Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិបទវិភាគ ប្រវត្តិរុស្ស៊ីក្នុង ការត្រួតត្រា តំបន់គ្រីមៀ

បទវិភាគ ប្រវត្តិរុស្ស៊ីក្នុង ការត្រួតត្រា តំបន់គ្រីមៀ

ឈ្វេងយល់ពីប្រវត្តិនៃសង្គ្រាមគ្រីមៀ(តពីថ្ងៃ៣១សីហា)

មិនចាំបាច់និង ថ្លែងនោះឡើយ ចក្រភពរុស្ស៊ី (Czars of Russia) បានសម្លឹង ឃើញគ្រីមៀ ជាការគំរាម កំហែងមួយ ហើយ ក៏ជាកាលានុវត្ត ភាពមួយ ទៀតផង។ គ្រីមៀគឺតំបន់ ដែលដែលមាន បរិយាកាសពាក់ កណ្តាលត្រូពិក ហើយ រុស្ស៊ីជា ពិសេសក្នុងអំឡុង ពេលនិង ក្រោយ សម័យ មហាចក្រភព រុស្ស៊ីដ៏អស្ចារ្យ Czar Peter the Great បាន ស្វែងរក កំពង់ផែ ដែលមាន ជម្រៅទឹករាក់ ល្មមសម្រាប់ កងទ័ពជើង ទឹក រុស្ស៊ីនិងបានយក កំពង់ផែននោះជាទីកន្លែងធ្វើ ពាណិជ្ជកម្មទូទាំង ពិភពលោក ទៀតផង។

ចំណុចទាំង នេះហើយ ដែលបានជំរុញឲ្យ រុស្ស៊ីចម្បាំង ដណ្តើមយក គ្រីមៀទុកជា គោលដៅ សំខាន់ ជាងគេមួយរបស់ កងទ័ពនិង សម្រាប់ បម្រើឲ្យគោល នយោបាយការ បរទេសអស់ រយៈកាលជា ច្រើនសតវត្សរ៍។

ថ្វីបើមានការផ្ទុះ សង្គ្រាមជាច្រើន លើកច្រើនសាជាមួយ និងចក្រភពតួកគី និងក្រុមកុល សម្ព័ន្ធគ្រីមៀ របស់ស្តេច ម៉ុងហ្គោល (ដែលជា ចំណុចមួយ បានប្រែក្លាយជា តំបន់ពាក់កណ្តាល ស្វយ័តរបស់ ចក្រភពអូតូម៉ង់តួកគី) យ៉ាងណាក្តី ក៏ទី បញ្ចប់រុស្ស៊ីបាន ត្រួតត្រាគ្រីមៀក្នុងឆ្នាំ១៧៨៣ ហើយ បានអភិវឌ្ឍន៍នូវ មូលដ្ឋាន ទ័ពជើងទឹកដ៏ធំ មួយនៅក្រុង Sevastopol ផងដែរ។

រុស្ស៊ីនិងតួកគី បានបន្តធ្វើ សង្គ្រាមជា មួយគ្នាដែលក្នុង ចំណោមអ្នក ទាំងពីរមានម្នាក់ បានវិវឌ្ឍនចូល ទៅក្នុង សង្គ្រាមគ្រីមៀ ក្នុងអំឡុងឆ្នាំ១៨៥០ ក្នុងចក្រភពអង់គ្លេស និងបារាំងបានលេង ល្បែងសង្រ្គោះតួកគី។

កងទ័ពសម្ព័ន្ធមិត្តទាំង នោះបានចូល ឈា្លនពានគ្រីមៀ ក្នុងឆ្នាំ១៨៥៤ ។ ខណៈរុស្ស៊ី បានចុះចាញ់ សង្គ្រាមនេះ ហើយសូម្បី តែប្រជាជនតាកតាដែល ប្រឹងប្រែង ទាមទារឯករាជ្យ ក្នុងតំបន់គ្រីមៀ ក៏ងាកមកវាយ រុស្ស៊ីដែរ ។ (នៅមានត)

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES