Friday, March 29, 2024
Homeព័ត៌មានជាតិគុណ​​សម្បត្តិ​​មនុស្ស​​៧ លោក​​ព្រាប កុល ថា​​ជា​​បណ្ឌិត​​ខ្លឹម​​នាំ​​ប្រយោជន៌​​ដល់​​ផែន​​ដី

គុណ​​សម្បត្តិ​​មនុស្ស​​៧ លោក​​ព្រាប កុល ថា​​ជា​​បណ្ឌិត​​ខ្លឹម​​នាំ​​ប្រយោជន៌​​ដល់​​ផែន​​ដី

ភ្នំពេញ ៖ នាយកប្រតិបត្តិអង្គការតម្លាភាព កម្ពុជា និងជាអ្នកវិភាគសង្គមមួយរូប លោក ព្រាប កុល បានលើកពីគុណសម្បត្តិ7យ៉ាង របស់ មនុស្សដែលលោកបញ្ជាក់ថា បើសិនជាបុគ្គល ណាមានគុណសម្បត្តិទាំងនេះ បុគ្គលនោះនឹង មានឈ្មោះជាបណ្ឌិតដែលមានខ្លឹម និងកើតមក នាំប្រយោជន៍ដល់ផែនដី។

លោកព្រាប កុល បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី25 ខែកក្កដា ឆ្នាំ2016 ថា “ខ្លឹមរបស់មនុស្ស7យ៉ាង ៖

1-គុណធម៌ (ការលះបង់ និងការតម្កល់ ប្រយោជន៍រួមធំជាងប្រយោជន៍ផ្ទាល់ខ្លួន)

2-ភាពសុចរិត (មិនកិបកេង ឬមិនពុករលួយ ឈរលើភាពត្រឹមត្រូវនិងយុត្តិធម៌ ដោយ មានសច្ចធម៌, សេចក្តីពិត ជាមូលដ្ឋាន)

3-ប្រាជ្ញា ឬបញ្ញា (បណ្តុំនៃចំណេះដឹង ជំនាញ ទេពកោសល្យ និងបទពិសោធន៍)

4-ស្មារតីទទួលខុសត្រូវ រាល់សកម្មភាព របស់ខ្លួន (សីលធម៌)

5-]ត្តមគតិ ឬមនសិការ (ធ្វើការបម្រើ ឧត្តមគតិរបស់ខ្លួន និងមិនលក់ឧត្តមគតិ)

6-អត្តចរិត (មានអត្តចរិតល្អ សុជីវធម៌ ចេះយល់ចិត្ត និងជួយអ្នកដទៃ និងចេះសម្រប ខ្លួន)

7-ព្រហ្មវិហារធម៌ (ក្តីស្រឡាញ់ ក្តីអាណិត ត្រេកអរចំពោះជោគជ័យរបស់អ្នកដទៃ និង ប្រកាន់ជំហរកណ្តាល)។

បុគ្គលណាដែលមានគុណសម្បត្តិ ទាំង7 នេះ ឈ្មោះថា ជាបណ្ឌិតដែលមានខ្លឹម និងដែល កើតមកនាំប្រយោជន៍ដល់ផែនដី”។

ជាមួយគ្នានោះដែរ ជាទស្សន³តាមបែប ព្រះពុទ្ធសាសនា លោកព្រាប កុល ក៏បានលើក ឡើងថា “កើតមកជាមនុស្សបើគ្មានសមត្ថភាព ផ្តល់ប្រយោជន៍ដល់សត្វលោកដទៃ និងភព ផែនដីទេ យ៉ាងហោចណាស់ ក៏មានសមត្ថភាព ត្រឹមចិញ្ចឹមជីវិតខ្លួនឯងឱ្យរស់បានដោយមុខ របរសុចរិត មិនចាំបាច់បង្កមហន្តរាយដល់សត្វ លោកដទៃ និងភពផែនដីដែរ។ បើធ្វើប៉ុណ្ណឹង មិនបានទេ ជម្រើសចុងក្រោយ ទោះលើកដៃ សំពះសុំទានគេក៏នៅមានតម្លៃជាមនុស្សដែរ។ ប៉ុន្តែបើចិញ្ចឹមជីវិត ដោយប្រកបមុខរបរ ដែល បង្កមហន្តរាយដល់សត្វលោកដទៃនិងភពផែនដី មិនត្រឹមអស់តម្លៃជាមនុស្សទេ ថែមទាំងធ្លាក់ ខ្លួនអន់ជាងសត្វមួយចំនួនធំទៀតផង”។

លោកព្រាប កុល បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោកទៀតថា “ច្បាប់ធម្មជាតិ តម្រូវឱ្យមនុស្សលោកចែកគ្នារស់ ហើយខាង ក្រោមនេះជាភ័ស្តុតាង ៖

