Friday, April 19, 2024
Homeសន្ដិសុខសង្គមសង្ស័យរឿងគំនុំ យោធាម្នាក់ត្រូវខ្មាញ់កាំភ្លើងបាញ់៥គ្រាប់ របួសធ្ងន់

សង្ស័យរឿងគំនុំ យោធាម្នាក់ត្រូវខ្មាញ់កាំភ្លើងបាញ់៥គ្រាប់ របួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ជាយោធាចេញពីហាងផឹកស៊ីនៅហាងយីហោ ពីរ៉ាមីត បានជិះម៉ូតូឌុបទៅផ្ទះវិញ ហើយត្រូវខ្មាញ់កំភ្លើងបាញ់ប្រហារចំនួន៥គ្រាប់ធ្វើឲ្យធ្លាយចំស្មាអ្នករត់ម៉ូតូឌុប១គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១ ខែកញ្ញា នៅចំណុចមុខសាលាអន្តរជាតិ ឃីដលែន តាមបណ្តោយផ្លូវ ១៩៦៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ លី ហុងសេង ហៅតាចេក អាយុជាង៥០ឆ្នាំ មុខរបរ ជាយោធាវរសេនីយ៍ ឯក ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ផ្ទះនៅតែ ម្នាក់ឯងទេ រងរបួសចំនួន៥គ្រាប់ បៀម២ គ្រាប់ និងជនរងគ្រោះជាអ្នករត់ម៉ូតូឌុបមានឈ្មោះ  សារ៉េន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរសន្តិសុខហាងពីរ៉ាមីត និងរត់ម៉ូតូឌុប ស្នាក់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខមានស្រុកកំណើតភូមិព្រែកតាយ៉ូន ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ត្រូវចំមួយគ្រាប់ចំស្មាខាងស្តាំ ។

fgfgdssa

តាមប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុ និងក្រុមអ្នករត់ម៉ូតូឌុបដែលស្គាល់ជនរងគ្រោះព្រោះជនរងគ្រោះឈ្មោះតាចេក ដែលជាម៉ូយចេញចូលហាងពីរ៉ាមីតញឹកញាប់ បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញពីហាងពីរ៉ាមីត ហើយគាត់បានទូរស័ព្ទហៅតាក់ស៊ីដែលជាម៉ូយប្រចាំរបស់គាត់ តែតាក់ស៊ីនោះជាប់រវល់មិនបានមក ក៏គាត់បានជិះម៉ូតូឌុបដែលជាសន្តិសុខយាមនៅហាងខាងលើ ព្រោះនៅម៉ោងខាងលើហាងបានបិទ ហើយសន្តិសុខក៏ឆ្លៀតពេលរត់ឌុប ។

ប្រភពដដែលបន្តថា ខណៈពេលគាត់ឡើងជិះម៉ូតូចេញទៅដល់ចំណុចផ្លូវ១៩៦៦ មុខសាលា ឃីដលែន ស្រាប់តែមានជនសង្ស័យជាខ្មាញ់ភ្លើងតែមិនដឹង ថាជនសង្ស័យជិះអ្វី និងមានគ្នាប៉ុន្មាននាក់នោះទេព្រោះ បុរសរងគ្រោះមិនអាចនិយាយបានច្រើនបានត្រឹមតែប្រាប់ឈ្មោះនិងទីលំនៅ រីឯអ្នករត់ម៉ូតូឌុបសន្លប់កំពុងសង្គ្រោះបន្ទាន់ ។ នៅកន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញសំបកគ្រាប់៤គ្រាប់ និងបំណែកក្បាលគ្រាប់ជាច្រើន ហើយជនរងគ្រោះឈ្មោះ លី ហុងសេង ហៅតាចេក រងរបួស៥គ្រាប់ ត្រូវកញ្ចឹងកធ្លាយ១គ្រាប់ទៅស្មាបុរសរត់ម៉ូតូឌុបបៀមគ្រាប់ជាប់១គ្រាប់ ភ្លៅ១គ្រាប់ ម្រាមដៃ១គ្រាប់បែកសាច់ ទ្រូង១គ្រាប់ និងខ្នង១គ្រាប់ ។

