Thursday, April 25, 2024
Homeព័ត៌មានជាតិដើរបាញ់សត្វជាមួយគ្នារាល់យប់ រាលកៃកាំភ្លើង​ច្នៃ​ចំ​ធ្លាយ​គូទ​ម្នាក់

ដើរបាញ់សត្វជាមួយគ្នារាល់យប់ រាលកៃកាំភ្លើង​ច្នៃ​ចំ​ធ្លាយ​គូទ​ម្នាក់

ខេត្តរតនគិរី៖ បុរសម្នាក់ រងរបួសធ្ងន់ ខណៈដើរឆ្លុះសត្វព្រៃនៅពេលយប់មានគ្នា២នាក់ ស្រាប់តែរាលកៃកាំភ្លើងកែច្នៃចំម្នាក់បណ្ដាលឲ្យធ្លាយគូទ ត្រូវក្រុមគ្រួសារបញ្ចូនមកសង្រ្គោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៥ទាបភ្លឺ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចព្រៃរបោះជាប់ក្រុមហ៊ុនម៉ាងយ៉ាង ស្ថិតនៅភូមិវ៉ង ឃុំកាចូន ស្រុកវ៉ើនសៃ ។

សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះមានឈ្មោះខាំ ប៉ុន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរកាត់ឡាវ មុខរបរកសិករ មានប្រពន្ធឈ្មោះ នៀ ដែន  អាយុ១៩ឆ្នាំ ជនជាតិខ្មែរកាត់ឡាវ មានកូនប្រុសម្នាក់អាយុ២ឆ្នាំ។ ជនបង្កមានឈ្មោះម៉ង ឡង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរកាត់ឡាវ អ្នកទាំង២រស់នៅភូមិ ឃុំកើតហេតុខាងលើ។

តាមប្រភពពត៌មានពីសមត្ថកិច្ចដែលចុះទៅត្រួតពិនិត្យផ្ទាល់បានអោយដឹងថាដោយការសារភាពរបស់ឈ្មោះម៉ង ឡង ដែលសមត្ថកិច្ចចាប់ខ្លួនយកមកឃុំទុកនៅអធិការស្រុកវ៉ើនសៃ បានអោយសមត្ថកិច្ចដឹងថានៅមុនពេលកើតហេតុម៉ោងប្រហែលជាម៉ោង១១ ឫ១២យប់ ថ្ងៃខែដដែលពួកគេទាំង២នាក់បានជិះម៉ូតូមួយគ្រឿងបានចេញទៅឆ្លុះសត្វលទ្ធផលអត់បានសត្វនោះទេ ទើបនៅមុនពេលកើតហេតុកន្លះម៉ោងនាំគ្នាត្រឡប់មកផ្ទះវិញ ហើយក៏យកកាំភ្លើងកែច្នៃរបស់ខ្លួនចងជាប់នឹងម៉ូតូក្នុងខណៈនោះក៏រាលកៃកាំភ្លើងតែម្តងបណ្តាអោយត្រូវគ្នាគេម្នាក់ទៀតដែលឈរនៅខាងម៉ូតូចំងាយ១ម៉ែត្រដួលប្រកាច់នៅកន្លែងកើតហេតុតែម្តង ។

sdfbnn
ម្ចាស់កាំភ្លើងច្នៃ ដែលរាលកៃត្រូវគ្នាឯង សមត្ថកិច្ចឃាត់ខ្លួន

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះបានត្រូវគ្រាប់កាំភ្លើងកែច្នៃចំនួន១គ្រាប់ ចំភ្លៅខាងស្តាំធ្លាយទៅក្រប៉េះគូទខាងក្រោយរងរបួសធ្ងន់។ សមត្ថកិច្ចបានបញ្ជាក់ទៀតថាគ្រាប់កាំភ្លើងប្រភេទនេះពួកគេបានយកគ្រាប់ឈើគូសបុកលាយជាមួយក្រដាស និងម្សេវហើយយកហាលថ្ងៃអោយស្ងួតទុកសំរាប់បរបាញ់សត្វ បញ្ជាក់ថាគ្រាប់កាំភ្លើងរបៀបនេះពេលបាញ់ត្រូវមនុស្សឫសត្វគឺគ្រាប់នឹងបែកពេញសាច់តែម្តង ។

ក្រោយពីកើតហេតុសមត្ថកិច្ច ប៉ូលិសអធិការស្រុកវ៉ើនសៃ សហការគ្នាជាមួយប៉ូលិសនៃស្នងការនគរបាលខេត្តបានចុះធ្វើកោសល់វិច្ច័យ ៕

ជីវ៉ា

RELATED ARTICLES