ពេលអ្នកបញ្ចោញខ្យល់ដង្ហើម អ្នកផ្សេង ទៀត និងរុក្ខជាតិទាំងឡាយស្រូបយកដង្ហើម របស់អ្នកដើម្បីចិញ្ចឹមជីវិត។ ដូចគ្នានេះដែរ ពេល អ្នកផ្សេងទៀត និងរុក្ខជាតិបញ្ចោញខ្យល់ដង្ហើម អ្នកស្រូបយកខ្យល់អុកស៊ីហ្សែននោះ មកចិញ្ចឹម ជីវិតរបស់អ្នកវិញ។

ច្បាប់ធម្មជាតិមិនឱ្យមនុស្សដណ្តើមគ្នារស់ ទេ ប៉ុន្តែសេចក្តីលោភលន់ឥតព្រំដែន និងភាព អវិជ្ជារបស់មនុស្សអំពីច្បាប់ធម្មជាតិ ជាដើមហេតុ នៃការបំពាន និងការបំផ្លាញទាំងឡាយ។

ឈប់បំផ្លាញគ្នាទៅ ឈប់បំពានគ្នាទៅ ហើយចូររស់នៅដោយបញ្ញា។ ពុំនោះទេយើង ទាំងអស់គ្នា រួមទាំងកូនចៅ និងពូជសាសន៍ជំនាន់ ក្រោយរបស់យើង នឹងរងទុក្ខទោសដោយសារ តែទង្វើរបស់យើងនៅពេលនេះ។ ចូរភ្ញាក់ខ្លួន ឡើង!”។

ក្រៅពីនេះ លោកព្រាប កុល ក៏បានធ្វើការ ប្រៀបធៀបភាពផ្សេងគ្នា នៃវប្បធម៌ ប្រពៃណី និងសាសនាបង្កើតឡើងដោយមនុស្ស ដោយ  លោកបញ្ជាក់ថា ក្នុងនាមជាអ្នកសិក្សា រៀនសូត្រ និងមានឱកាសធ្វើដំណើរស្វែងយល់ជុំវិញពិភពលោក លោកគ្រាន់តែចង់ឱ្យជនរួមជាតិ បានដឹង អំពីជ្រុងផ្សេងគ្នានៃទស្សនះ និងមនោគមវិជ្ជា។

លោកព្រាប កុល បានសរសេរនៅក្នុង ហ្វេសប៊ុកលោក នៅថ្ងៃទី26 ខែមិថុនា ឆ្នាំ 2016 ថា “ភព2ផ្សេងគ្នា នៃវប្បធម៌ប្រពៃណី និងសាសនា បង្កើតឡើងដោយមនុស្ស ៖

1-នៅក្នុងវប្បធម៌ ប្រពៃណី ពុទ្ធសាសនា គេចាត់ទុកការមានដៃគូស្នេហា និងភរិយាលើស ពីម្នាក់ថា ជាការប្រព្រឹត្តិខុសឆ្គង ហើយប្រទេស ខ្លះថែមទាំងបង្កើតច្បាប់ហាមឃាត់ និងដាក់ ទោសអ្នកមានដៃគូស្នេហាច្រើន ឬស្វាមីភរិយា លើសពីម្នាក់ទៀតផង។ ប៉ុន្តែប្រទេសនោះនៅ តែមិនអាចលប់បំបាត់ ឬហាមឃាត់មនុស្សបាន ជាក់ស្តែងមនុស្សជាច្រើន រួមទាំងអ្នកដែលសរសេរ និងលើកដៃអនុម័តច្បាប់នោះផងដែរ នៅតែ លួចលាក់ និងប្រព្រឹត្តិបំពានច្បាប់នេះជារឿយៗ. ហេតុអ្វី? ព្រោះច្បាប់ធម្មជាតិ (ច្បាប់កំពូល) មិនបានកំណត់ដែននៃស្នេហា ប៉ុន្តែច្បាប់សាសនា និងច្បាប់មនុស្ស ព្យាយាមកំណត់ ទីបំផុតច្បាប់ ធម្មជាតិ ដែលជាច្បាប់កំពូល មានអានុភាពជាង។

2-ចំណែកឯវប្បធម៌ ប្រពៃណី ឬសាសនា អ៊ិស្លាម (ដូចជាប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ចក្រភពអារ៉ាប់អេមីរ៉េត United Arab Emirates ប្រទេសអូមែន Omen  និងរដ្ឋអ៊ិស្លាមជាច្រើន ទៀត ជាពិសេសរដ្ឋអ៊ិស្លាម ដែលជាប្រទេសអ្នក មាននៅលើលោក)អនុញ្ញាតឱ្យបុរសមានភរិយា រហូតដល់ចំនួន4 ដ៏រាបណាបុរសនោះមានសមត្ថ- ភាពចិញ្ចឹមបីបាច់ថែរក្សាផ្គត់ផ្គង់ និងផ្តល់សុភមង្គលដល់ភរិយានិងកូនៗ និងមានការព្រមព្រៀង គ្នាដោយស្ម័គ្រចិត្តពីភរិយាទាំងអស់។

