Thursday, May 2, 2024
Homeព័ត៌មានជាតិរំដោះ​ចិញ្ចើម​ផ្លូវ អាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វា ចាត់​វិធាន​ការ​តាម​សំណើ​ពលរដ្ឋ

រំដោះ​ចិញ្ចើម​ផ្លូវ អាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វា ចាត់​វិធាន​ការ​តាម​សំណើ​ពលរដ្ឋ

ភ្នំពេញ ៖ រាជធានីភ្នំពេញ ត្រូវបានមើល ឃើញថា កំពុងប្រឈមជាមួយនឹងបញ្ហាការ កកស្ទះចរាចរណ៍ ដែលកត្តាមួយនេះ បង្កឱ្យ ប្រជាពលរដ្ឋ អ្នកដំណើរទូទៅ បានរអ៊ូរទាំ និង រិះគន់ថា មូលហេតុសំខាន់មួយដែលនាំឱ្យមាន ការកកស្ទះចរាចរណ៍គឺដោយសារតែការរំលោភ ចិញ្ចើមផ្លូវ រហូតពេលខ្លះមានការយកទ្រូងផ្លូវ សាធារណៈធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ ទៀតផង ដែលបញ្ហានេះប្រជាពលរដ្ឋបានស្នើឱ្យ អាជ្ញាធរនៅតាមមូលដ្ឋាននីមួយៗ គួរចាត់ វិធានការរំដោះចិញ្ចើមផ្លូវជាបន្ទាន់ ព្រមទាំង បានស្នើដល់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ឱ្យ ចេញបទបញ្ជាទៀតផង។

ឆ្លើយតបទៅនឹងសំណើរបស់ប្រជាពលរដ្ឋ ខាងលើ អាជ្ញាធរខណ្ឌជ្រោយចង្វា ត្រូវបាន ប្រជាពលរដ្ឋលើកសរសើរថា បានបង្ហាញស្នាដៃ គំរូនាំមុខគេ ដោយបានចាប់ផ្តើមចាត់វិធានការ រដ្ឋបាលចុះរុះរើសំយាប ស្លាកយីហោ ផ្ទាំង ផ្សាយពាណិជ្ជកម្ម និងការដាក់តាំងលក់ទំនិញ ផ្សេងៗដែលរំលោភចិញ្ចើមផ្លូវសាធារណៈនៅ តាមផ្លូវជាតិលេខ៦។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សាលាខណ្ឌជ្រោយចង្វា បានបញ្ជាក់ឱ្យដឹងកាល ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ថា “រយៈពេល ២ថ្ងៃកន្លងមកនេះ គឺនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ក្រុមការងារចម្រុះរបស់ រដ្ឋបាលខណ្ឌជ្រោយចង្វា បានចុះប្រតិបត្តិការ រុះរើសំយាប ស្លាកយីហោ ផ្ទាំងផ្សាយពាណិជ្ជកម្ម និងការដាក់តាំងលក់ទំនិញផ្សេងៗ ដែលរំលោភ មកលើចិញ្ចើមផ្លូវសាធារណៈ “ផ្លូវជាតិលេខ៦” នៅជុំវិញរង្វង់មូលព្រហ្មមុខបួន ស្ថិតក្នុងសង្កាត់ ជ្រោយចង្វា និងសង្កាត់ព្រែកលៀប ដែលជា ហេតុបង្កឱ្យមានភាពអនាធិបតេយ្យ ប៉ះពាល់ ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀប- រៀបរយសាធារណៈ ជាពិសេសបាត់បង់នូវ សោភណភាពរបស់រាជធានីភ្នំពេញ និងខណ្ឌ ជ្រោយចង្វា ផ្ទាល់ផងដែរ។

ជាមួយនឹងចំណាត់ការដ៏ល្អប្រសើរនេះ  ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ភាគច្រើនមានការ  គាំទ្រនិងសាទរ ចំពោះការចាត់វិធានការរដ្ឋ- បាល ចុះប្រតិបត្តិការរុះរើសំយាប ស្លាកយីហោ ផ្ទាំងផ្សាយពាណិជ្ជកម្ម និងការដាក់តាំងលក់ ទំនិញផ្សេងៗដែលរំលោភមកលើចិញ្ចើមផ្លូវ សាធារណៈ ដែលនេះគឺជាបំណងប្រាថ្នារបស់ ប្រជាពលរដ្ឋទូទៅចង់បាន”។

