Friday, March 29, 2024
Homeព័ត៌មានជាតិចាប់​មុខ​សញ្ញា​ចោរ​ប្លន់​៣នាក់ ប្លន់​កក្រើក​រាជ​ធានី​-​ខេត្ត

ចាប់​មុខ​សញ្ញា​ចោរ​ប្លន់​៣នាក់ ប្លន់​កក្រើក​រាជ​ធានី​-​ខេត្ត

ភ្នំពេញ ៖ បន្ទាប់ពីសមត្ថកិច្ចនគរបាលខណ្ឌ ពោធិ៍សែនជ័យ បង្ក្រាប និងចាប់ខ្លួនមុខសញ្ញា ប្លន់ម៉ូតូបានជាបន្តបន្ទាប់ចំនួន៣នាក់ កាលពី ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅតាម ផ្លូវរថភ្លើងភូមិតាងួន និងភូមិប៉ប្រកជើង សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ នោះមក ទើបនៅ ព្រឹកថ្ងៃទី១៤ ខែឆ្នាំដដែលនោះ ជនសង្ស័យ  ជាមេខ្លោងម្នាក់ បានសារភាពប្រាប់សមត្ថកិច្ច ថា ពួកគេគឺជាចោរប្លន់ប្រដាប់អាវុធដោយធ្លាប់ ប្លន់នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ផ្សេងៗទៀត។

មន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បាន ឱ្យដឹងថា មុខសញ្ញាចោរប្លន់ប្រដាប់អាវុធ ដែល សមត្ថកិច្ចឃាត់ខ្លួន រួមមាន ឈ្មោះសៅ ពុធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅសហគមន៍សែនរីករាយ ផ្ទះលេខ៣២៩ និងផ្ទះលេខ២៦១ ផ្លូវលំ ក្រុមទី៦ ភូមិសែន- សុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុក- កំណើតភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាអ្នកកាន់អាវុធខ្លី ម៉ាក គ ៥៤ ហើយក៏ជាមេខ្លោង ក្នុងក្រុមប្រព្រឹត្តល្មើសខាង លើនេះដែរ ទី២-ឈ្មោះសែម សារ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើត ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងទី៣-ឈ្មោះលាស់ ឡុងប៊ុន- ហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិត ប្រាកដ ស្នាក់នៅភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើតឃុំចាម ស្រុក កំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកបក្ខពួក ម្នាក់ទៀត ដែលរត់គេចខ្លួនបាត់ មិនបានស្គាល់ ឈ្មោះពិតប្រាកដនោះទេ គ្រាន់តែស្គាល់ថាឈ្មោះ ហេង ស្នាក់នៅភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ ។

មន្ត្រីនគរបាលដដែល បានបន្តថា តាម ចម្លើយសារភាពត្រួសៗ កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ជនសង្ស័យ ឈ្មោះសៅ ពុធ បានឱ្យ ដឹងថា កន្លងមក ក្រុមរបស់គេធ្លាប់ដើរធ្វើសកម្ម- ភាពនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និង ខេត្តកំពង់ឆ្នាំង ហើយសកម្មភាពរបស់ពួកគេ ធ្វើបានសម្រេចជាច្រើនលើកច្រើនសាមកហើយ។

មន្ត្រីនគរបាលដដែល បានបន្តថា ទាំង នេះគ្រាន់តែចម្លើយត្រួសៗនៅឡើយទេ ហើយ ចំនួនសកម្មភាពជាក់លាក់ឱ្យលម្អិតច្បាស់យ៉ាង- ណានោះ សមត្ថកិច្ចជំនាញ មកពីតាមបណ្តា ខណ្ឌក្នុងរាជធានីភ្នំពេញ និងស្រុកមួយចំនួន មកពីបណ្តាខេត្ត កំពុងសាកសួរបន្តទៀត។ ដោយ ឡែក ផ្អែកទៅលើជនរងគ្រោះជាច្រើននាក់ មកចង្អុលបង្ហាញ មុខជនសង្ស័យសៅ ពុធ គឺ ជាជនដៃដល់ក្នុងសកម្មភាពប្លន់ជាបន្តបន្ទាប់។

