Saturday, April 20, 2024
Homeព័ត៌មានជាតិអ៊ុច​​ធូប​រួច ​ចាក់​សោរ​ទៅ​ក្រៅ​បាត់​ ​ឆេះ​​​ផ្ទះ​​​ផ្អើល​​ ​នៅ​​សង្កាត់​​គីឡូ​​ម៉ែត្រ​​លេខ​​៦​​

អ៊ុច​​ធូប​រួច ​ចាក់​សោរ​ទៅ​ក្រៅ​បាត់​ ​ឆេះ​​​ផ្ទះ​​​ផ្អើល​​ ​នៅ​​សង្កាត់​​គីឡូ​​ម៉ែត្រ​​លេខ​​៦​​

ភ្នំពេញ៖ ផ្ទះមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ ខណៈម្ចាស់ផ្ទះដុតធូបជំនាងផ្ទះចាក់សោរទ្វារទុកចោល ចេញទៅធ្វើការអស់ ស្រាប់តែឆាបឆេះ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ដែលស្ថិតនៅក្នុងបុរី មនោរម្យ ផ្ទះលេខB7 ផ្លូវលេខ២០០RI ក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

ម្ចាស់ផ្ទះមានឈ្មោះ ទេព វិចិត្រ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរធ្វើទាហាន ស្នាក់នៅផ្ទះកើតខាងលើ ។

gfdfgfsa
ប្រជាពលរដ្ឋ និងនគរបាលពន្លត់អគ្គិភ័យ កំពុងជួយគ្នាបាញ់ទឹក

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះបានដុតធូសទុក្ខចោល ហើយក៏បានចេញទៅក្រៅផ្ទះ ដោយបានចាក់សោទ្វារ ខណៈពេលដែលម្ចាស់ផ្ទះមិននៅផ្ទះ ស្រាប់តែកើតជាអគ្គីភ័យបានបណ្តាលឲ្យឆាបឆេះ ហើយត្រូវបានប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គីភ័យមកបាញ់អន្តរាគមន៍ ។ ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានហៅរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីមកជួយអន្តរាគមន៍បាញ់ពន្លត់ ។

fbghnds
ជំនាងផ្ទះ ដែលត្រូវអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើល

ក្រោយពីរថយន្តពន្លត់អគ្គីភ័យបានជួយអន្តរាគមន៍រួចមក អគ្គីភ័យបានរលត់ទៅវិញនៅវេលាម៉ោង ១២និង៥០នាទីរសៀល ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ២គ្រឿង បានបាញ់ពន្លត់អស់ចំនួន ១គ្រឿង មូលហេតុដោយសារតែម្ចាស់ផ្ទះដុតធូបទុក្ខចោល ៕

កែវ  ឈីម

 

RELATED ARTICLES