ទំព័រហ្វេសប៊ុកដដែល បន្តថា “ទន្ទឹមនឹង ការគាំទ្រ ក៏យើងសង្កេតឃើញមានមតិរិះគន់ មួយចំនួនបានលើកឡើងថា “រដ្ឋបាលខណ្ឌជ្រោយ ចង្វា មិនបានជូនដំណឹងជាមុនចំពោះការចាត់- វិធានការរដ្ឋបាលនេះ”។ ដូចនេះ រដ្ឋបាលខណ្ឌ ជ្រោយចង្វា សូមធ្វើការបដិសេធ  និងច្រានចោល រាល់មតិរិះគន់ទាំងឡាយណា ដែលបានលើក ឡើងផ្ទុយពីការពិត និងមានចេតនាទុច្ចរិត រារាំងដល់ការរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ដែលពុំស្ថិតក្នុងគោលបំណង “រិះគន់ ដើម្បី     ស្ថាបនា” នោះទេ។

រដ្ឋបាលខណ្ឌជ្រោយចង្វា សូមបំភ្លឺជូន សាធារណជនឱ្យបានជ្រាបថា ពាក់ព័ន្ធការចុះ អនុវត្តវិធានការរដ្ឋបាលរុះរើសំយាប  ស្លាកយី- ហោ ផ្ទាំងផ្សាយពាណិជ្ជកម្ម និងការដាក់តាំង លក់ទំនិញផ្សេងៗនៅលើចិញ្ចើមផ្លូវជាតិលេខ៦ គឺអនុវត្តទៅតាមនីតិវិធីរដ្ឋបាលជាធរមាន និង បានជូនដំណឹងជាច្រើនលើកច្រើនសារួចមក ហើយ ប៉ុន្តែបន្ទាប់ពីបានជូនដំណឹងជាបន្តបន្ទាប់ រួចមក រដ្ឋបាលខណ្ឌសង្កេតឃើញថា បងប្អូន អាជីវករដែលកំពុងប្រកបអាជីវកម្មនៅតាម បណ្តោយផ្លូវជាតិលេខ៦ និងជុំវិញរង្វង់មូល ព្រហ្មមុខបួន ស្ថិតក្នុងសង្កាត់ជ្រោយចង្វា សង្កាត់ ព្រែកលៀប និងសង្កាត់បាក់ខែង ពុំបានអនុវត្ត តាមខ្លឹមសារនៃសេចក្តីជូនដំណឹងទាំងនោះឱ្យ បានត្រឹមត្រូវ និងមានប្រសិទ្ធភាពនៅឡើយ។

ដូចនេះ ដើម្បីអនុវត្តខ្លឹមសារនៃសេចក្តី ជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព រដ្ឋបាលខណ្ឌ ជ្រោយចង្វា បានចេញសេចក្តីជូនដំណឹងលើក ចុងក្រោយ តាមរយៈលិខិតលេខ ២៩៩/១៦ ស.ជ.ណ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ដែលកំណត់ពីកាលបរិច្ឆេទនៃការចុះអនុវត្តវិ-ធានការរដ្ឋបាល គឺចាប់ពីថ្ងៃទី២៩ ខែសីហា  ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹកតទៅ ដោយចាប់ អនុវត្តពីចំណុចរង្វង់មូលព្រហ្មមុខបួន ស្ថិតក្នុង សង្កាត់ជ្រោយចង្វា រហូតដល់ស្ពានទី១២ ស្ថិត ក្នុងសង្កាត់បាក់ខែង។

គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នេះ ក្រុមការងារខាងលើសម្រេចលទ្ធផលបាន ប្រមាណជាង៥០ភាគរយ ហើយក្រុមការងារ  នឹងបន្តចុះអនុវត្តរហូតទទួលបានលទ្ធផល១០០ ភាគរយ។

អាស្រ័យហេតុដូចបានគោរពជម្រាបជូន ខាងលើ សូមសាធារណជនមេត្តាជ្រាប និងចូល- រួមគាំទ្រដល់ការអភិវឌ្ឍប្រទេសជាតិរបស់  យើងទាំងអស់គ្នា”។

គួរបញ្ជាក់ថា យោងតាមលិខិតរបស់សា- លារាជធានីភ្នំពេញ លេខ២១២ ស.ណ.ន រក.ខ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ដែលចុះ ហត្ថលេខាដោយលោកប៉ា សុជាតិវង្ស អភិ- បាលរាជធានីភ្នំពេញ បានផ្ញើជូនលោកអភិបាល ខណ្ឌជ្រោយចង្វា បានធ្វើការណែនាំឱ្យរដ្ឋបាល ខណ្ឌជ្រោយចង្វា ចាត់វិធានការរៀបចំសណ្តាប់- ធ្នាប់សាធារណៈនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ក្នុងនោះមានចំណុចសំខាន់ៗចំនួន៤ ដែល សាលារាជធានីភ្នំពេញ បានដាក់ចេញឱ្យលោក អភិបាលខណ្ឌជ្រោយចង្វា អនុវត្ត រួមមាន ៖

១- ត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋដែល រស់នៅតាមបណ្តោយផ្លូវជាតិលេខ៦ ដែលបាន សាងសង់សំណង់រំលោភលយចូលមកលើចិញ្ចើម- ផ្លូវសាធារណៈនោះ ឱ្យរុះរើសំណង់ទាំងនោះ ចេញ ដោយទុករយៈពេលមួយខែ គឺគិតចាប់ពី ថ្ងៃដែលបានជូនដំណឹង។

២- ត្រូវឱ្យការិយាល័យរៀបចំដែនដី-នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ ចុះ កំណត់ព្រំរវាងដីកម្មសិទ្ធិរបស់ជ្រាពលរដ្ឋ និង ចិញ្ចើមផ្លូវសាធារណៈឱ្យបានច្បាស់លាស់។

៣- ត្រូវចាត់កម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវជាតិលេខ៦ ចំពោះការដាក់ តាំងលក់ទំនិញគ្រប់ប្រភេទ នៅលើចិញ្ចើមផ្លូវ  សាធារណៈ។

៤- ចាត់អភិបាលរងម្នាក់ ដើម្បីទទួល បន្ទុកដឹកនាំការងារនេះ ហើយរាយការណ៍អំពី លទ្ធផលនៃការអនុវត្តការងារនេះ មកសាលា- រាជធានីភ្នំពេញ ជារៀងរាល់ខែ ដើម្បីសាលា- រាជធានីភ្នំពេញ មានមូលដ្ឋានពិនិត្យ តាមដាន ការវិវឌ្ឍនៃចំណាត់ការខាងលើ។

បន្ទាប់ពីទទួលបានលិខិតណែនាំពីសាលា- រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ សាលខណ្ឌជ្រោយចង្វា បានចេញនូវសេចក្តី- ជូនដំណឹងមួយ លេខ ២០៨ ស.ជ.ណ ចុះហត្ថ- លេខាដោយលោកឃ្លាំង ហួត អភិបាលខណ្ឌ  ដែលក្នុងសេចក្តីជូនដំណឹងនោះមានខ្លឹមសារថា “សាលាខណ្ឌជ្រោយចង្វា សូមជម្រាបជូនដំណឹង ដល់អស់លោក-លោកស្រី ដែលបានសង់សំណង់ និងដាក់លក់ទំនិញរំលោភចូលមកលើចិញ្ចើម- ផ្លូវសាធារណៈ (ផ្លូវជាតិលេខ៦) ឱ្យបានជ្រាប ថា ៖ បច្ចុប្បន្ននេះនៅតាមបណ្តោយផ្លូវជាតិ-លេខ៦ មានការដាក់តាំងលក់ទំនិញផ្សេងៗ និង ការសាងសង់សំណង់ មានការរីកដុះដាលកាន់- តែច្រើន ដោយរំលោភលយចូលមកលើចិញ្ចើម- ផ្លូវសាធារណៈ ដែលជាហេតុបង្កឱ្យមានភាព អនាធិបតេយ្យ បាត់បង់នូវសោភណភាព សុវត្ថិ- ភាព និងសណ្តាប់ធ្នាប់សាធារណៈ សាលាខណ្ឌ តម្រូវឱ្យអស់លោក-លោកស្រី រុះរើសំណង់ ដែលសង់រំលោភមកលើដីចំណីផ្លូវ និងបញ្ឈប់ ការដាក់តាំងលក់ និងទំនិញផ្សេងៗឱ្យអស់ ដោយទុករយៈពេល០១ខែ គឺគិតចាប់ពីថ្ងៃដែល បានជូនដំណឹងនេះតទៅ។ ក្នុងករណីអស់លោក- លោកស្រី មិនអនុវត្តតាមខ្លឹមសារជូនដំណឹង ខាងលើនេះទេ សាលាខណ្ឌ នឹងចុះអនុវត្តវិធាន- ការរដ្ឋបាល ដោយមិនទទួលខុសត្រូវរាល់ការ ខូចខាតទ្រព្យសម្បត្តិ ឬបាត់បង់ផលប្រយោជន៍ នោះឡើយ”។

ជាមួយនេះ សាលាខណ្ឌជ្រោយចង្វារ  បានចេញនូវសេចក្តីជូនដំណឹងពីរបន្ថែមទៀត  គឺសេចក្តីជូនដំណឹងទី១ លេខ១៥១/១៦ ស.ជ.ណ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ និងសេចក្តី ជូនដំណឹងទី២ លេខ១៨៣/១៦ ស.ជ.ណ ចុះ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ដែលមាន   ខ្លឹមសារជូនដំណឹងដល់ម្ចាស់ដេប៉ូអាជីវកម្មលក់ គ្រឿងសំណង់ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ឱ្យបញ្ឈប់ការដាក់ស្តុកខ្សាច់ ក្រួសថ្ម នៅក្នុង ដេប៉ូ និងលើចិញ្ចើមផ្លូវ ដែលអាចបង្កឱ្យមាន គ្រោះថ្នាក់ជាយថាហេតុ ពិសេសនៅពេលដែល រដូវវស្សាចូលមកដល់ មានទឹកភ្លៀងហូរច្រោះ នាំយកកម្ទេចខ្សាច់ហូរចូលប្រព័ន្ធលូ បង្កឱ្យកក ស្ទះដល់ការបង្ហូររំដោះទឹកចេញពីមូលដ្ឋាន និង បង្កជាផលប៉ះពាល់ផ្សេងៗទៀត ហើយក្នុង ករណីដែលម្ចាស់ដេប៉ូ និងម្ចាស់អាជីវកម្ម មិន ព្រមអនុវត្តតាមសេចក្តីជូនដំណឹងរបស់សាលា ខណ្ឌជ្រោយចង្វា ទេនោះ  សាលាខណ្ឌនឹងចាត់ វិធានការរដ្ឋបាល បិទដេប៉ូអាជីវកម្ម ដោយ មិនទទួលខុសត្រូវនូវការបាត់បង់ផលប្រយោជន៍ នោះឡើយ។

ដោយឡែកសាលាខណ្ឌជ្រោយចង្វា បាន ចេញនូវសេចក្តីជូនដំណឹងចុងក្រោយមួយ លេខ ២៩៩/១៦ ស.ជ.ណ ចុះថ្ងៃទី២២ ខែសីហា  ឆ្នាំ២០១៦ ដោយបានបញ្ជាក់យ៉ាងច្បាស់ថា “រដ្ឋបាលខណ្ឌជ្រោយចង្វា សូមជូនដំណឹងដល់ អស់លោក-លោកស្រី ដែលជាម្ចាស់ហាងកំពុង ប្រកបអាជីវកម្ម តាមបណ្តោយផ្លូវជាតិលេខ៦  និងជុំវិញរង្វង់មូលជ្រោយចង្វា ទាំងអស់មេត្តា ជ្រាបថា ៖ ក្រុមការងាររដ្ឋបាលខណ្ឌ នឹងចុះ ធ្វើការអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់ រុះរើសំយាប ស្លាកយីហោ និងសម្ភារៈដែលសង់ និងការដាក់តាំងលយចូលមកលើដីចំណីផ្លូវ ចាប់- ពីរង្វង់មូលគល់ស្ពានជ្រោយចង្វា រហូតដល់ព្រំ ប្រទល់ខណ្ឌជ្រោយចង្វា ត្រង់ចំណុចស្ពានទី ១២ ចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៨ៈ០០ព្រឹក តទៅ។ ដូចនេះសូមអស់ លោក-លោកស្រីម្ចាស់ហាង សហការរុះរើចេញ ដោយខ្លួនឯង តាមខ្លឹមសារលិខិតជូនដំណឹង ខាងលើ ករណីមិនព្រមរុះរើទេ ក្រុមការងារនឹង ធ្វើការរុះរើ ដោយពុំទទួលខុសត្រូវនូវរាល់ការ ខូចខាត ឬបាត់បង់សម្ភារៈរបស់អស់លោក- លោកស្រីឡើយ”។

ជុំវិញចំណាត់ការរបស់អាជ្ញាធរខណ្ឌជ្រោយ ចង្វា ក្នុងការរំដោះចិញ្ចើមផ្លូវនៅក្នុងភូមិសាស្ត្រ ដែនសមត្ថកិច្ចរបស់ខ្លួននេះ ប្រជាពលរដ្ឋទូទៅ បានសម្តែងការសាទយ៉ាងខ្លាំង ប៉ុន្តែក៏ស្នើសុំ ធ្វើឱ្យមានប្រសិទ្ធភាព ចៀសវាងកើតមាន បញ្ហាដដែលៗដូចវែកចក។ ជាមួយគ្នានេះ ប្រជាពលរដ្ឋស្នើឱ្យអាជ្ញាធរខណ្ឌដទៃទៀត ក្នុង រាជធានីភ្នំពេញ មានចំណាត់ការរំដោះចិញ្ចើម ផ្លូវនិងរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដូចអាជ្ញាធរ ខណ្ឌចង្វា ដែរ កុំស្ពឹកស្រពន់ងាប់ត្រគាកស្តូក ឬ ធ្វើជាមន្ត្រីជើងដប់ ដូចដែលសម្តេចនាយករដ្ឋ- មន្ត្រី បានលើកឡើងដាស់តឿន នាពេលកន្លង មកនោះ ព្រោះការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់ កំពុងជិតចូលមកដល់ ដូច្នេះ ប្រជាពលរដ្ឋម្ចាស់ឆ្នោតកំពុងបើកភ្នែកមើល ស្នាដៃរបស់អាជ្ញាធរដែនដីឃុំ-សង្កាត់ដែល ពួកគាត់រស់នៅទាំងនោះហើយ។

គួរបញ្ជាក់ថា ទាក់ទងទៅនឹងការរំដោះ ចិញ្ចើមផ្លូវនេះ មជ្ឈដ្ឋានទូទៅបានកត់សម្គាល់ ឃើញថា មកដល់ពេលនេះ ដើម្បីជួយសម្រួល  ចរាចរណ៍មួយផ្នែក និងដើម្បីលម្អសោភណភាព រាជធានី រដ្ឋបាលរាជធានីភ្នំពេញ បានដាក់របាំង ពុះចែកទ្រូងផ្លូវបន្ថែម។ ប៉ុន្តែចំពោះមូលហេតុ នាំឱ្យកកស្ទះចរាចរណ៍ បង្កឡើងដោយមនុស្ស  ខាងសាលារាជធានីមិនទាន់ទាន់ចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់នៅឡើយ ដូចជាការចតយាន- ជំនិះមិនគោរពច្បាប់ ការរំលោភចញ្ចើមផ្លូវ សាធារណៈសម្រាប់ថ្មើរជើង ធ្វើជាកម្មសិទ្ធិ-ឯកជន ប្រកបអាជីវកម្ម ដាក់តាំងលក់ទំនិញ ផ្សេងៗលើដងផ្លូវ ការចតយានជំនិះលើទ្រូង ផ្លូវយ៉ាងអនាធិបតេយ្យ ពិសេសនៅតាមផ្លូវធំៗ និងផ្លូវដែលមានការធ្វើអាជីកម្មច្រើន ដូចជាផ្លូវ ក្បែរផ្សារ សាលារៀន រោងចក្រ និងផ្លូវដែល សម្បូរទៅដោយភោជនីយដ្ឋាន ហាងផឹកស៊ី និង កន្លែងលក់គ្រឿងហូបចុក នៅតាមចិញ្ចើមផ្លូវ ជាដើម។

ពាក់ព័ន្ធនឹងការស្នើ និងលើកឡើងរបស់ ប្រជាពលរដ្ឋខាងលើនេះ អ្នកនាំពាក្យសាលា- រាជធានីភ្នំពេញ លោកមាន ចាន់យ៉ាដា ធ្លាប់ បានបញ្ជាក់ប្រាប់ “នគរធំ” ថា បញ្ហាកកស្ទះ ចរាចរណ៍នៅរាជធានីភ្នំពេញ នេះ សាលារាជ- ធានីភ្នំពេញ បានប្រើនូវវិធានការច្រើនយ៉ាង ដោយមិនបានព្រងើយកន្តើយនោះទេ គ្រាន់តែ បានសម្រេចយ៉ាងណានោះ តាមស្ថានភាពជាក់- ស្តែង។ ជាក់ស្តែង អាជ្ញាធររាជធានីភ្នំពេញ  បានធ្វើផ្លូវក្រវាត់ក្រុង ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ជុំវិញក្រុង ដើម្បីធ្វើយ៉ាងម៉េចឱ្យឡានធំរត់នៅ ក្រៅក្រុង។ មួយវិញទៀត អាជ្ញាធរក៏បានកែ- លម្អនូវប្រព័ន្ធភ្លើងស្តុបនៅក្នុងរាជធានីទាំងមូល ផងដែរ។ មិនតែប៉ុណ្ណោះសាលារាជធានីភ្នំពេញ ក៏បានធ្វើការណែនាំដល់អាជ្ញាធរខណ្ឌ-សង្កាត់  ឱ្យធ្វើការយកចិត្តទុកដាក់ពង្រឹងនូវសណ្តាប់ធ្នាប់ លក់ដូរ ទាក់ទងទៅនឹងការគ្រប់គ្រង និងការ ប្រើប្រាស់ចិញ្ចើមផ្លូវឱ្យបានល្អ ផងដែរ៕

RELATED ARTICLES