Sunday, May 5, 2024
Homeព័ត៌មានជាតិសាហាវអីយ៉ាងនេះ សម្លាប់ប្រពន្ធដោយប្រើអង្រែបុកគ្រឿង និងដងចប វាយទាល់តែស្លាប់

សាហាវអីយ៉ាងនេះ សម្លាប់ប្រពន្ធដោយប្រើអង្រែបុកគ្រឿង និងដងចប វាយទាល់តែស្លាប់

ខេត្តក្រចេះ៖ ករណីឃាតកម្មដែលផ្តើមចេញពីភ្លើងប្រចណ្ឌនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ។

ស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះអែប ពៅ អាយុ៥០ឆ្នាំ។ ចំណែកជនដៃដល់ជា ឃាតករ និងត្រូវជាប្តី មានឈ្មោះឈីន សុឃាប អាយុ៣៣ឆ្នាំ។ ប្តីប្រពន្ធខុសវ័យ (ប្តីក្មេង ប្រពន្ធចាស់) ខាងលើនេះ មានលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ។

ប្រភពបន្តថា ដោយសារតែភ្លើងប្រចណ្ឌប្រពន្ធជាមួយនឹងបងជីដូនមួយនេះហើយ ទើបធ្វើឱ្យបុរសជាប្តីចេះតែតាមឃ្លាំមើល និងចាប់កំហុសប្រពន្ធគ្រប់ពេល រហូតធ្វើឱ្យកើតមានជំលោះតឹងសរសៃក និងឈានដល់អំពើហ្សិដាកា់គ្នាជាញឹកញាប់តែមិនមានសភាពធ្ងន់ធ្ងរ ដូចលើកនេះទេ។ ស្រាប់តែមកដល់ថ្ងៃកើតហេតុ ប្តីក្មេងប្រពន្ធចាស់ខាងលើ ក៏ឈ្លោះគ្នាជាថ្មីម្តងទៀត ពីរឿងប្រចណ្ឌដដែលៗ រហូតដល់ភាគី ប្តីទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញអង្រែបុកគ្រឿង និងដងចប វាយសំពងទៅលើប្រពន្ធបណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង ធ្វើឱ្យកើតមាន ការផ្អើលឆោឡោរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច៕

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ជាឃាតករ បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយសម្លាប់ប្រពន្ធមែន មូលហេតុ ដោយសារតែ ខ្លួនមានចិត្តប្រចណ្ឌប្រពន្ធជាមួយនឹងបងជីដូនមួយ ទើបធ្វើឱ្យកើតមានជំលោះ និងឈានដល់ការប្រើហិង្សា ដោយខ្លួនបានទាញអង្រែបុកគ្រឿង និងដងចបវាយសំពងប្រពន្ធបណ្តាលឱ្យស្លាប់តែម្តង។ ជនសង្ស័យជាប្តី ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES