Saturday, April 20, 2024
Homeព័ត៌មានជាតិឡើង​ទៅ​រំលោភ​កូន​ស្រី​គេ​ដល់​លើ​ផ្ទះ​ទាំង​​កណ្ដាល​​យប់​​ ជាប់​ខ្នោះ​ !​​

ឡើង​ទៅ​រំលោភ​កូន​ស្រី​គេ​ដល់​លើ​ផ្ទះ​ទាំង​​កណ្ដាល​​យប់​​ ជាប់​ខ្នោះ​ !​​

បាត់ដំបង៖ បុរសវ័យជំទង់ម្នាក់ តណ្ហាឡើងដល់ក ឡើងទៅចាប់រំលោភកូនស្រីគេដល់លើផ្ទះទាំងកណ្ដាលយប់ ត្រូវក្មេងស្រីស្រែកផ្អើល ធ្វើឲ្យជនសង្ស័យភ័យរត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១ និង១៨នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងឬស្សី ។

ប្រភពព័ត៌មានពីក្រុមគ្រូសារជនរងគ្រោះបានឲ្យដឹងថា នៅយប់កើតហេតុ ខណៈក្រុមគ្រូសារពួកគាត់កំពុងលង់លក់នឹងដំណេក ស្រាប់តែលឺសំលេងកូនស្រីស្រែក ធ្វើឲ្យគាត់ភ្ញាក់ងើបស្ទុះទៅមើល ស្រាប់តែឃើញកូនស្រីយំ ទើបគាត់សួរនាំដឹងពីដំណើររឿង ត្រូវកូនគាត់ប្រាប់ថា មានមនុស្សប្រុសម្នាក់ បានឡើងមកចាប់ខ្ទប់មាត់ ប្រុងរំលោភសេពសន្ទវ: តែស្រែកទាន់ ផ្អើលជនល្មើសរត់គេចខ្លួនបាត់ ប្រុងបាននាំកូនស្រីទៅដាក់ពាក្យបណ្ដឹងទាំងព្រឹក ។

លោកវរសេនីយ៍ទោ គិត.ហ៊ាង អធិការនគរបាលស្រុកមោងឬស្សី បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ បានធ្វើការស្រាវជ្រាវ រហូតឈានទៅកំណត់មុខសញ្ញា និងចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រី.រិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា យកមកសាកសួរ ។

ក្រោយសាកសួរចប់ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្ដដូចការចោទពិតប្រាកដមែន ទើបកម្លាំងនគរបាលបានកសាងសំណុំរឿង បញ្ចូនជនសង្ស័យទៅតុលាការខេត្ដ ចាត់ការតាមនីតិវិធី ៕

 

 

RELATED ARTICLES