Thursday, March 28, 2024
Homeព័ត៌មានជាតិកុមារាម្នាក់ លង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះស្លាប់

កុមារាម្នាក់ លង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះស្លាប់

ខេត្តព្រះសីហនុ៖ ដោយសារតែការធ្វេសប្រហែសពីសំណាក់ឪពុកម្តាយ ខណៈពេលនាំកូនៗនិងក្រុមគ្រួសារ ទៅលេងឆ្នេរសមុទ្រ ហើយបានបណ្តោយកូនចុះងូតទឹកម្នាក់ឯង បណ្តាលឲ្យកូនប្រុស អាយុ១១ម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ។ ហេតុការណ៏ភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង១៧ និង១០នៅចំនុច ឆ្នេរអតីតៈដំណាក់ស្តេច ស្ថិតក្នុងក្រុមទី១៧ភូមិ៤សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

យោងតាមរបាយការណីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា នៅវេលាម៉ោង១៧និង១០នៅចំនុច ឆ្នេរអតីតៈដំណាក់ស្តេច ស្ថិតក្នុងក្រុមទី១៧ភូមិ៤សង្កាត់លេខ៤ ក្រុងព្រះសីហនុមានករណីលង់ទឹក ស្លាប់ក្មេងប្រុសម្នាក់ ឈ្មោះ យូ ហ៊ឹង ភេទប្រុស អាយុ 11ឆ្នាំ ជនជាតិវៀតណាម មានឪពុកឈ្មោះ ហៃ យូ ភេទ ប្រុស អាយុ៣៨ឆ្នាំ ម្តាយឈ្មោះយៀង ស្រី អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះជួល7ជាន់ ខាងលិចរោងចក្រញ៉ូវស្តារ ស្ថិតក្នុងក្រ14 ភ1 សក1 ។ កុមាររងគ្រោះ(សាកសព) បានទៅលេងទឹកសមុទ្រ នៅចំនុចឆ្នេរអូរឈើទាល ស្ថិតក្នុងក្រ17 ភ4 សក4 ជាមួយឱពុកម្តាយ ខណៈនោះបានលង់ទឹកស្លាប់តែម្តង ។ ក្រោយកើតហេតុ ឱពុក ម្តាយ បានបញ្ជូនជនរងគ្រោះ(សាកសព) ខាងលើ មកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តែមិនអាចសង្គ្រោះបានទេ ។

20160706_171639

ដោយឡែកយោងតាមប្រភពសាក្សីនៅក្បែរកន្លែងកើតហេតុបានអះអាងថា នៅមុនកើតហេតុកុមាររងគ្រោះ បាត់បង់ជិវិតនេះ បានអណ្តែតប៉ូងទៅកាន់ទឹកជ្រៅជាមួយប្អូនប្រុសម្តងរួចមកហើយ ប៉ុន្តែ ត្រូវអ្នកទេសចរណ៏ ម្នាក់ ដែលជាទាហ៊ានជើងទឹកហែលទៅសង្រ្គោះយកមកកាន់ឆ្នេរដោយសុវត្តិភាព ប៉ុន្តែដោយការធ្វេសប្រហែសពីឪពុកម្តាយ ពុំបានអោយកុមារងគ្រោះឡើងលើគោកវិញទេ គឺយកតែកូនប្អូន ឯកុមាររងគ្រោះគឺនៅលេងប៉ូងដ៏ដែលទើបធ្វើរលកសមុទ្របោកបក់ប៉ូងកុមាររងគ្រោះទៅម្តងទៀតជាលើកទី២ ហើយក៏កុមាររងគ្រោះក៏បានលិចទៅក្នុងទឹកបាត់ទើបឪពុកម្តាយភ្ញាក់ផ្អើលឆោឡោ រាវរកកុមារគ្រោះ តែរកពុំឃើញនោះទេ រហូតរយះពេលជាកន្លះម៉ោង ក្រោយមកកុមាររងគ្រោះក៏បានអណ្តែតឡើងវិញនៅចម្ងាយពីកន្លែងលិចជិត១០០ម៉ែត្រ ភ្លាមនោះក៏មានជនបរទេសម្នាក់បានស្ទុះទៅស្រង់ដើម្បីយកមកជួយសង្គ្រោះ  ប៉ុន្តែអ្វីៗវាហួសពេលទៅហើយ បន្សល់ទុក្ខតែវិប្បដិសារី នឹងភាពសោកស្តាយតែប៉ុណ្ណោះ ហេតុនេះ យោងតាមព្រឹត្តិការណ៏ នាថ្ងៃនេះ គឺ ជាមេរៀនមួយសម្រាប់ឪពុកម្តាយទាំងអស់ដែលបាននាំកូនចៅមកលេងសមុទ្រ នាខែវស្សានេះសូមកុំបណ្តោយអោយកូនលេងទឹកតែម្នាក់ឯងអោយសោះ ។

បច្ចុប្បន្នសាកសពត្រូវបាន ឱពុក ម្តាយ ដឹកបញ្ជូនមកផ្ទះជួលដែលខ្លួនស្នាក់នៅដើម្បីចាត់ចែងធ្វើបុណ្យ ៕

ដោយ៖ សម្រុទខៀវ

20160706_171629

RELATED ARTICLES