Thursday, March 28, 2024
Homeកីឡាអន្ដរជាតិអ​តីត​ស្តេច​បាល់​ទាត់​ប្រេស៊ីល​ ប៉េ​ឡេ​ រៀប​ការ​លើក​ទី៣​ ក្នុង​វ័យ​៧៥​ឆ្នាំ​

អ​តីត​ស្តេច​បាល់​ទាត់​ប្រេស៊ីល​ ប៉េ​ឡេ​ រៀប​ការ​លើក​ទី៣​ ក្នុង​វ័យ​៧៥​ឆ្នាំ​

តាមប្រភពព័ត៌មានពី AFP ចេញផ្សាយកាលពីថ្ងៃចន្ទទី ១១ កក្កដា ២០១៦ បានឲ្យឹងថាអតីតស្តេចបាល់ទាត់ប្រេស៊ីល ប៉េឡេ បានសម្រេចចិត្ត រៀបការលើកទី៣ ក្នុងវ័យ៧៥ឆ្នាំ ជាមួយនាង Marcia Cibele Aoki  នៅទីក្រុង Sao Paulo បន្ទាប់ពីបានសាងអនុស្សាវរីយ៍ផ្អែមល្ហែមជាមួយគ្នា អស់រយៈពេល៦ឆ្នាំ កន្លងមក។

នាង Aoki បច្ចុប្បន្ន មានវ័យ៥០ឆ្នាំ គឺជាអ្នកជំនួញដ៏ល្បីល្បាញមួយរូបផងដែរ ។

2

 

លោកតាប៉េឡេបានថ្លែង ប្រាប់កាសែត ប្រេស៊ីល O Estado de Sao Paulo ថា៖ ពេលនេះខ្ញុំរកស្នេហ៍ពិត ប្រាកដឃើញហើយ។ ជាការពិតខ្ញុំបានស្គាល់នាងតាំងពីឆ្នាំ ១៩៨០ នៅទីក្រុង New York សហរដ្ឋអាមេរិក ប៉ុន្តែទើបចាប់ផ្តើមបណ្តុះពន្លកស្នេហ៍ កាលពីឆ្នាំ២០១០ នៅពេលជួបគ្នាក្នុងជណ្តើរយន្តក្នុងផ្សាទំនើប។

លោកប៉េឡេរៀបការលើកទី១ កាលពីឆ្នាំឮ២០០៤ មានកូនបីនាក់និងប្រពន្ធទី២ មានកូន២នាក់ដែរចំណែកអាជីព បាល់ទាត់វិញ គឺស៊ុតបាល់បាន១២៨១គ្រាប់ ក្នុងការបង្ហាញវត្តមាន ១៣៦៣ប្រកួត។

ដោយ៖ ហេង ដេត

RELATED ARTICLES