Saturday, April 20, 2024
Homeព័ត៌មានជាតិចេញ​ពី​ក្លឹប ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា ជ្រុល​ទៅ​បុក​កម្ម​ករ​ស៊ីន​ទ្រី​កំពុង​តែ​ប្រមូល​សំរាម​

ចេញ​ពី​ក្លឹប ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា ជ្រុល​ទៅ​បុក​កម្ម​ករ​ស៊ីន​ទ្រី​កំពុង​តែ​ប្រមូល​សំរាម​

ភ្នំពេញ៖ យុវជនពីរក្រុមចេញពីរាំលេងក្នុងក្លឹប ជិះម៉ូតូដេញវាយគ្នាតាមដងផ្លូវជ្រុលទៅបុកបុរសម្នាក់ ជាកម្មករស៊ិនទ្រី កំពុងប្រមូលសំរាមតាមចិញ្ចើមផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ ហើយភាគីម្ខាងទៀតជិះគេចខ្លួនបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែកក្កដា នៅចំណុចមុខសាលា ប៊ែលធី តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ ។

ប្រភពព័ត៌មានពីមិត្តភ័ក្តិជនរងគ្រោះដែលជាកម្មករប្រមូលសំរាមដូចគ្នាបានអោយដឹងថា នៅមុនពេលកើតហេតុពួកគេមានគ្នា៣នាក់ តែងតែមកកើបសំរាមនៅកន្លែងកើតហេតុនេះជារៀងរាល់យប់ ដោយចែកជា២ក្រុមនៅសងខាងផ្លូវ ហើយនៅយប់កើតហេតុជនរងគ្រោះកំពុងកើបសំរាមតែម្នាក់ឯងក៏មានយុវជនពីរក្រុមជិះម៉ូតូ៥ ទៅ ៦គ្រឿង ដេញវាយគ្នាក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវជាតិលេខ៥ទិសដៅពីជើងទៅត្បូងហើយក្នុងចំណោមម៉ូតូដែលជិះប្រដេញគ្នានោះមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៦ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FV-1790  ជិះគ្នាពីរនាក់បានជ្រុលទៅបុករទេះដឹកសំរាមនិងជនរងគ្រោះដែលកំពុងរុញប្រមូលសំរាម បណ្ដាលឲ្យបុរសជាអ្នកកើបសំរាមដួលបោកក្បាលហូរឈាមរងរបួសធ្ងន់ ។

fdbghdjmh,m
ជនសង្ស័យដេញវាយគ្នា សមត្ថកិច្ចឃាត់ខ្លួនបាន

បើតាមសំដីរបស់យុវជនម្នាក់ដែលជិះម៉ូតូបង្កបានឲ្យដឹងថា ពួកគេទើបតែចេញពីក្លឹបហើយត្រូវយុវជនមួយក្រុមមានគ្នា៤ម៉ូតូបានជិះដេញវាយពួកគេ ហើយដោយឃើញគេជិះដេញវាយក៏បន្ថែមល្បឿនដើម្បីគេចខ្លួន ពេលជិះមកដល់ចំណុចកើតហេតុដែលជាទីងងឹតមើលមិនឃើញ ក៏ជ្រុលទៅបុករទេះដឹកសំរាមតែម្ដងទៅ ។

ក្រោយពេលកើតហេតុកម្លាំងអន្តរាគមន៍បានចុះដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនយុវជន៥នាក់នៅកន្លែងកើតហេតុដើម្បីយកទៅសួរនាំបើសិនជាជនណាមិនមានពាក់ព័ន្ធទេនឹងដោះលែងវិញ ចំណែកជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅព្យាបាលនៅក្លីនិចឯកជន ៕

ប៊ុន ស៊ុន្ធី

 

RELATED ARTICLES