Wednesday, November 20, 2024
Homeតារាខ្មែរឌួង ហ្សូរីដា ប៊ិះអស់១៥ម៉ឺនដុល្លារ ដោយសារតែរឿងមួយនេះ

ឌួង ហ្សូរីដា ប៊ិះអស់១៥ម៉ឺនដុល្លារ ដោយសារតែរឿងមួយនេះ

ពិធីការិនីឌួង ហ្សូរីដា ថ្លែងថា នាងប៊ិះតែអស់15ម៉ឺនដុល្លារទៅហើយ តែសំណាងល្អ ទឹកប្រាក់ទាំងនោះមិនត្រូវបានខាតបង់វិញ។ ការថ្លែងបែបនេះរបស់ឌួង ហ្សូរីដា នៅពេលដែលនាងបានទៅចូលរួមពិធីបូជាសពតារាចម្រៀងខេមរៈ ស្រីពៅ កាលពីថ្ងៃទី28 ខែ មករា ឆ្នាំ2019 នៅវត្តសុវណ្ណមុនីសាគរ (សំរោងអណ្តែត) ទាំងទឹកមុខស្រពាប់ស្រពោនក្រៀមក្រំ។

ចំពោះទឹកប្រាក់ដែល ឌួង ហ្សូរីដា ប៊ិះបាត់15ម៉ឺនដុល្លារនោះ មិនមែនត្រូវចោរលួច ឬទើបរកឃើញវិញទេ តែមុននេះ អ្នកស្រីលឹម យ៉ាលីន ដែលជាម្តាយរបស់នាងមានជំងឺឈឺធ្ងន់ តម្រូវឱ្យទៅសម្រាកព្យាបាលនៅប្រទេសថៃ ហើយហ្សូរីដា បានឱ្យដឹងថា ប្រសិនបើនាងយឺតពេលតែបន្តិច ក្នុងការនាំម្តាយទៅព្យាបាលជំងឺនោះ គឺប្រាកដជាអ្នកស្រីយ៉ាលីន ធ្លាក់ចូលក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរ ហើយដំណាក់កាលចុងក្រោយ ច្បាស់ជាវិវឌ្ឍទៅរកជំងឺក្រលៀន ដែលនឹងទៅព្យាបាលនៅឥណ្ឌា ជាមិនខាន។

ឌួង ហ្សូរីដា បានឱ្យដឹងថា បើសិនម្តាយរបស់នាងឈឺក្រលៀន គឺថវិកាដែលត្រូវចំណាយថ្លៃព្យាបាលនោះ មិនក្រោម15ម៉ឺនដុល្លារទេ ហើយក៏មិនប្រាកដថាជា ឬមិនជានោះឡើយ។ ប៉ុន្តែយ៉ាងណា ហ្សូរីដា ថា នាងសំណាងធំ ដែលនាំម្តាយទៅព្យាបាលទាន់ពេលវេលា ហើយពេលនេះ ស្ថានភាពម្តាយរបស់នាងមិនត្រឹមតែរួចផុតពីជំងឺក្រលៀនទេ តែគាត់ក៏បានជាសះស្បើយជាងមុនហើយ៕

RELATED ARTICLES