Friday, April 19, 2024
Homeព័ត៌មានជាតិកូនៗ​​លោក​​​បណ្ឌិត​​​ កែម​ ​ឡី ​​​ចូល​ស្ថាន​​ទូត​អូស្ដ្រាលី​ ​នៅ​ភ្នំពេញ​ កាល​ពី​ព្រឹក​មិញ​នេះ​ !​

កូនៗ​​លោក​​​បណ្ឌិត​​​ កែម​ ​ឡី ​​​ចូល​ស្ថាន​​ទូត​អូស្ដ្រាលី​ ​នៅ​ភ្នំពេញ​ កាល​ពី​ព្រឹក​មិញ​នេះ​ !​

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ កក្កដា នេះ កូនៗរបស់សពលោកបណ្ឌិត កែម ឡី អ្នកវិភាគ និងស្រាវជ្រាវសង្គម បានចូលទៅស្ថានទូតអូស្ដ្រាលី ការពីព្រឹកមិញនេះ ។ នេះបើយោងតាមគណនី facebook មានឈ្មោះថា Men Vannak បានបង្ហោះរូបភាពឲ្យដឹង នៅប្រមាណជាជាង៤ម៉ោងមុន ។

គណនីខាងលើ បានសរសេរឲ្យដឹងថា  “ពេលនេះ កុលបុត្រទាំងបួនរបស់លោកឧត្ដមបណ្ឌិត កែម ឡី បានមកដល់ស្ថានទូតប្រទេស អូស្រ្ដាលី នៅភ្នំពេញហើយ ” ។

ការចូលទៅស្ថានទូតខាងលើនេះ ត្រូវបានមតិភាគច្រើនធ្វើការសន្និដ្ឋានយ៉ាងច្បាស់លាស់ថា ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ពិតជាជ្រើសរើសទៅរស់នៅប្រទេសអូស្រ្ដាលីហើយ ក្រោយពេលរៀបចំពិធីបុណ្យសពលោកបណ្ឌិតចប់សព្វគ្រប់ ។

គួរបញ្ជាក់ផងដែរថា ក្រោយមានការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី មានស្ថានទូតជាច្រើន បានទៅចូលរួមគោរពវិញ្ញាណក្ខន្ធ និងប្រកាសធានាយកភរិយា និងកូនៗរបស់លោកបណ្ឌិត ទៅរស់នៅប្រទេសរបស់គេ ៕

 

 

RELATED ARTICLES