ឥណ្ឌូ​នេស៊ី ប្រហារ​ជីវិត​អ្នក​រត់​ពន្ធ​ថ្នាំ​ញៀន ១៤​នាក់

0
308

ឥណ្ឌូនេស៊ី ៖ ឥណ្ឌូនេស៊ី បានអះអាងថា រដ្ឋាភិបាលនឹងកាត់ទោសប្រហារជីវិតជនជាប់ ចោទ១៤នាក់ ដែលពាក់ព័ន្ធនឹងថ្នាំញៀន។

ជនដែលត្រូវប្រហារជីវិតមិនត្រូវបានគេ បង្ហាញឱ្យស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែគេ ដឹងថា មេឈ្មួញគ្រឿងញៀនទាំងនោះមានជន ជាតិ នីហ្សេរីយ៉ា ហ្ស៊ីមបាវ៉េ បាគីស្ថាន និងឥណ្ឌា។ ពួកគេនឹងត្រូវប្រហារជីវិតនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីពួកគេបានជាប់ឃុំយ៉ាងយូនៅពន្ធនាគារ នូសាកាម បានហ្គេន (Nusakambangan)។

មន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោកហ្សេដ រ៉ាអាដ អាល់ហ៊ូសសេន (Zeid Ra’ad al- Hussein) បានសម្តែងក្តីកង្វល់ និង ព្រួយបារម្ភថា អ្នកទោសទាំងនោះ នឹងមិនបាន ទទួលការកាត់ក្តីដោយយុត្តិធម៌ និងបានអំពាវ នាវឱ្យរដ្ឋាភិបាលឥណ្ឌូនេស៊ី ផ្អាកការកាត់ទោស ប្រហារជីវិត។

លោកហ៊ូសសេន បានមានប្រសាសន៍ថា “ការកាត់ទោសប្រហារជីវិត ពុំមែនជាវិធានការ ដើម្បីការពារប្រជាជនពីការប្រើប្រាស់ថ្នាំញៀន និងរត់ពន្ធទេ”។ ការបង្កើនការកាត់ទោស ប្រហារជីវិតជារឿងគួរឱ្យភ័យខ្លាចណាស់ ខ្ញុំសូម អំពាវនាវឱ្យរដ្ឋាភិបាលបញ្ចប់ចំណាត់ការនេះភ្លាម វាជាការរំលោភសិទ្ធិមនុស្សនិងអយុត្តិធម៌ណាស់”។

ឥណ្ឌូនេស៊ី ជាប្រទេសដែលមានច្បាប់ ប្រឆាំងនឹងគ្រឿងញៀនតឹងតែងបំផុតលើលោក កាត់ទោសប្រហារជីវិតមនុស្ស១៤នាក់ ដែល ភាគច្រើនជាជនបរទេស ត្រូវបានសហគមន៍អន្តរ ជាតិ ថ្កោលទោសយ៉ាងខ្លាំងក្លា៕