Saturday, April 20, 2024
Homeព័ត៌មានជាតិលោកឧកញ៉ា ឌួង ឆាយ សម្រេចដកពាក្យបណ្តឹងនារីបម្រើវ៉ៃក្តិចពងកូនប្រុស ថែមទាំងឲ្យម៉ូតូនិងលុយឲ្យនាងទៀតផង

លោកឧកញ៉ា ឌួង ឆាយ សម្រេចដកពាក្យបណ្តឹងនារីបម្រើវ៉ៃក្តិចពងកូនប្រុស ថែមទាំងឲ្យម៉ូតូនិងលុយឲ្យនាងទៀតផង

ភ្នំពេញ ៖ លោកឧកញ៉ា ឌួង ឆាយ បានសម្រេចលើកលែងទោសដល់នារីបម្រើដែលបានប្រើទារុណកម្មវាយក្តិចប្រដាប់ភេទកូនប្រុសរបស់លោក បណ្តាលឱ្យរងរបួសធ្ងន់ ហើមខុសប្រក្រតី ដោយលោកសម្រេចដកពាក្យបណ្តឹងលែងប្តឹងផ្តល់បន្តទៀត ព្រមទាំងអះអាងថា លោកនឹងអង្វរដល់តុលាការតាមរយៈឆន្ទានុសិទ្ធិរបស់លោកចៅក្រម ដើម្បីដោះលែងនារីបម្រើរូបនោះ ឱ្យបានមុនចូលឆ្នាំខ្មែរ ដើម្បីផ្តល់ឱកាសដល់នាងបានត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។

លោកឧកញ៉ាឌួង ឆាយ ឡាយវីដេអូប្រកាសលើកលែងទោសនាងអ៊ុំ សុផាន់ណា

ការសម្រេចដកពាក្យបណ្តឹងរបស់លោកឧកញ៉ា ឌួង ឆាយ នេះ ធ្វើឡើងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ តាមរយៈការឡាយវីដេអូនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងត្រូវបានមហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក សម្តែងនូវការសាទរ និងលើកសរសើរពីទឹកចិត្តរបស់លោកឧកញ៉ា ឌួង ឆាយ យ៉ាងខ្លាំង ដែលឈប់ប្រកាន់ទោសអូសដំណើរចំពោះនារីបម្រើ។