ដូច្នេះចំពោះទស្សនះដែលថា បុគ្គលណា ដែលមានដៃគូស្នេហាច្រើន ឬមិនមានការស្មោះត្រង់ ស្ម័គ្រស្មោះមួយនិងមួយជាមួយភរិយា មិន អាចស្មោះត្រង់ចំពោះជាតិសាសន៍របស់ខ្លួនទេ គឺមិនសុទ្ធតែត្រឹមត្រូវទេ ព្រោះជនជាតិអ៊ិស្លាម ស្រឡាញ់និងស្មោះត្រង់ជាមួយជាតិសាសន៍គេ ខ្លាំងណាស់ បើទោះបីជាមិនស្មោះស្ម័គ្រដៃគូស្នេហា មួយនិងមួយក៏ដោយ”។

លោកព្រាប កុល បានសរសេរបន្តថា អ្វី ដែលគួរឱ្យចាប់អារម្មណ៍1ទៀតនោះ គឺប្រទេស ដែលប្រកាសថា ខ្លួនជាអ្នកកាន់សាសនាព្រះពុទ្ធ បែរជាបើកទូលាយ និងលើកកម្ពស់ការលក់ដូរ គ្រឿងស្រវឹង ក្លឹបកម្សាន្ត (ស្រា ស្រី) យ៉ាង គគ្រឹកគគ្រេង រីឯប្រទេសដែលកាន់សាសនា អ៊ិស្លាម ហាមឃាត់ពលរដ្ឋខ្លួនមិនឱ្យសេពគ្រឿង  ស្រវឹង ហើយរឹតត្បិតអាជីវកម្មលក់ដូរគ្រឿងស្រវឹង។

ប្រសិនបើអ្នកជឿផ្កាប់មុខទៅលើ ឬលង់ ក្នុងមនោគមវិជ្ជាសាសនាទី1 អ្នកនឹងថ្កោល- ទោស ហើយយល់ថាសាសនាទី2 ខុសឆ្គង។ បើ អ្នកជឿផ្កាប់មុខទៅលើ ឬលង់មនោគមសាសនា ទី2 អ្នកយល់ថាសាសនាទី1មិនត្រឹមត្រូវ។ ដូច្នេះ មួយណាខុស មួយណាត្រូវ គឺអាស្រ័យលើផ្នត់- គំនិតរបស់អ្នក។ ការយល់ឃើញក៏អាស្រ័យទៅ លើភេទរបស់អ្នកដែរ (ចំពោះបញ្ហានេះ បុរស អាចយល់ឃើញខុសពីនារី)។

សរសេរចំណុចទាំងនេះ ខ្ញុំគ្រាន់តែចង់រំលេច ឱ្យបងប្អូនបានដឹងនូវភាពខុសគ្នារវាងវប្បធម៌ ប្រ- ពៃណី និងសាសនា ដែលបង្កើតឡើងដោយ មនុស្ស។ ខ្ញុំមិនមានបំណងអូសទាញ ឬទទូចឱ្យ បងប្អូនជ្រើសរើស ឬគាំទ្រនូវវប្បធម៌ ប្រពីណី ឬសាសនាណាមួយទេ ហើយក៏គ្មានបំណងចង់ ការពារឬលើកកម្ពស់ទង្វើរបស់បុគ្គលណាមួយ ដែរ។ សូមកុំយកចំណុចដែលខ្ញុំសរសេរនេះទៅ ភ្ជាប់នឹងករណីនយោបាយ ឬបុគ្គលណាមួយ។

ក្នុងនាមខ្ញុំជាអ្នកសិក្សារៀនសូត្រ និងមាន ឱកាសបានធ្វើដំណើរស្វែងយល់ជុំវិញពិភពលោក ខ្ញូំគ្រាន់តែចង់ឱ្យបងប្អូនបានដឹងអំពីជ្រុងផ្សេង² គ្នានៃទស្សន³ និងមនោគមវិជ្ជា។

ជាមនុស្សដែលមិនជឿផ្កាប់មុខទៅលើ ទស្សន³ ឬមនោគមវិជ្ជានៃបុគ្គល ក្រុម ឬសាសនា ណាមួយ ខ្ញុំបានបើកចិត្តខ្លួនឯងយ៉ាងទូលាយ ដើម្បី ស្វែងយល់ រៀនសូត្រ និងទទួលយកគំនិតផ្សេងៗ មកពិចារណាបានយ៉ាងស្រួល”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES