Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិគ្រោះថ្នាក់ចរាចរណ៍ បុករះនៅក្រុងបាង កករបួស៦នាក់ជន ជាតិ​សិង្ហបុរី២នាក់

គ្រោះថ្នាក់ចរាចរណ៍ បុករះនៅក្រុងបាង កករបួស៦នាក់ជន ជាតិ​សិង្ហបុរី២នាក់

ថៃ៖ តាមការឲ្យដឹង ពីមន្ត្រីប៉ូលិសឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍ បុករះចូលក្នុង ស្តូបចេតិយសាសនា ហិណ្ឌូនៅ ក្រុងបាងកក កាលពីថ្ងៃសុក្រ ដែលជាអតីត កន្លែងភេរវជន បោកគ្រាប់បែកឆ្នាំ ទៅបណ្តាល ឲ្យមានអ្នករងរបួសចំនួន៦នាក់ ក្នុងនោះមានជនជាតិ សិង្ហបុរីចំនួនពីរនាក់។

ប៉ូលិសនិយាយ ថាពួកគេមិនអាច អះអាងពីសញ្ជាតិ របស់អ្នកដែលរង របួសនោះឡើយ ប៉ុន្តែកាសែតបាងកកប៉ុស្តិ៍បានដក ស្រង់ពីវិទ្យុ Jor Sor 100 ថាអ្នករងរបួស ទាំងនោះរួមមានជន ជាតិឥណ្ឌូណេស៊ីពីរនាក់ សិង្ហបុរីពីរ នាក់និងជនជាតិចិន ម្នាក់ក៏ដូចជាជនជាតិថៃ ដែលជាអ្នកបើកបរ ម្នាក់ផងដែរ។

តាមរបាយការណ៍ បញ្ជាក់ថាអ្នករងរបួស ត្រូវបានកំណត់អត្តសញ្ញាណ ដូចតទៅ៖ ១/ អ្នកស្រី Ong Chey Tao អាយុ៧០ឆ្នាំមកពីប្រទេសសិង្ហបុរី ២/ អ្នកស្រី Ng Icon Leng អាយុ៣៥ឆ្នាំក៏មកពីសិង្ហបុរី ៣/ លោក Jonto Kurniawan អាយុ៧៣ឆ្នាំមកពីឥណ្ឌូណេស៊ី ៤/ លោកស្រី Rosita Kurniawan អាយុ៥៦ឆ្នាំជនជាតិឥណ្ឌូណេស៊ី ៥/អ្នកស្រី Leena Bong អាយុ៨១ឆ្នាំមកពីប្រទេសចិន និង៦/លោកស្រី Kanuengnit Techorai អាយុ៥៥ឆ្នាំជនជាតិថៃនិងជាអ្នកបើករថយន្ត។

2

ក្រសួងការបរទេស សិង្ហបុរីបានឲ្យដឹងថាមន្ត្រី ស្ថានទូតសិង្ហបុរីប្រចាំទី ក្រុងបាងកកបាន ទៅសួរសុខទុកដល់ជនជាតិរបស់ ខ្លួនដែលរងរបួសនៅមន្ទីរ ដោយផ្ទាល់។ ម្យ៉ាងទៀតស្ថានទូត នឹងនៅតែទំនាក់ ទំនងយ៉ាងយកចិត្តទុក ដាក់ជាមួយ អ្នកដែលរងរបួស ទាំងនោះនិងផ្តល់ឲ្យពួកគេ នូវជំនួយតាមរយៈ ស្ថានកុងស៊ុលបើចាំបាច់។

3

រថយន្តស៊ីដានពណ៌ ខៀវស្រាលមួយគ្រឿង បានរេចង្កូតចេញពី ចំណែកផ្លូវធំនៅ កណ្តាលក្រុងបាងកកហើយបាន បោះពួយបុករះចូល ច្រកទ្វារមួយនៃស្តូបចេតិយ សាសនាហិណ្ឌូ (Erawan Shrine) ដែលជាទីតាំងនៃការបោក គ្រាប់បែកកាល ពីខែសីហាឆ្នាំ២០១៥ និងបណ្តាលឲ្យ មានអ្នកស្លាប់និង របួសក្នុងឧប្បត្តិហេតុនោះចំនួន២០នាក់។

ទោះជាយ៉ាងណាបមេ បញ្ជាការប៉ូលិស Lumpini លោក Pornchai Chalodet បានប្រាប់ AFP អំពីគ្រោះថ្នាក់ ចរាចរណ៍នេះថា វាជាគ្រោះថ្នាក់ ដោយចៃដន្យ មួយប៉ុណ្ណោះ។

 

RELATED ARTICLES