ក្រោយពីភរិយាថៅកែផលិតកម្ម LD បានបង្ហោះសារវាយប្រហារចោទប្រកាន់ធ្ងន់ៗទៅលើលកញ្ញាសាឡាត់ ស្រីឡាង ថាបានដណ្តើមប្តីនោះ នៅពេលនេះ សាឡាត់ ស្រីឡាង បានបង្ហោះនូវពាក្យបណ្តឹងដែឡបានប្តឹងទៅលើភរិាយាលោកថៅកែផលិតកម្ម LD វិញម្តង។
សាឡាត់ ស្រីឡាង បានបង្ហោះសារអមជាមួយពាក្យបណ្តឹងដែលមានអត្ថន័យថា “តាមពិត បើតាមចរិតរបស់ខ្ញុំ គឺខ្ញុំត្រូវតបតតាំងពីដំបូងម្ល៉េះ។ តែក្រោយពីពិភាក្សាគ្នាជាមួយបងគឹមសួរ ធ្វើឲ្យខ្ញុំគិតយល់ថា ការតបតមិនមែនជាដំណោះស្រាយមួយដ៏ល្អទេ ដោយសារតែអ្នកដែលចូលរួមវិភាគ និងកាត់ក្តីទាំងនោះ មិនមែនជាតុលាការដ៏សុក្រឹតនោះទេ តែវាប្រៀបដូចជាយកកេរ្តិ៍ខ្មាស់របស់ខ្លួនឯងមកដាក់តាំងបង្ហាញជាសាធារណៈដើម្បីឲ្យប្រជាជនបានឃើញតែប៉ុណ្ណោះ។ ដូចនេះខ្ញុំសូមពឹងផ្អែកលើផ្នែកច្បាប់ ដើម្បីជួយរកដំណោះស្រាយមួយដ៏ល្អសម្រាប់ពួកយើង។ ខ្ញុំនឹងពិចារណាដកពាក្យបណ្តឹងនេះវិញ នៅពេលដែលបងឈប់បន្តបំភ្លៃបរិហារកេរ្តិ៍ខ្ញុំ ដោយមិនមានភស្តុតាងជាក់លាក់បែបនេះទៀត”។
នៅក្នុងសារដដែលនោះ បានបន្តទៀតថា “នេះមិនមែនជាការព្រមានទេ តែវាជាវិធីដ៏ល្អមួយ ដើម្បីរកផ្លូវចេញមួយដ៏សន្តិវិធី។ ភ្លើងកំពុងតែឆាបឆេះ សូមឈប់បន្តចាក់សាំងលើភ្លើងទៀតទៅ សូមឈប់បន្តរំខានជីវិតរស់នៅ និងជិវិតសិល្បៈរបស់ខ្ញុំតទៀតទៅ”។
បន្ទាប់ពីសាឡាត់ ស្រីឡាង ចេញសារព្រមានបែបនេះ ស្រាប់តែគេឃើញប្រពន្ធលោកលៀក លីដា ថៅកែផលិតកម្ម LD បង្ហោះសារថា “My team ហីមិចនាក់ណាក៏ស្អប់ហែងចឹង អាឡាង ហែងចេញចារិកមកអោយគេដឹងដល់សណ្តាន ហែងចឹង អត់មាននាក់ឃាត់សោះ មានតែនាក់ថា ដក់ទៅដាក់ទៅ”៕