Wednesday, November 20, 2024
Homeតារាខ្មែរបាន មុន្នីល័ក្ខ ថាគ្មានផ្លូវភ្ជាប់ស្នេហ៍ជាថ្មីជាមួយ Dj Cake

បាន មុន្នីល័ក្ខ ថាគ្មានផ្លូវភ្ជាប់ស្នេហ៍ជាថ្មីជាមួយ Dj Cake

តារាចម្រៀងបាន មុន្នីល័ក្ខ បានអះអាងច្បាស់ៗថា នាងគ្មានគម្រោងក្នុងការផ្សះផ្សាស្នេហាជាមួយ Dj Cake ឡើយ ព្រោះថា រវាងនាងនិង Dj Cake បានចប់គ្នាអស់ទៅហើយ ហេតុនេះហើយ មានតែដើរផ្លូវរៀងៗខ្លួន។

ការតាំងចិត្តរបស់បាន មុន្នីល័ក្ខ បែបនេះ ក្រោយពីមានព័ត៌មានថា អ្នកទាំង២ បានផ្តាច់ពាក្យជាមួយគ្នាយ៉ាងទាន់ហន់ ព្រោះមានជនទី៣ ចូលជ្រៀតជ្រែក។

ក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះ បាន មុន្នីល័ក្ខ បានឱ្យដឹងថា “ខ្ញុំចប់គ្នាអស់ទៅហើយ មានរឿងអីដែលពួកយើងត្រូវរ៉ូវគ្នាវិញបានទៅ ? អាចនិយាយបានថា ពួកយើងរាប់អានគ្នាធម្មតា គ្មានទេភ្ជាប់ស្នេហ៍ដូចមុន ហើយឥឡូវខ្ញុំក៏មិនដែលបានជួបគាត់ដែរ។ ប៉ុន្តែបើជួបគ្នាដោយចៃដន្យអី មានតែរាប់អានគ្នាធម្មតាហ្នឹង អត់មានរឿងអីផង”។

បាន មុន្នីល័ក្ខ មិនបានបញ្ជាក់លម្អិតចំពោះមូលហេតុដែលធ្វើឱ្យនាងសម្រេចចិត្តចែកផ្លូវគ្នាជាមួយ Dj Cake ឡើយ ដោយនាងនិយាយយ៉ាងខ្លីថា “មកពីការមិនចុះសម្រុងគ្នា” ទើបមិនអាចបន្តផ្លូវទៅមុខទៀតបាន។

មុន្នីល័ក្ខ ក៏បានឱ្យដឹងថា ពេលនេះនាងមិនទាន់មានប្រុសស្នេហ៍ថ្មីឡើយ ហើយបុរសដែលជាអនាគតប្តីនាង មិនកំណត់ថា ជាអ្នកក្នុងឬក្រៅសិល្បៈទេ គឺសំខាន់លើនិស្ស័យ ហើយមានការចុះសម្រុងគ្នា ទើបរស់នៅជាមួយគ្នាបាន។

បាន មុនីល័ក្ខ លេចធ្លោមធ្យមនៅផលិតកម្មរស្មីហង្សមាស ហើយក្រោយពីផ្តាច់ស្នេហ៍ Dj Cake នេះ មុន្នីល័ក្ខ មានតម្លៃខ្លួនឡើងខ្ពស់ជាងមុន ដោយច្រៀង១កម្មវិធី ស៊ីថ្លៃពី៩០០ទៅ១៥០០ដុល្លារទៀតផង។ តែអតីតគូដណ្តឹង Dj Cake រូបនេះអះអាងថា នាងមិនអាចសន្និដ្ឋានបានទេថា ក្នុង១ខែ រកប្រាក់ចំណូលបានប៉ុន្មានឡើយ ព្រោះចំណាយលើក្រុមរាំ និងទិញសម្លៀកបំពាក់ក៍អស់ច្រើនដែរ ក្នុង១ខែៗ៕

RELATED ARTICLES