Friday, April 19, 2024
Homeព័ត៌មានអន្តរជាតិក្តៅៗ!! ផ្ទុះរថយន្តអ្នកកាសែតសុើបអង្កេត អ៊ុយក្រែនស្លាប់ម្នាក់

ក្តៅៗ!! ផ្ទុះរថយន្តអ្នកកាសែតសុើបអង្កេត អ៊ុយក្រែនស្លាប់ម្នាក់

អ៊ុយក្រែន៖ លោក Pavlo Sheremet ដែលជាអ្នកកាសែត ម្នាក់របស់គេហទំព័រព័ត៌មាន ស៊ើបអង្កេតឈានមុខរបស់អ៊ុយក្រែន បានស្លាប់បាត់បង់ជីវិតនៅ ក្នុងហេតុការណ៍ផ្ទុះរថយន្តមួយគ្រឿង នៅថ្ងៃពុធនេះខណៈដែលប៉ូលិស និយាយថាពួកគេបាននិង កំពុងធ្វើការស៊ើបអង្កេត អំពីករណីនេះ។

យោងតាមគេហទំព័រដែល លោកបំពេញការងារ Ukrainska Pravda ឬ Ukrainian Truth ឲ្យដឹងថារថយន្តដែលលោក Sheremet បាននិងកំពុងធ្វើដំណើរហើយក៏ស្រាប់តែផ្ទុះឡើងនោះ គឺស្ថិតក្នុងរង្វង់ ម៉ោង៧និង៤៥នាទីព្រឹកមិញនេះនៅ កណ្តាលរដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន។ រូបភាពជាច្រើនសន្លឹកដែលត្រូវ បានគេបង្ហោះ តាមបណ្តាញអ៊ីនធើរណេតដោយបង្ហាញ ឲ្យឃើញថារថយន្តប្រភេទ Crossover ពណ៌ក្រហមបានឆេះយ៉ាង សន្ធោសន្ធៅដោយបង្អួចកញ្ចក់ ផ្ទុះបែកចេញក្រៅដោយ អណ្តាតភ្លើងហើយទ្វាររថយន្តត្រង់កន្លែងអ្នក បើកបរក៏របើកចេញ ផ្នែកខាងក្រោមទៀតផង។

អង្គភាពប៉ូលិសជាតិអ៊ុយក្រែន បានលើកឡើងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថាខ្លួន បានបើកការស៊ើបអង្កេត អំពីករណីឃាតកម្មមួយនេះហើយ។

សូមបញ្ជាក់ថា Ukrainska Pravda ជាគេហទំព័រស៊ើបអង្កេតដ៏ល្បីល្បាញ បំផុតរបស់អ៊ុយក្រែន ដែលប៉ុន្មានឆ្នាំមកនេះ បានកកូរកកាយអំពីមន្ត្រីរដ្ឋាភិបាល អ្នកនយោបាយ នានានិងមហាសេដ្ឋីជាច្រើន ជាមួយនិងការទម្លាយ ចេញពីការស៊ើបអង្កេត របស់ខ្លួននៅក្នុងកិច្ចការ ជំនួយរបស់ពួកគេ។

RELATED ARTICLES