បំផ្ទុះគ្រាប់បែកនៅក្រុង Ansbach អាល្លឺម៉ង់ស្លាប់១ របួស១២​

0
510

អាល្លឺម៉ង់៖ តាមការឲ្យដឹងពីប៉ូលិស ការបំផ្ទុះគ្រាប់បែកមួយនៅក្នុងទីក្រុង Ansbach ប្រទេសអាល្លឺម៉ង់ បានស្លាប់ជនសង្ស័យដែលជាអ្នកបំផ្ទុះគ្រាប់ បែកអត្តឃាតម្នាក់ ប្រជាពលរដ្ឋរងរបួស១២នាក់ របួសធ្ងន់ធ្ងរ៣នាក់។

ប៉ូលិសនិយាយថាបុរសម្នាក់ដែលតាមការស្រាវជ្រាវដឹងរបស់ប៉ូលិសថាជាអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មបានស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកនោះ។

ចំណែកក្រសួងមហាផ្ទៃ Bavarian បានថ្លែងថាទិសដៅនៃវត្ថុបំណងក្នុងការបំផ្ទុះគ្រាប់នេះគឺមិនជាក់លាក់ឡើយ ប៉ុន្តែពលរដ្ឋប្រមាណជា២០០០នាក់ត្រូវបានជម្លៀសខ្លួនពីតំបន់ក្បែរទីតាំងដែលការប្រារព្ធពិធីប្រគុំតន្ត្រីនោះ។ វាគឺជាការវាយប្រហារលើកទី៣ហើយនៅក្នុងរដ្ឋ Bavaria ក្នុងអំឡុងពេលមួយសប្តាហ៍។

ការបាញ់ប្រហារទាំងកម្រោលមួយក្នុងទីក្រុងមុននិកកាលពីថ្ងៃសុក្របានបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន៩នាក់ ខណៈការវាយប្រហារដោយពូថៅនៅលើរថភ្លើងមួយសប្តាហ៍មកនេះក្នុងទីក្រុង Wuerzburg នាំមនុស្សមួយចំនួនរងរបួស។

សារព័ត៌មានអាល្លឺម៉ង់ បានរាយការណ៍ថា ការបំផ្ទុះគ្រាប់បែកក្នុងទីក្រុង Ansbach បានកើតឡើងក្នុងរយៈ ពេលយ៉ាងខ្លីបន្ទាប់ពីម៉ោង២២ក្នុងស្រុក នៅក្បែរហាងស្រា មួយដែលស្ថិត នៅជិតច្រកចូល ទៅកាន់ពិធី ប្រគុំតន្ត្រី។ រីឯរបាយការណ៍មុននេះបានឲ្យដឹងថា ករណីនេះអាំចជាការ ផ្ទុះហ្គាសមួយ ប៉ុន្តែក្រសួង មហាផ្ទៃរដ្ឋសាមី បានលើកឡើងថាការបំផ្ទុះនេះ បានលេចឡើងដោយចេតនា។

ទោះជាយ៉ាងណាអ្នកនាំពាក្យប៉ូលិសបានគូសបញ្ជាក់ថាជនសង្ស័យដែលជាជនអត្តឃាតកំពុងស្ពៀយសាក់កាដូពីក្រោយខ្នង ប៉ុន្តែអត្តសញ្ញាណរបស់ជននោះទាន់ត្រូវបានគេស្គាល់នៅឡើយទេ។