មន្ត្រីនគរបាលដដែល បានបន្តថា ជន- សង្ស័យខាងលើនេះ គឺមុខសញ្ញាប្លន់ប្រដាប់អាវុធ យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវបាន កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បង្ក្រាប បាន កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃ ទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅតាមផ្លូវរថ- ភ្លើង ស្ថិតក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយចាប់ខ្លួនបាន៣នាក់ និងដកហូតវត្ថុតាងមួយចំនួន ខណៈដែលបក្ខ- ពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់។ ក្នុងការ ចាប់ឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ សមត្ថកិច្ច បានដកហូតវត្ថុតាងមួយចំនួន រួមមានកាំភ្លើងខ្លី ម៉ាកកា៥៤មួយដើម ម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១ជជ-០៧០១ ជារបស់ ជនរងគ្រោះដែលក្រុមជនសង្ស័យធ្វើសកម្មភាព ប្លន់បានកាលពីពេលកន្លងទៅ ហើយបានដោះដូរ ស្លាកលេខ ដើម្បីជិះធ្វើសកម្មភាពបន្តទៀត និង រកឃើញដាវសាមូរ៉ៃ ព្រមទាំងសម្ភារៈកាច់សោ ម៉ូតូមួយចំនួនទៀត។

មន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បាន បញ្ជាក់ថា ក្រុមជនសង្ស័យខាងលើ គឺជាមុខ សញ្ញាក្រុមប្លន់ប្រដាប់អាវុធ និងកាច់សោម៉ូតូ ក្នុងរាជធានីភ្នំពេញយ៉ាងសកម្ម។ ក្រោយមក បន្ទាប់ពីធ្វើការស្រាវជ្រាវរបស់កម្លាំងជំនាញ និង ទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា បានប្រទះ ឃើញភិនភាគជនសង្ស័យជាក្រុមចោរប្លន់ប្រដាប់ អាវុធខាងលើកំពុងឈប់ចតត្រង់ចំណុចផ្លូវ រថភ្លើង ស្ថិតក្នុងភូមិប៉ប្រកខាងជើង ទើបកម្លាំង សមត្ថកិច្ច ដឹកនាំដោយលោកអធិការរង ក្រោម បញ្ជាផ្ទាល់ពីលោកយឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានចុះចាប់ឃាត់ខ្លួនជន- សង្ស័យបានម្នាក់ និងដកហូតបានកាំភ្លើងខ្លី១ ដើម។ ភ្លាមៗនោះ ជនសង្ស័យជាបក្ខពួកបាន រត់ចូលទៅក្នុងបរិវេណវត្តពោធិ៍ចិនតុង ក៏ត្រូវ កម្លាំងសមត្ថកិច្ចដេញតាមចាប់បានជាបន្តបន្ទាប់ ២នាក់ទៀត ខណៈដែលបក្ខពួកម្នាក់ទៀតបាន រត់គេចខ្លួនបាត់។

ប្រភពដដែលបន្តថា ក្រោយចាប់ខ្លួនជន- សង្ស័យទាំង៣នាក់ សមត្ថកិច្ចបាននាំជនសង្ស័យ ម្នាក់ ទៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឆែកឆេរ ទីតាំងដែលក្រុមជនសង្ស័យស្នាក់នៅ បំណង តាមរកជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួន  តែពេលទៅដល់រកឃើញតែវត្ថុតាងប្រព្រឹត្ត- បទល្មើស មានដូចជាឧបករណ៍ឆ្កឹះសោ និងកាច់ សោម៉ូតូប៉ុណ្ណោះ ចំណែកជនសង្ស័យដែលគេច ខ្លួននោះ មិនទាន់ឃាត់ខ្លួនបាននៅឡើយ។

ជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនខ្លួន ទៅធ្វើការសាកសួរនៅផ្នែកជំនាញនៃអធិការ- ដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរៀបចំ កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

IMG_6878 IMG_6869

 

 

 

 

 

 

RELATED ARTICLES