Friday, April 19, 2024
Homeព័ត៌មានជាតិផ្អើលទៅមើលឈូឆរ ក្រោយនាងនិងសង្សារជួបរឿងបែបនេះ

ផ្អើលទៅមើលឈូឆរ ក្រោយនាងនិងសង្សារជួបរឿងបែបនេះ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចស្តុបបុរីកីឡា តាមផ្លូវ១៨២ កែងផ្លូវ២១១ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាក Suzuki Beat ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1HA-6019 ឌុបកូនស្រីអាយុ៧ឆ្នាំម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ២១១ ក្នុងទិសដៅពីជើងទៅត្បូង ឆ្លងកាត់ផ្លូវបំបែកជាបួន ស្តុបបុរីកីឡា ស្រាប់តែមានគូស្នេហ៍១គូ ជិះម៉ូតូ១គ្រឿងម៉ាក Suzuki Let’s ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 1I-4765  ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណៈភ្លើងស្តុបក្រហមហើយ មិនបន្ថយល្បឿន ឈប់រង់ចាំស្តុបទេ ទើបជ្រុលទៅបុកម៉ូតូ២នាក់ឪកូនខាងលើពេញទំហឹង បណ្តាលឱ្យកូនស្រីតូចរងរបួសធ្ងន់ ចំណែកឪពុករងរបួសរលាត់ដៃជើង ចំណែកឯយុវជនជាអ្នកបើកម៉ូតូ របួសស្រាលរលាត់ដៃរលាត់ជើង ចំណែកឯនារីរូបស្រស់ដែលជិះពីក្រោយ បានរងរបួសចំក្បាលជង្គង់ ដើរមិនចង់ រួចត្រូវមិត្តភក្តិដែលជិះមកតាមក្រោយ មកជួយគ្រាហ៍ និងរកទិញប្រេងកូឡាមកលាបឱ្យ។

ដោយឡែកក្មេងស្រីរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់គ្លីនិកទំនើប (ម្តុំបឹងត្របែក) ដើម្បីព្យាបាល ប៉ុន្តែពេលបញ្ជូនទៅដល់ គ្រូពេទ្យឃើញសភាពធ្ងន់ពេក ក៏បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រដើម្បីសង្គ្រោះវិញ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងអនុញ្ញាតឱ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា ១ជំហានសិន តែដោយសារដោះស្រាយគ្នាមិនត្រូវ ទើបសមត្ថកិច្ចធ្វើការវាស់វែងរួចយកមធ្យោបាយទាំង២គ្រឿង យកទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយ៕

RELATED ARTICLES