Wednesday, April 24, 2024
Homeព័ត៌មានជាតិតូច​ចិត្ត​ប្តី​មាន​ស្រី​ថ្មី ​កូន​ញៀន​ល្បែង​ស៊ី​សង​និង​ថ្នាំ​ញៀន រត់​ទៅ​លោត​ទឹក​សម្លាប់​ខ្លួន

តូច​ចិត្ត​ប្តី​មាន​ស្រី​ថ្មី ​កូន​ញៀន​ល្បែង​ស៊ី​សង​និង​ថ្នាំ​ញៀន រត់​ទៅ​លោត​ទឹក​សម្លាប់​ខ្លួន

ភ្នំពេញ៖ ស្រ្តីវ័យចំណាស់ម្នាក់មានវិបត្តិនៅក្នុងគ្រួសារ ប្តីមានស្រីថ្មី កូនញៀនល្បែងនិង ញៀនថ្នាំ តូចចិត្ដនឹងជីវិតខ្លាំងពេក បានសម្រេច ជិះម៉ូតូឌុបទៅលោតទឹកស្ពានជ្រោយចង្វារសម្លាប់ខ្លួនមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលកាល ពីវេលា ម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី០៨ ខែកក្កដា នៅចំណុចលើស្ពានជ្រោយចង្វារចាស់ ក្រុមទី៣ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

ស្រ្តីដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនមិនបានសម្រេចមានឈ្មោះ ហុង សុគន្ធា អាយុ៤៧ឆ្នាំ មុនរបរលាងចាន ស្នាក់នៅផ្ទះជួលនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានកូនចំនួន ៥នាក់ប្រុស៣នាក់និងស្រី២នាក់ ក្នុងនោះកូនពៅទើបតែអាយុ១ខួប ៦ខែតែប៉ុណ្ណោះ ជាអតីតថៅកែងហាងនំហុង អ៊ីងហ្វុង នៅម្តុំផ្សារដើមគរ មានប្តីឈ្មោះ គឹម  សុភ័ក្រ  ហៅ នុត សំអុល  ជាមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស ។

sfjdskfjlsf
ស្រ្ដីមានវិបត្ដិកំពុងយំបណ្ដើរ រៀបរាប់ដំណើរជីវិតគាត់ ប្រាប់អ្នកកាសែត

ស្រ្តីខាងលើមានការតូចចិត្តក្នុងឆាកជីវិតត្រូវប្តីធ្វើបាបចិត្ត ចុះចោលទៅមានស្រីថ្មី បងប្អូនពឹងពាក់អត់បាន ពេល ដែលគាត់មានលុយគាត់ជួយបងប្អូន លុះពេលគាត់អត់លុយពឹងបងប្អូនអត់បាន បែរទៅកូនប្រុសច្បងគិតតែពីបំផ្លាញនិងធ្វើបាប ចិត្តរបស់គាត់ សូម្បីតែគាត់លាងចានបានប្រាក់១៥០០០រៀលក្នុងមួយថ្ងៃក៏មកតាមយកពី គាត់អស់ពីខ្លួននិងយកទូរស័ព្ទរបស់គាត់ទៅបញ្ចាំទៀត ធ្វើឲ្យគាត់ឆ្អែតចិត្តលែងចង់រស់បន្ត ទៀតនៅព្រឹកថ្ងៃទី៨ ខែកក្កដា គាត់បានមានគម្រោងទៅលោតទឹកសម្លាប់ខ្លួន តែមុននឹង ស្លាប់បានទូរស័ព្ទទៅប្តីរបស់គាត់ ប្រាប់ថា ពេលគាត់ស្លាប់ទៅឲ្យមកយកកូនស្រីពីរនាក់ទៅចិញ្ចឹមផង ត្រូវប្តីឆ្លើយថារវល់ហាត់នៅបន្ទាយអត់បានទៅយកទេ រួចក៏បិទទូរស័ព្ទហើយ គាត់មានលុយតែ៥០០០រៀលទេបានជិះម៉ូតូឌុបតម្លៃ៣០០០រៀល ទៅលោតទឹកលើស្ពាន ជ្រោយចង្វារ ពេលទៅដល់ពាក់កណ្តាលស្ពានគាត់បានប្រាប់ឲ្យអ្នករត់ម៉ូតូឌុបឈប់រួចហើយឲ្យលុយក្រដាស៥០០០រៀល ទៅអ្នករត់ម៉ូតូឌុបអាប់គ្រាន់ទុកលុយខ្លះនៅជាប់នឹងខ្លួន ពេលដែលស្លាប់ទៅ ប៉ុន្តែអ្នករត់ម៉ូតូឌុបអត់មានលុយអាប់ គាត់បានឲ្យអ្នករត់ម៉ូតូឌុបយក ទាំងអស់តែម្តង ។

ពេលដែលអ្នករត់ម៉ូតូឌុបជិះម៉ូតូចេញទៅបាត់ស្រ្តីខាងលើដោះស្បែកជើងឡើងលើបង្កាន់ដៃស្ពានបំរ៉ុងលោតទឹកសម្លាប់ខ្លួន ក៏ត្រូវបានក្រុមសិស្សសាលាមួយក្រុមបើកម៉ូតូមកដល់ឃើញជួយឃាត់ទាន់ចាប់ដឹកតាមម៉ុតូយកទៅប្រគល់ឲប្រជាការពារដែលប្រចាំការនៅគល់ស្ពានជ្រោយចង្វាប៉ែកខាងកើតនាំមកកាន់ប៉ុស្តិ៍នគរបាលជ្រោយចង្វា ដើម្បីសួរនាំស្វែងរកបងប្អូន ។

ក្រោយពេលកើតហេតុស្រ្តីដែលប៉ងសម្លាប់ខ្លួនត្រូវបានកូនប្រុសស្រីមកដឹកត្រឡប់ទៅផ្ទះវិញ ៕

កែវ   ឈីម

 

RELATED ARTICLES