Friday, April 26, 2024
Homeព័ត៌មានជាតិទុស្សេ​ខ្សែ​ភ្លើង​ ឆេះ​ផ្ទះ​២​ខ្នង​​ខ្ទេច​ទាំង​​ស្រុង​ នៅ​ព្រែក​ឯង​

ទុស្សេ​ខ្សែ​ភ្លើង​ ឆេះ​ផ្ទះ​២​ខ្នង​​ខ្ទេច​ទាំង​​ស្រុង​ នៅ​ព្រែក​ឯង​

ភ្នំពេញ៖ ម្ចាស់ផ្ទះចេញទៅលក់ដូរអស់ទុស្សេខ្សែភ្លើងបណ្តាលឲ្យឆាបឆេះអស់ផ្ទះឈើលើ ថ្មក្រោម២ខ្នងទាំង ស្រុង ធ្វើឲ្យស្រ្តីជាម្ចាស់ផ្ទះម្នាក់ទន់ដៃទន់ជើងរកកលសន្លប់ កើតឡើង កាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែកក្ដដា នៅចំណុចផ្ទះគ្មានលេខ ស្ថិតនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

គ្រួសារទីមួយមានឈ្មោះ តុល មុន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរលក់បាយសី មានសមាជិកគ្រួសារ៧នាក់ ប្រុស៤នាក់ ស្រី៣នាក់ ផ្ទះសង់ពីឈើលើថ្មក្រោម មានទំហំ៥គុណ ៦ម៉ែត្រ និងម្ចាស់ផ្ទះទី២មានឈ្មោះ នេត សារុំ អាយុ៥៨ឆ្នាំ មុខរបរនៅផ្ទះមើលចៅ មាន សមាជិក៥នាក់ ប្រុស៣នាក់ និងស្រី២នាក់ ផ្ទះឈើលើថ្មក្រោម មានទំហំ៤គុណ៧ម៉ែត្រ ។

xfbgfdndhg
ក្រុមពន្លត់អគ្គិភ័យកំពុងជួយបាញ់ពន្លត់

តាមសម្តីរបស់ស្រ្តីជាម្ចាស់ផ្ទះមានឈ្មោះ នេត សារុំ បានឲ្យដឹងថា មុនកើតហេតុគាត់បានចាក់សោផ្ទះហើយនាំចៅទៅសាលារៀន ពេលត្រលប់មកវិញត្រូវអ្នកជិតខាងស្រែកប្រាប់ថាមានភ្លើងឆេះផ្ទះហុយ ដោយក្រឡេកមើលពីចំងាយប្រមាណ១០០ម៉ែត្រឃើញសង្ស័យថាជាផ្ទះរបស់គាត់រួចរត់ទៅមើលក៏ឃើញឆេះចេញពីផ្ទះលោកតុល មុន រួចហើយបានឆ្លងរាលដាលដល់ផ្ទះគាត់ ឃើញបែបនេះធ្វើឲ្យគាត់ស្ទើរតែស្លុតស្មារតីដោយឆេះអស់គ្មានបានយកអ្វីចេញបន្តិចទេ ។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះទាំង២ខាងលើនេះមុនពេលកើតហេតុសុទ្ធតែចាក់សោបិទទ្វារ ទុកចោល ដោយម្ចាស់ផ្ទះទី១ដែលឆេះមុនគេនោះចេញទៅលក់បាយសីនៅផ្សារអស់ហើយ បន្ទាប់មកឆ្លងរាលដាលទៅឆេះផ្ទះទី២អស់ទាំងស្រុងទាំង២ល្វែង និងមិនបានជញ្ជូនរបស់ របរចេញពីក្នុងផ្ទះទេ ព្រោះម្ចាស់ផ្ទះមិនបាននៅផ្ទះ ចំណែកតូចចង្អៀតរថយន្តពន្លត់អគ្គីភ័យមិនអាចចូលទៅដល់ ពិបាកក្នុងការបាញ់ទឹក កុំតែបានផ្ទះនៅជាប់នោះមួយខ្នងជាផ្ទះ ថ្មទើបទប់ស្កាត់ការឆ្លងរាលដាលបន្តទៀត ។

fdbgdhmjh
ក្រុមពន្លត់អគ្គិភ័យកំពុងជួយបាញ់ពន្លត់ តាមច្រកផ្លូវតូច

លោក ព្រហ្ម យ៉ន ប្រធានការិយាល័យអង្គភាពអគ្គីភ័យបានប្រាប់ថា បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានទាក់ទងមកថាមានភ្លើងឆេះផ្ទះប្រជាពលរដ្ឋសុំអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យផងហើយក៏ចេញពីគោលដៅនៅខណ្ឌច្បារអំពៅចំនួន៣គ្រឿងរបស់ស្នងការាជធានីភ្នំពេញបានប្រើប្រាស់អស់ចំនួន២គ្រឿង និងរថយន្តរបស់ក្រសួងមហាផ្ទៃមានចំនួន២គ្រឿង សរុបទំាងអស់ប្រើប្រាស់អស់៣គ្រឿង បានរលត់ទាំងស្រុងនៅវេលាម៉ោង២រសៀលថ្ងៃដដែល ។

dbggfhm
អ៊ុំស្រីម្ចាស់ផ្ទះទ្រហោយំ ស្ដាយផ្ទះដែលត្រូវភ្លើងឆេះ

លោកបានសន្និដ្ឋានជំហានដំបូងឲ្យដឹងថា មូលហេតុបណ្តាលឲ្យមកពីទុស្សេខ្សែភ្លើងចេញ ពីផ្ទះទីមួយដែលម្ចាស់ផ្ទះតភ្ជាប់ខ្វះបច្ចេកទេសតែដោយរងចាំជំនាញមកត្រួតពិនិត្យអោយបានច្បាស់លាស់ដើម្បីរកយុត្តធម៍ដល់អ្នករងគ្រោះ ៕

គួន ចំរើន

RELATED ARTICLES