dfhfg

ក្រោយពេលកើតហេតុបុរសជាអ្នករត់ម៉ូតូឌុបបានជិះម៉ូតូទៅពេទ្យដោយខ្លួនឯងមិនបានដឹកជនរងគ្រោះទៅជាមួយទេ ធ្វើឲ្យផ្អើលដល់ក្រុមរត់ម៉ូតូឌុបនៅម្តុំហាង អលស្តារ មកមើលឃើញបានឌុបតាចេកទៅពេទ្យ តែតាចេក បានអោយឌុបទៅផ្ទះគាត់វិញ ម៉ូតូឌុបក៏ឌុបទៅគោលដៅ២៤ម៉ោងរបស់នគរបាលខណ្ឌសែនសុខអោយជួយអន្តរាគមន៍ ។

ដោយឡែកតាមសម្តីរបស់បុរសម្នាក់ឈ្មោះ ស៊ឹម អូន អាយុ៤២ឆ្នាំ មុខរបរជានគរបាល ស្នាក់នៅខណ្ឌទួលគោក ដែលជាអ្នកស្គាល់ជនរងគ្រោះតាចេក ព្រោះជាម៉ូយប្រចាំហាងដូចគ្នា ធ្លាប់ផឹកស៊ីជល់កែវជាមួយគ្នាញឹកញាប់ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់នៅផឹកស៊ីនៅហាង អលស្តារ នៅតាមផ្លូវកើតហេតុ ១៩៦៦ ចង្ងាយពីកន្លែងកើតហេតុ ប្រមាណជា៥០០ម៉ែត្រ ស្រាប់តែមានសន្តិសុខហាងមកប្រាប់គាត់ថា មានគេរកគាត់ អោយទៅមើលនៅខាងមុខព្រោះមានករណីគេបាញ់មនុស្ស បន្ទាប់មកគាត់បានជិះរថយន្តរបស់គាត់ម៉ាកកូរ៉ូឡា ពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2V-6143 ទៅមើលតែពេលទៅដល់មិនឃើញអ្វីនោះទេ ។ លុះក្រោយមកមួយសន្ទុះ គាត់ក៏ត្រឡប់មកដល់ហាងពីរ៉ាមីត ខណះនោះក៏មានឈ្មោះឡា ជាម៉ូយតាក់ស៊ីរបស់ជនរងគ្រោះទូរស័ព្ទមកប្រាប់ថា តាចេកត្រូវគេបាញ់ ឥលូវត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ហើយតាចេកបានផ្តាំថា អោយសមត្ថកិច្ចនៅយាមមើលអ្នកផ្ទះរបស់គាត់ផង ព្រោះផ្ទះរបស់គាត់មានឯកសារច្រើន ។  ស្របពេលដែលឈ្មោះ ស៊ឹម អូនមកដល់ហាងពីរ៉ាមីត សមត្ថកិច្ចបានមកដល់ព្រោងព្រាត និងបានសួរនាំ ក៏បុរសឈ្មោះ ស៊ឹម អូន ប្រាប់ថាស្គាល់ តាចេក ក៏នាំទៅសាកសួរ ។

fdsfsdsdf

ក្រោយពេលសាកសួរបំភ្លឺពីបុរស ស៊ឹម អូន ឃើញមានកាំភ្លើងរ៉ូឡូមួយដើមនៅក្នុងរថយន្ត ទើបលោកអធិការខណ្ឌសែនសុខ និងលោកមេប៉ុស្តិភ្នំពេញថ្មី សុំពិនិត្យមើលកាំភ្លើងរបស់ ស៊ឹម អូន ឃើញអស់មានគ្រាប់នៅក្នុងបង់ គួរឲ្យសង្ស័យបាននាំទៅសាកសួរបន្តនៅអធិការដ្ធាននគរបាលខណ្ឌសែនសុខបន្តទៀត ប៉ុន្តែមិនឃើញមានអ្វីជាតំរុយនិងមិនមានទាក់ទិនហេតុការណ៍នេះ ក៏បានអោយឈ្មោះ ស៊ឹម អូន ត្រឡប់ទៅវិញ ។ ចំណែកជនរងគ្រោះកំពុង តែសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។

ពាក់ព័ន្ធនឹងករណីខាងលើនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវបន្តទៀតដោយសង្ស័យថាជារឿងគំនុំ ៕

សោល វណ្ណៈ

RELATED ARTICLES