Wednesday, November 20, 2024
Homeតារាខ្មែរកុល ដាវី ដឹកដៃសុខ រក្សា រៀបការចំថ្ងៃសិទ្ធិនារី ៨មីនា

កុល ដាវី ដឹកដៃសុខ រក្សា រៀបការចំថ្ងៃសិទ្ធិនារី ៨មីនា

ភ្នំពេញ៖​ នៅទីបំផុត តារាស៊ិចស៊ីនាងកុល ដាវី បានសម្រេចចិត្តដឹកដៃប្រុសកំពូលស្នេហ៍លោកសុខ រក្សា ក្រាបផ្ទឹមតាមប្រពៃណីខ្មែរ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះហើយ ដែលចំថ្ងៃទិវានារីអន្ដរជាតិ។ ពិធីមង្គលការរបស់អ្នកសម្ដែងដើមទ្រួងទ្រលុកទ្រលន់ កុល ដាវី នឹងរៀបចំនៅមជ្ឈមណ្ឌលសន្និបាទនិងពិពរណ៌កោះពេជ្រ អាគារ C ស្របពេលដែលកុល ដាវី បានថ្ងូរថា នាងហត់នឿយខ្លាំងណាស់ប៉ុន្មានថ្ងៃនេះ ព្រោះជាប់រៀបចំសំបុត្រការហៅភ្ញៀវ ជាពិសេសគឺហៅតារារាប់រយនាក់ មិនឲ្យចន្លោះតារាណាឡើយ។
​តារាដើមទ្រូងធំទ្រលុកទ្រលន់ កុល ដាវី វាចារភ្ជាប់ជាមួយធៀបការថា”រវល់ពេញ១ខែហើយ នៅសល់តែជូនធៀបទៅភ្ញៀវទៀត គឺរួចរាល់ហើយ ​ត្រៀមណាសំណព្វចិត្តទាំងអស់គ្នា”។

គួរបញ្ជាក់ថា កុល ដាវី បានបង្កាត់ភ្លើងស្នេហាជាមួយតារាចម្រៀងសាន់ដេ លោកសុខ រក្សា ជិត១០ឆ្នាំមកហើយ ក្រោយពីអ្នកទាំង២ បានដឹកដៃគ្នាទៅច្រៀងសម្ដែងនៅប្រទេសកាណាដា តែ២នាក់ គឺដូចនាំគ្នាទៅសាសងស្នេហា។ កុល ដាវី ត្រូវបានមិត្តភក្ដិជាច្រើនបន្ដុះបង្អាប់ថា នាងជាតារាសិចស៊ីមិនស័ក្តិសមមានស្នេហាជាមួយសុខ រក្សា ដែលមិនសូវចេះលេងខ្លួន គឺសមតែបានប្ដីជាអ្នកមាន ឬឧកញ៉ាៗជាដើម ប៉ុន្តែដាវី មិនខ្ចីក្វល់ក្វាយឡើយ។

ដោយឡែកសុខ រក្សា វិញ គិតតែប្រចណ្ឌហួងហែងដាវី ខ្លាំងណាស់ សូម្បីតែនាងនិយាយទូរស័ព្ទក៍លួចស្ដាប់ដែរ ព្រោះខ្លាចនិយាយជាមួយប្រុសផ្សេង ទើបធ្វើឲ្យពេលខ្លះដាវី មួម៉ៅរឿងដាវីប្រចណ្ឌនាងខ្លាំងពេកនេះ ដោយមានការប៉ះសំដីគ្នាខ្លះទៀតផង ប៉ុន្ដែចំណងស្នេហាមិនឈានទៅដលការប្រេះឆាគ្នាឡើយ បន្ទាប់ពីរួមរស់ជាមួយគ្នាជិត១០ឆ្នាំ ដោយឥតខាន់ស្លានេះទីបំផុតពួកគេក៍ព្រមដឹកដៃគ្នាក្រាបផ្ទឹម។

ប្រភពបានឲ្យដឹងថា កុល ដាវី បានផ្ដាច់ស្នេហ៍ពីមន្ដ្រីធំម្នាក់នៅខេត្តរតនគិរី ស្របពេលដែលសុខ រក្សា ក៏ចែកផ្លូវគ្នាជាមួយអតីតគូដណ្ដឹងជាតារាសម្ដែងរកស៊ីលក់បាយ និងកាហ្វេនៅចោមចៅ ហើយរក្សា ធ្លាប់សន្យាថា នឹងរៀបការមិនឲ្យផុតពីឆ្នាំ២០១៩ ពេលនេះ គឺដូចការតាំងចិត្តមែន។

​សុខ រក្សា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថា តាំងពីចាប់ដៃដាវី មកបានរកស៊ីបង្កើតវង្សតន្ដ្រីសម័យដែលជួលគ្រប់កម្មវិធីហើយឃើញថា កាក់កបខ្លាំងបូកជាមួយអាជីពច្រៀងសម្ដែងទាំងសងខាងផង ទើបមានលទ្ធភាពទិញបានផ្ទះ២ល្វែង និងរថយន្ដ២គ្រឿង មុនពេលសម្រេចចិត្តរៀបការនៅពេលនេះ៕

RELATED ARTICLES