យុវវ័យ(១៨+)
១/ កំណត់ថាតើ ហេតុអ្វីបានជា អ្នកកុហកនាង។ រឿងទី១គឺអ្នកគួរ ពន្យល់ប្រាប់នាង ថាការពោល ពាក្យកុហករបស់ អ្នកនោះគឺមានសារសំខាន់ ហើយក៏មាន កំហុសឆ្គងខ្លះដែរ ពាក់ព័ន្ធនិង ករណីនេះ ឬក៏សារភាព កំហុសដល់ មិត្តស្រីរបស់ អ្នកតែម្តង។
២/ កំណត់ថាតើ អ្នកពិតជាចង់ជានា ឬត្រូវគ្នាជាមួយ និងគូស្នេហ៍របស់ អ្នកមែនទេ? ផ្អែកតាមការ សន្និដ្ឋានដោយខ្លួន របស់អ្នកពី ដំណាក់ កាលមុន អ្នកចាំបាច់ ត្រូវតែផ្តល់នូវ គំនិតប្រាកដ ប្រជាថាតើ អ្នកពិតជា ឬមិនចង់ ត្រូវគ្នាជាមួយ និងគូស្នេហ៍ របស់ដែរទេ?
៣/ ចំណាយពេលខ្លះៗ ក្នុងការសរសេរ ចេញពីក្នុងចិត្ត អ្នកមកលើ ក្រដាសអំពីទំនាក់ ទំនងរបស់ អ្នកនិងនាង។ ធ្វើបែបនេះវានឹង ជួយដល់ អ្នកក្នុងការកត់ សម្គាល់ថាតើ អ្នកមានចំណាប់ អារម្មណ៍ក្នុងការ បន្តចំណងស្នេហ៍ តទៅទៀតដែរឬទេ និងពិចារណាពី ហេតុផល ដែលអ្នកសរសេរ ចេញមក ថាហេតុអ្វីអ្នក ចង់ត្រូវគ្នាវិញ?
៤/ ត្រូវយល់ថា តើអ្វីដែលកំពុង សុំទោស។ ជាក់ស្តែងពេល ដែលអ្នកកុហក នាងអ្នកនឹងចាំបាច់ ត្រូវសុំទោសនាង ចំពោះរឿងនោះ។ទោះជាយ៉ាង ណាអ្នកចាំបាច់ ត្រូវទុកឲ្យនាងដឹងថា អ្នកយល់អស់ហើយ ថារឿងហេតុវាយ៉ាងម៉េច និងអ្វីដែលអ្នក ធ្វើឲ្យនាង ឈឺចាប់។ចូរត្រៀមខ្លួនក្នុង ការពន្យល់ប្រាប់ នាងថាអ្នកបាន យល់ផលវិបាក នៃការបំផ្លាញ ទំនាក់ទំនងដោយ សាររឿងនេះដល់នាងក្នុង មធ្យោបាយយ៉ាងណា បង្ហាញពីភាពម៉ឺងម៉ា ត់ឬប្រាកដប្រជារបស់អ្នក។
៥/ ចូរពោលពាក្យសុំទោស ដាក់នាងលក្ខណៈឯកជន ឬនៅកន្លែងដែល សមគួរមិន ត្រូវធ្វើនៅកណ្តាល ហ្វូងមនុស្ស ច្រើនឡើយ។
៦/ ចៀសវាងប្រើពាក្យ ណាមួយដែលសំដៅ ថាអ្នកមិនទទួល ខុសត្រូវឬកំហុស ទាំងស្រុងចំពោះ ការពោលពាក្យ ខ្ញុំសុំទោស ដែលធ្វើឲ្យ អ្នកឈឺ ចាប់ឬពាក្យ ប្រសិនជាអ្នក មិនធ្វើឲ្យបែបនេះដាក់ខ្ញុំ ខ្ញុំនឹងមិនធ្វើវា ឡើយ ។
៧/ ចូរត្រៀមខ្លួនចំពោះសំណួរលំបាកៗមួយចំនួន។
៨/ ឆ្លើយតបនឹងនាងដោយភាពស្មោះត្រង់ ប៉ុន្តែដោយក្តីអាណិតទៅជាមួយផង។
៩/ ត្រូវដឹងថាដៃគូរ បស់អ្នកមិនអាច ទទួលយកដោយ វិចារណញ្ញាណយ៉ាង ពេញលេញក្នុងអំឡុង ពេលជជែកគ្នា នោះឡើយ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា