MC សហរដ្ឋអាមេរិកបានផ្តល់ការអនុគ្រោះថ្មីទៀតលើការនាំចេញទំនិញពីកម្ពុជា ដោយអនុញ្ញាត្តឲ្យកម្ពុជានាំចេញទំនិញ៥០០០មុខទៅកាន់ប្រទេសរបស់ខ្លួន ជាការអនុគ្រោះពន្ឋ ដែលនឹងជួយជំរុញកំនើននៃការនាំចេញរបស់កម្ពុជាបន្ថែមទៀត។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃម្សិលមិញបានលើកឡើងថា ការអនុគ្រោះពន្ធរបស់សហរដ្ឋ-អាមេរិក នឹងធ្វើឲ្យប្រសើរឡើងបន្ថែមទៀតក្នុងការនាំទំនិញចេញពីកម្ពុជា ខណៈដែលគិតមកដល់ពេលនេះ ការនាំទំនិញចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក មានចំនួនច្រើនជាងការនាំចូល។
ថ្លែងក្នុងសន្និសីទសារព័តមាន ស្តីពីការពង្រីកកម្មវិធីជី.អេស.ភីរបស់សហរដ្ឋអាមេរិក ការលើកលែងពន្ធ ចំពោះកាបូបសម្រាប់ដាក់សម្ភារៈធ្វើដំណើរផលិតនៅកម្ពុជា កាលពីរសៀលថ្ងៃទី៦ ខែកក្កដាម្សិលមិញនេះ ឯកឩត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្រោយពីមានការស្នើរសុំតវ៉ាទៅរដ្ឋាភិបាលអាមេរិក កាលពីខែតុលាឆ្នាំ២០១៥កន្លងមកជាលទ្ធផលដែលកម្ពុជាទទួលបានមកវិញ គឺចាប់ពីដើមខែកក្កដានេះតទៅ ផលិតផលប្រហែល៥ពាន់មុខ អាចនាំចេញទៅអាមេរិកបានដោយអនុគ្រោះពន្ធ។ ឯកឩត្តមរដ្ឋមន្រ្តីបញ្ជាក់ទៀតថា ការនាំចេញទៅសហរដ្ឋអាមេរិក គឺមានការកើនឡើងរហូត ក្នុងនោះនៅឆ្នាំ២០១៣ មានទំហំទឹកប្រាក់២.៧ពាន់លានដុល្លា អាមេរិកឆ្នាំ២០១៤មានទំហំទឹកប្រាក់២.៨ពាន់លានដុល្លាអាមេរិក, ឆ្នាំ ២០១៥ នាំចេញមានទំហំទឹកប្រាក់ចំនួន២.០២ពាន់លានដុល្លាអាមេរិក។
(ព័ត៏មានបន្ថែមសូមរង់ចាំមើលលើទំព័រកាសែត នគរធំ)