Friday, April 26, 2024
Homeព័ត៌មានជាតិប្រធាន គ ជ ប បង្ហាញ​លក្ខ​ខណ្ឌ​៣ ដើម្បី​លោក​សម រង្សីុ មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

ប្រធាន គ ជ ប បង្ហាញ​លក្ខ​ខណ្ឌ​៣ ដើម្បី​លោក​សម រង្សីុ មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (..) លោកស៊ិក ប៊ុនហុក បានបញ្ជាក់ជាថ្មីថា លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលមានឈ្មោះ ជាទណ្ឌិត និងកំពុងនិរទេសខ្លួននៅក្រៅប្រទេស អាចមានសិទ្ធិចុះឈ្មោះបោះឆ្នោតបាន តែត្រូវ បំពេញលក្ខខណ្ឌ៣ចំណុច។        

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងឱកាស អញ្ជើញទៅចុះឈ្មោះបោះឆ្នោត នាថ្ងៃដំបូង នៅ សាលាសង្កាត់បឹងកេងកងទី៣ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ លោកស៊ិក ប៊ុនហុក ប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន លើកឡើងថា ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី ដែលកំពុងស្ថិតនៅក្រៅប្រទេស ប្រឈមនឹងនីតិវិធិតុលាការជាច្រើនករណីនោះ អាចមានសិទ្ធិចុះឈ្មោះបោះឆ្នោតបាន តែត្រូវ មានលក្ខខណ្ឌចំនួន៣ចំណុច គឺត្រូវមានអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងលិខិតបញ្ជាក់ ទីកន្លែងស្នាក់នៅ។ ពោលគឺមេដឹកនាំគណបក្ស សង្គ្រោះជាតិ ជាពិសេសលោកសម រង្ស៊ី អាច ប្រឈមនឹងការបាត់សិទ្ធិជាបេក្ខជនឈរឈ្មោះ បោះឆ្នោត បើករណីមិនបានបំពេញតាមលក្ខខណ្ឌច្បាប់។

លោកស៊ិក ប៊ុនហុក បានបញ្ជាក់ថា គាត់ មានដីកាគេបង្គាប់ឱ្យចាប់ខ្លួន ដោយសារសាលាឧទ្ធរណ៍ដែលគេបានធ្វើការកាត់ទោសស្ថាពរ រួចហើយ ហើយគេចេញដីកា សម្រាប់បង្គាប់ ឱ្យចាប់ខ្លួន តែចូលមក គេចាប់ហើយ បើគេ ចាប់ប្រាកដជាចូលទៅក្នុងមន្ទីរឃុំឃាំង ឬមន្ទីរ នោះដាក់លក្ខខណ្ឌហ្នឹងហើយ

ការថ្លែងរបស់ប្រធាន គ..ប បានធ្វើ ឡើងក្រោយពេលដែលមុននេះ លោកបាន អះអាងថា លោកសម រង្ស៊ី និងលោកឹម សុខា អាចប្រឈមការបាត់សិទ្ធិចុះឈ្មោះបោះឆ្នោត និងសិទ្ធិបោះឆ្នោត ឈរឈ្មោះបោះឆ្នោត ដោយ សារពួកលោកមានឈ្មោះជាទណ្ឌិត។ ចំណែក អនុប្រធានគណបក្សសង្គ្រោះជាតិ លោកកឹម សុខា ក៏កំពុងជាប់ចោទដែលតុលាការគ្រោង បើកសវនាការនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦។

ទោះយ៉ាងណា លោកស៊ិក ប៊ុនហុក ក៏មាន ការកោតសរសើរដល់គណបក្សទាំង២ដែរ ដោយ លោកបានបញ្ជាក់ថា ការចាប់ផ្តើមចុះបោះឆ្នោត ថ្ងៃទី០១ កញ្ញា គឺជាសមិទ្ធផលនៃគណបក្ស មានអាសនៈនៅក្នុងរដ្ខសភាទាំង២ ដែលបាន ពិភាក្សាគ្នាធ្វើយ៉ាងណាឱ្យមានប្រព័ន្ធចុះឈ្មោះ មួយដែលមានភាពងាយស្រួល និងកាត់បន្ថយ កំហុសបានច្រើន ដើម្បីទទួលបានការបោះឆ្នោត មួយដែលមានតម្លាភាព។

លោកស៊ិក ប៊ុនហុក មានប្រសាសន៍ថា ខ្ញុំមានជំនឿថា ទៅមុខហ្នឹងឯង គឺនឹងទទួល បានជោគជ័យនូវការបោះឆ្នោតមួយដែលអាច ធានាបាន គឺចាប់ផ្តើមពីបញ្ជីរបស់យើងនេះឯង  ឃើញស្រាប់ហើយ មានទាំងរូបថត មានទាំង ការផ្តិតមេដៃ ហើយគេយកទៅត្រួតពិនិត្យ របស់កុំព្យូទ័រយើង នៅនឹងគ..បហ្នឹង គឺមិន អាចមានការបន្លិមបន្លុំ ចុះឈ្មោះពីរ ចុះឈ្មោះ ខុសអីអត់មានទេ

ដោយឡែក លោកគួយ ប៊ុនរឿន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមុននេះ អះអាងថា លោកសម រង្ស៊ី អាចមានសិទ្ធិចុះឈ្មោះបោះឆ្នោតនោះ ក៏បាន បញ្ជាក់ប្រាប់ នគរធំនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៦ ថា លោកសម រង្ស៊ី ពិតជាអាច មានសិទ្ធិចុះឈ្មោះបាន បើបំពេញលក្ខខណ្ឌ បានគ្រប់គ្រាន់ ហើយកន្លងមក លោកនិងប្រធាន គ..ប ក៏មិនមានគំនិតផ្ទុយគ្នាដែរ ទាក់ទង នឹងករណីលោកសម រង្ស៊ី នេះ គ្រាន់តែមាន ការយល់ច្រឡំតាមសារព័ត៌មានប៉ុណ្ណោះ ។

លោកគួយ ប៊ុនរឿន មានប្រសាសន៍ថា បាទ! ដោយសារគ..ប ធ្វើទៅតាមច្បាប់ អ៊ីចឹង បើច្បាប់ គ្រាន់តែគេចង្អុល។ ដូច្នេះប្រជាពលរដ្ឋ ណាក៏ដោយ តែបំពេញលក្ខខណ្ឌបានត្រឹមត្រូវ គឺទទួលបានសិទ្ធិចុះឈ្មោះទាំងអស់គ្នា ដូច្នេះ មិនមានអីត្រូវភ្ញាក់ផ្អើលទេ។ បើសិនករណី ណាមួយ ជនណាមួយមិនបំពេញតាមលក្ខណៈច្បាប់  មិនមានអាយុគ្រប់ មិនមានសញ្ជាតិខ្មែរ មិនមានលំនៅ អាហ្នឹងគឺមិនអាចចុះឈ្មោះបាន។ ច្បាប់គេនិយាយថា ទី១ លក្ខខណ្ឌហ្នឹង មាន សញ្ជាតិខ្មែរ ទី២ ត្រូវមានអាយុ១៨ឆ្នាំ គិតដល់ ថ្ងៃបោះឆ្នោត ទី៣ គឺមានលំនៅក្នុងឃុំសង្កាត់ ណាមួយដែលខ្លួនកំពុងរស់នៅ ហើយទី៤ មិន ស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ ទី៥ មិនមែន ជាជនវិកលចរិតឬបាត់បង់នីតិសម្បទាណាមួយ ហ្នឹងលក្ខខណ្ឌច្បាប់។ ប៉ុន្តែបើពិនិត្យលក្ខខណ្ឌ ទាំងអស់ហ្នឹង អាចចុះឈ្មោះបាន ប៉ុន្តែនៅ ពេលចុះឈ្មោះ នីតិវិធីរបស់គ..ប ដាច់ខាត តម្រូវឱ្យសាមីខ្លួនជួបផ្ទាល់ជាមួយក្រុមចុះឈ្មោះ ដើម្បីបង្ហាញអត្តសញ្ញាណប័ណ្ណ ដើម្បីបញ្ចូល ទិន្នន័យទៅ ហើយនិងត្រូវការថតរូប ព្រមទាំង ស្នាមម្រាមដៃរបស់អ្នកហ្នឹង

លោកគួយ ប៊ុនរឿន មានប្រសាសន៍បន្ត ថា បាទ! លក្ខខណ្ឌច្បាប់ហ្នឹង គាត់ (សម រង្ស៊ី) អាចមកចុះឈ្មោះបាន ប៉ុន្តែបើគាតចង់មកចុះ ឈ្មោះ គាត់មកបង្ហាញខ្លួនមុខក្រុមចុះឈ្មោះ តាមនីតិវិធីគ..ប។ ជាគោលការណ៍ហ្នឹង ពី មុនមក ដោយសារអ្នកសារព័ត៌មានហ្នឹង ពន្លើស ពាក្យសម្តីឯកឧត្តមប្រធាន កាលហ្នឹងឯកឧត្តម ប្រធានគាត់និយាយគោលការណ៍ច្បាប់ទេ ប៉ុន្តែ មានសារព័ត៌មានខ្លះ បានចុះពន្លើសបន្ថែម។ ពេលនោះឯកឧត្តមប្រធាន មិនបានបញ្ចោញ ឈ្មោះអ្នកណាមួយទេ រួមទាំងឯកឧត្តមសម រង្ស៊ី ឯកឧត្តមកឹម សុខា ផង ធ្វើឱ្យមានការភ័ន្តច្រឡំ។ ដល់អ៊ីចឹង នៅក្នុងគ..បហ្នឹង ក៏បានពិនិត្យ មើលទាំងអស់គ្នាទៅជាក់ស្តែង គឺឱ្យតែជនណា បំពេញលក្ខខណ្ឌច្បាប់ មានសិទ្ធិគ្រប់គ្រាន់ក្នុង ការចុះឈ្មោះហើយ ប៉ុន្តែនៅពេលដែលចុះ ឈ្មោះត្រូវតែបំពេញនីតិវិធីតាម គ..ប គឺមក បង្ហាញខ្លួន អាហ្នឹងគឺជាស្មារតីគោលការណ៍រួម មិនមែនថា ឯកឧត្តមប្រធាន មានប្រសាសន៍ ផ្សឹងខ្ញុំមានយោបល់ផ្សេងផ្ទុយគ្នាទេ អត់ដែល ផ្ទុយគ្នាទេ

ដោយ ៖ កុលបុត្រ

RELATED ARTICLES