សាវតាអ្នកនយោបាយ(វៀតណាម)៖ លោក ហូ ជីមិញ គឺជាមេដឹកនាំបដិវត្តន៍លទ្ធិកុម្មុយនិស្តជនជាតិវៀតណាមដ៏ លេចធ្លោម្នាក់ ដែលបាន ប្រយុទ្ធប្រឆាំងជាមួយនិងកងកម្លាំងអាណានិគមដើម្បីរំដោះ ប្រជាជនវៀតណាមពីនឹមត្រួតត្រា របស់បរទេស។
ការលះបង់អស់ពីកម្លាំងកាយចិត្តរបស់ លោកក្នុងការតស៊ូដើម្បីសន្តិភាពឯករាជ្យជាតិ ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គមមាន ទំហំធំ ធេងចំពោះ ប្រទេសវៀតណាម។
លោក ហូ ជីមិញ ជាអ្នកដែលបានលើកតម្កើង ប្រពៃណីនៃលទ្ធិខុងជឺ លោកបានធ្វើដំណើរជុំវិញ ពិភពលោកដោយទស្សនកិច្ចនៅ តាម បណ្តាទីក្រុងនិងទីកន្លែងជាច្រើន។តាមរយៈទស្សនកិច្ចនេះបានកែប្រែ លោកជាមនុស្សម្នាក់ដែលមាន គំនិតរីកចំរើននិងបានជំរុញ នៅ ក្នុងអាជីព នយោបាយរបស់លោក។
ក្រោយមកលោកបានប្រែក្លាយជា នាយករដ្ឋមន្ត្រីក្នុងឆ្នាំ១៩៤៥-១៩៥៥និងជាប្រធានាធិបតី(១៩៤៥-១៩៦៩) នៃសាធារណរដ្ឋប្រជាធិប តេយ្យវៀតណាម(វៀតណាមខាងជើង)។
លោកបានបំពេញ តួនាទីដ៏សំខាន់មួយនៅក្នុងការបង្កើត សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមក្នុង១៩៤៥ ក៏ដូចជាការកងទ័ពប្រជា ជនវៀតណាម និងវៀតកុងក្នុងអំឡុងសង្រ្គាមវៀតណាម។
ជាមួយនិងគំនិត បដិវត្តន៍និងការអះអាងពីការរំដោះ ប្រទេសរបស់លោក លោកហូ ជីមិញ បានដឹកនាំចលនាទាមទារឯករាជ្យវៀតមិញ ចាប់ពីឆ្នាំ១៩៤១ ជាយថាហេតុក៏មានការ បង្កើតឡើងនូវសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមដែលដឹកនាំ ដោយបក្ស កម្មុយ និស្តក្នុងឆ្នាំ១៩៤៥។ក្រោយពីលោកលាលែង ពីមុខតំណែងក្នុងអំណាច ហូជីមិញនៅតែបន្តស្ថិតក្នុងចំណោមប្រជាជនវៀតណាម ដ៏សំខាន់ម្នាក់ដដែលនិងជាមេដឹកនាំដែលប្រជាជន វៀតណាមគោរពយ៉ាងខ្ពង់ខ្ពស់។ (តទៅលេខក្រោយ)