពីមុខផ្សារកំពង់ស្ពឺ ខេត្ដកំពង់ស្ពឺ ។

ខណៈពេលនេះប្រជាពលរដ្ឋនិងម្ចាស់ការ៉ាស់សាំងខាងលើ កំពុងនាំគ្នារត់យកបំពង់ពន្លត់អគ្គិភ័យ ទៅជួយបាញ់ពន្លត់ និងប្រមូលយកឥវ៉ាន់ចេញពីកន្លែងកើតហេតុផងដែរ ។

បើតាមអ្នកយកព័ត៌មាននគរធំបានឲ្យដឹងថា មកដល់ពេលនេះ គេឃើញរថយន្ដពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ដ បានទៅដល់កន្លែងកើតហេតុហើយ ។ ចំណែកមូលហេតុបង្កឲ្យអគ្គិភ័យនេះកើតឡើង មិនទាន់មានប្រភពច្បាស់លាស់នៅឡើយទេ ៕

14068136_671509096333209_3136451393307298515_n fddfdsfd 14199335_671509059666546_446381579094994849_n

 

RELATED ARTICLES