Saturday, April 27, 2024
Homeកីឡាអន្ដរជាតិចៀម​រោម​មាស​ ព័រ​ទុយ​ហ្គាល់​បំ​បាក់​មាន់​គក​បារាំង​ លើក​ពាន​យូរ៉ូ​ លើក​ទី​មួយ​ក្នុង​ប្រ​វ​ត្តិ​សាស្រ្ត​

ចៀម​រោម​មាស​ ព័រ​ទុយ​ហ្គាល់​បំ​បាក់​មាន់​គក​បារាំង​ លើក​ពាន​យូរ៉ូ​ លើក​ទី​មួយ​ក្នុង​ប្រ​វ​ត្តិ​សាស្រ្ត​

3

ទីបំផុតក្រុមជម្រើសជាតិ ចៀមរោមមាសព័រទុយហ្គាល់ ដែលស្ទើរតែធ្លាក់ តាំងពីវគ្គចែកពូល ហើយនោះ មានឱកាស ឈ្នះពាន រង្វាន់បាល់ទាត់យូរ៉ូ ២០១៦ បន្ទាប់ពីយកឈ្នះ ក្រុមម្ចាស់ផ្ទះ មាន់គកបារាំង ដោយលទ្ធផល ១-០ ក្នុងការ ប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅក្នុងពហុកីឡដ្ឋាន Stade de France  ទីក្រុងប៉ារីស កាលពីរាត្រីថ្ងៃ ចន្ទទី ១១ កក្កដា ២០១៦ កន្លងទៅនេះ។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុម ព័រទុយហ្គាល់ ឈ្នះពានយូរ៉ូ ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីខកខាន កាលឆ្នាំ២០០៤ ដោយសារលេង ចាញ់ក្រិក ១-០ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងទឹកដីខ្លួនឯង ហើយនេះក៏ជា ជ័យជម្នះ លើកដំបូងដែលក្រុមព័រទុយហ្គាល់ បើកទំព័រប្រត្តិសាស្ត្រថ្មី យកឈ្នះ ក្រុមបារាំងផងដែរ។

នៅក្នុងដំណើរការប្រកួត ទាំងពីរតង់ ក្រុមម្ចាស់បារាំង មានឱកាស គ្រប់គ្រងបាល់និង ស៊ុតបញ្ចូលទី ទៅលើក្រុមព័រទុយហ្គាល់ ច្រើន ៗ ប៉ុន្តែត្រូវកីឡាករចាំទី Patricio សង្គ្រោះបាល់ បានយ៉ាងល្អ ធើ្វឲ្យការប្រកួត៩០នាទីក្រុមទាំពីរ មិនអាចរកគ្រាប់បាល់ បញ្ចូលទីបាន ដូចគ្នា។ ទោះជាយ៉ាងណាក្តី នៅម៉ោងបន្ថែម ១៥នាទី២ដង កីឡាករ ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំ Eder របស់ក្លឹបបារាំង Lille ស៊ុតបាល់បញ្ចូលទី បានសម្រេច នៅនាទី ១០៩ ហើយបានរក្សាលទ្ធផលនេះ រហូតដល់ចប់ការប្រកួត១២០នាទី ជួយឲ្យព័រទុយហ្គាល់ ឈ្នះពានយូរ៉ូ ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ។

7

https://www.youtube.com/watch?v=lzmko2OLI5I

ដោយ៖ ហេង ដេត

 

 

 

RELATED ARTICLES