នាងអ៊ុំ សុផាន់ណា ពេលត្រូវសមត្ថកិច្ចឃាត់ខ្លួន

តាមរយៈ Video Live រយៈពេល៣៣នាទី និង៤៣វិនាទី លោកឧកញ៉ា ឌួង ឆាយ រៀបរាប់ថា “ពាក់ព័ន្ធទៅនឹងករណីអ្នកបម្រើរបស់ខ្ញុំបាទ គឺខ្ញុំសម្រេចចិត្តនឹងដកពាក្យបណ្តឹង និងលើកលែងឱ្យគាត់ ហើយនឹងដកពាក្យបណ្តឹងនៅក្នុងខែមេសា ខាងមុខនេះ ហើយខ្ញុំនឹងសំណូមពរ អង្វរកដល់តុលាការ សម្រេចទៅលើឆន្ទានុសិទ្ធិរបស់ចៅក្រមរបស់តុលាការរាជធានីភ្នំពេញ តែខ្ញុំបាទនឹងដកពាក្យបណ្តឹងទៅលើរូបគាត់ ហើយខ្ញុំនឹងសុំអង្វរកតុលាការឱ្យរូបគាត់បានទៅស្រុកកំណើត រួចទោសមុនថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ ខ្ញុំនឹងធ្វើការដកពាក្យបណ្តឹងក្នុងរយៈពេលឆាប់ៗខាងមុខនេះ ហើយសុំធ្វើការអង្វរកដល់លោកចៅក្រម តុលាការ ឱ្យជួយលើកលែងទោសដល់រូបគាត់ ហើយការអង្វរករបស់ខ្ញុំបាទ គឺសម្រេចទៅលើឆន្ទានុសិទ្ធិរបស់តុលាការរបស់ចៅក្រម ជាអ្នកសម្រេច ហើយក្នុងនោះ ក៏មានលក្ខខណ្ឌដែលខ្ញុំនិងភរិយា បានកំណត់ជាមួយគាត់ ជាមួយក្រុមគ្រួសារគាត់ គឺគាត់ត្រូវតែធ្វើការឡាយហ្វេសប៊ុក បកស្រាយពីទង្វើ និងសកម្មភាពរបស់គាត់ ដែលគាត់បានធ្វើមកលើកូនប្រុសទាំង២របស់ខ្ញុំ មកលើក្រុមគ្រួសាររបស់ខ្ញុំ គាត់ត្រូវធ្វើការបកស្រាយពីបញ្ហាដែលគាត់ធ្វើ ព្រោះមានមតិ និងការបកស្រាយជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ខ្ញុំចោទគាត់ ខ្ញុំនិយាយតែម្នាក់ឯង ខ្ញុំប្តឹងគាត់តែម្នាក់ឯង ធ្វើការអត្តនោម័តដាក់ពាក្យបណ្តឹងប្តឹងគាត់ ដោយសិទ្ធិឯង ដោយចិត្តឯង ដោយមិនមានការបកស្រាយពីភាគីម្ខាងទៀត ចឹងមនុស្សខ្ញុំ គឺប្រកាន់ខ្ជាប់នូវសច្ចធម៌ គុណធម៌ និងសីលធម៌ ចឹងខ្ញុំមិនអាចធ្វើទង្វើណាមួយកើតឡើង ដោយខុស និងក្បត់ផ្ទុយនឹងឆន្ទៈ និងឧត្តមគតិរបស់ខ្ញុំបាទទេ ហើយលុយកាក់ដែលគាត់ជំពាក់ខ្ញុំបាទ និងក្រុមគ្រួសារ ក៏ដូចជាម៉ូតូដែលខ្ញុំបានឱ្យគាត់ ក៏ខ្ញុ់នៅំតែប្រគល់ម៉ូតូហ្នឹងជូនគាត់ដែរ បានរៀបចំប្រគល់ជូនក្រុមគ្រួសារ គឺបានប្រគល់ម៉ូតូ Zoomer-X ទៅឱ្យគ្រួសារគាត់តាំងពីថ្ងៃខ្ញុំប្តឹងគាត់ដំបូង ចំណែកលុយកាក់ដែលគាត់ជំពាក់ ខ្ញុំនឹងលើកលែងមិនកាត់មិនកង សរុបទៅខ្ញុំនឹងប្រគល់ម៉ូតូ និងលុយកាក់ដែលគាត់ជំពាក់ឱ្យគាត់ រួចគ្នាត្រឹមប៉ុណ្ណឹង ហើយខ្ញុំនឹងដកពាក្យបណ្តឹង និងសុំទៅតុលាការ ដើម្បីលើកលែងទោសឱ្យគាត់ ហើយគាត់នឹងបកស្រាយ តើគាត់បានធ្វើអ្វីខ្លះ ខ្ញុំបានឱ្យគាត់ត្រឡប់ទៅស្រុកកំណើតវិញ ហើយសំណូមពរឱ្យគាត់និងក្រុមគ្រួសារ ត្រូវមានលក្ខខណ្ឌត្រូវតែបកស្រាយឱ្យមហាជនបានដឹងថា គាត់បានធ្វើអ្វីខ្លះ សកម្មភាពអ្វីខ្លះ ព្រោះខ្ញុំមានសាក្សី មានអ្នកបម្រើផ្សេងៗ ដែលបានឃើញសកម្មភាពគាត់ធ្វើមកលើកូនប្រុសរបស់ខ្ញុំ វាយដំ ទាត់ធាក់ ក្តិចប្រដាប់ភេទកូនប្រុសខ្ញុំ គឺមានសាក្សី តែខ្ញុំអត់ចង់ហៅសាក្សីមកនិយាយច្រើនទៅ ចឹងពេលវេលានឹងបកស្រាយអ្វីៗគ្រប់យ៉ាង ដូចខ្ញុំតែងនិយាយចឹង ល្អអាក្រក់ ពេលវេលានឹងបកស្រាយគ្រប់យ៉ាង ទាំងបុគ្គលមនុស្ស ទាំងចរិតមនុស្ស ទាំងអ្វីៗគ្រប់យ៉ាងដែលនៅជុំវិញខ្លួនយើង ពេលវេលានឹងបកស្រាយនូវអ្វីៗគ្រប់យ៉ាង ចឹងដល់ពេលវេលាហើយ ដែលខ្ញុំលើកលែងឱ្យគាត់ តបតាមសំណូមពរបស់ពូមីងមួយចំនួន ហើយក៏លើកដៃទាំងដប់ សុំទោសដល់ពូមីងមួយចំនួនដែលខឹងនឹងខ្ញុំលើកលែងទោសឱ្យគាត់ តែខ្ញុំគិតថា យើងកាន់ព្រះពុទ្ធសាសនា រាល់ពេលបុណ្យទាន បុណ្យចូលឆ្នាំ ក៏ដូចជាបុណ្យប្រពៃណីធំៗ ព្រះមហាក្សត្រជីវិតតម្កល់លើត្បូងរបស់យើង ព្រះអង្គតែងសន្តោសប្រណីលើកលែងទោស ឬក៏បន្ធូរបន្ថយទោសទណ្ឌិត ហើយខ្ញុំនឹងយកគំរូតាមព្រះអង្គ ព្រោះយើងស្ថិតនៅក្នុងវិស័យព្រះពុទ្ធសាសនា ចឹងខ្ញុំសម្រេចថា ខ្ញុំនឹងដកពាក្យបណ្តឹង លែងខឹង លែងយកទោសយកពៃរ៍ជាមួយរូបគាត់ទៀត និងដកពាក្យបណ្តឹងជូនរូបគាត់ គ្រួសារខ្ញុំគឺជាគ្រួសារអ្នកធ្វើបុណ្យ ហើយឪពុកខ្ញុំ គាត់ក៏មិនសប្បាយចិត្តនៅពេលឃើញរឿងនេះកើតឡើង ចំពោះចៅៗរបស់គាត់ ប៉ុន្តែគាត់តែងនិយាយថា គ្រួសារយើងគឺជាគ្រួសារអ្នកធ្វើបុណ្យកូន យើងត្រូវតែបន្តធ្វើបុណ្យតទៅទៀត យើងមិនត្រូវធ្វើស្រែនៅលើខ្នងរាស្ត្រ យកដីប្រជាពលរដ្ឋ ធ្វើទង្វើណាមួយដែលផ្តល់ការឈឺចាប់ និងទឹកភ្នែកដល់អ្នកដទៃនោះទេ គ្រួសារខ្ញុំ ពិសេសឪពុករបស់ខ្ញុំមិនដែលបានធ្វើទង្វើទាំងអស់នេះទេ ចឹងខ្ញុំស្តាប់តាមលោកឪពុករបស់ខ្ញុំបាទ គឺខ្ញុំសម្រេចចិត្ត ហើយថាលើកលែងទោសឱ្យគាត់ តបតាមការលើកឡើងរបស់លោកឪពុកខ្ញុំ…”។

គួររំលឹកថា នារីបម្រើដែលប្រើទារុណកម្មវ៉ៃក្តិចប្រដាប់ភេទកូនប្រុស លោកឧកញ៉ាឌួង ឆាយ មានឈ្មោះអ៊ុំ សុផាន់ណា អាយុ២៣ឆ្នាំ ត្រូវបានលោកឧកញ៉ា ឌួង ឆាយ ឃាត់ខ្លួននៅថ្ងៃចូលឆ្នាំចិន ប្រគល់ឱ្យសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាវាយដំទៅលើកូនប្រុសតូចៗរបស់លោកទាំង២នាក់ជាច្រើនលើកច្រើនសា និងចុងក្រោយ នារីសង្ស័យបានធ្វើទារុណកម្មវ៉ៃ និងក្តិចប្រដាប់ភេទ (ពងស្វាស) លើកូនប្រុសលោក បណ្តាលឱ្យហើមខុសប្រក្រតី។ បន្ទាប់មក នាងអ៊ុំ សុផាន់ណា ត្រូវបានលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទហិង្សាដោយចេតនា តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ និងត្រូវបានលោកជួន សុរាសី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨៕

RELATED ARTICLES