សារ​លោក​សម រង្ស៊ី រង​ប្រតិកម្ម​ធ្ងន់​ពី តារា​ចម្រៀង សាពូន មីដាដា

0
1245

ភ្នំពេញ ៖ បន្ទាប់ពីបានសរសេរសារតាម បណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងមរណភាព លោកបណ្ឌិតកែម ឡី អ្នកវិភាគឯករាជ្យ និង ជាអ្នកស្រាវជ្រាវសង្គមដើម្បីការអភិវឌ្ឍនោះ មក លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ត្រូវរងប្រតិកម្មយ៉ាងធ្ងន់ពីតារាចម្រៀង សាពូន មីដាដា ដែលជាស្វាមីតារាសម្តែងសឿ សុធារ៉ា។

លោកសាពូន មីដាដា បានសរសេរនៅ ក្នុងហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០១៦ ប្រតិកម្មតបទៅលោកសម រង្ស៊ី ថា អា សម រង្ស៊ី បើឃាតកម្មលើលោក កែម ឡី ជាការរៀបចំរបស់រដ្ឋអំណាចមែននោះ ច្បាស់ណាស់គេមិនសម្លាប់អាចក់អាចែមទេ គឺ គេបាញ់ក្បាលអាទណ្ឌិតសម រង្ស៊ី ឯងតែម្តង ….អាឆ្កែអង្កែស៊ីឯងសប្បាយចិត្តណាស់ហ្អែង ពេលកើតព្រឹត្តការណ៍បែបនេះ ឃើញខ្មែរស្លាប់ អាឃាតករស្វាស៊ីបាយលាបមាត់ពពែ ហ្អែង មានករណីល្មើសច្បាប់ច្រើនណាស់ ដូចជាល្បួង ទិញក្មេងប្រុសមិនទាន់គ្រប់អាយុមករួមភេទ និងសហាយស្មន់ជាមួយ អាចេក (Soporn Lary) ដោយរូបភាពបិទបាំងឪធម៌ កូនធម៌នោះ អំពើ សំរាមរបស់ហ្អែង គង់តែត្រូវលាតត្រដាងទេ ហើយប្រជាជន និងទេវតាបរាមុខហ្អែងមិនខាន ឡើយ….”

គួររំព្ញកថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ស្របពេលដែលមានករណីឃាតកម្ម លើលោកបណ្ឌិតកែម ឡី នៅក្នុងស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិច នៅជិតស្តុប បូកគោនោះ លោកសម រង្ស៊ី ប្រធានគណបក្ស ប្រឆាំង បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក ថា ខ្ញុំសូមលំឱនកាយគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ដែលត្រូវបានគេបាញ់សម្លាប់ថ្ងៃនេះ នៅទីក្រុងភ្នំពេញ។

លោកកែម ឡី ជាកូនខ្មែរដ៏ឆ្នើមមួយរូប ដែលបានចូលរួមយ៉ាងសកម្មក្នុងការទាមទារ លទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌ ជូនប្រជារាស្ត្រខ្មែរ។ លោកមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ហើយ មានទេពកោសល្យ និងសក្តានុពលនយោបាយ គួរឱ្យកត់សម្គាល់។ ដោយសារតែលោកជាគ្រោះថ្នាក់នយោបាយសម្រាប់ពួកគេម្ខាងទៀត បាន ជាពួកគេម្ខាងទៀតនោះ បានជួលឃាតករឱ្យ សម្លាប់លោកកែម ឡី ដូចគេបានជួលឃាតករ កាលពីអតីតកាលថ្មីៗនេះ ឱ្យសម្លាប់លោកជា វិជ្ជា និងលោកឈុត វុទ្ធី ដែលជាកូនខ្មែរដ៏ ឆ្នើមពីររូបទៀត ដែលបានចេញមុខការពារ ផលប្រយោជន៍ប្រជារាស្ត្រខ្មែរ ដូចលោកកែម ឡី អ៊ីចឹងដែរ។

ដូចចំពោះការវាយប្រហារដោយគ្រាប់បែក កាលពីថ្ងៃ៣០ មីនា ១៩៩៧ នៅទីក្រុង ភ្នំពេញ ហើយដូចចំពោះការបាញ់សម្លាប់កណ្តាល ថ្ងៃ ក្រោយមកជាបន្តបន្ទាប់ នូវអ្នកប្រឆាំងដទៃ ទៀត ដែលហ៊ានទិតៀនរដ្ឋាភិបាលអ៊ីចឹងដែរ ការបាញ់សម្លាប់លោកកែម ឡី ថ្ងៃនេះ ជាអំពើ ភេរវកម្មមួយទៀត រៀបចំដោយរដ្ឋអំណាច

ទោះយ៉ាងណា ពាក់ព័ន្ធនឹងការបញ្ចោញ ប្រតិកម្មប្រកបដោយភាសាគ្រោតគ្រាត តាម បណ្តាញហ្វេសប៊ុករបស់លោកសាពូន មីដាដា ខាងលើនេះ មិនទាន់មានប្រតិកម្មឆ្លើយតបពី លោកសម រង្ស៊ី យ៉ាងណានៅឡើយទេ។ ដោយឡែក លោកសាពូន មីដាដា ក៏មិនអាចទាក់ទង សុំការបញ្ជាក់បន្ថែមលើបញ្ហានេះបានទេ កាល ពីម្សិលមិញ ខណៈដែលមហាជនអ្នកលេងហ្វេសប៊ុកមួយចំនួនបានរិះគន់ថា ទោះបីយ៉ាងណា ក៏ ក្នុងនាមជាតារាមួយដួង មិនគួរណាលោកសាពូន មីដាដា ប្រើភាសាអសុរោះបែបនេះឡើយ…”៕

កុលបុត្រ