Friday, April 26, 2024
Homeសេដ្ឋកិច្ចជាតិខេត្តព្រះសីហនុ រំពឹងស្រូបភ្ញៀវមិនក្រោម២លាននាក់

ខេត្តព្រះសីហនុ រំពឹងស្រូបភ្ញៀវមិនក្រោម២លាននាក់

យោងតាមការប្រកាសអោយដឹងពីមន្ទីរទេសចរណ៍ខេត្ត ព្រះសីហនុ ភ្ញៀវទេសចរណ៍ទាំងជាង និងបរទេសបានសម្រុកមកកាន់ខេត្តនេះយ៉ាងខ្លាំងក្នុងរយៈពេល៦ខែដំបូងដែលជារយៈពេលក្នុងឆមាសទី១សម្រាប់ឆ្នាំ២០១៦នេះ។ តួលេខដ៏ប្រសើរដែលបានស្ដែងឡើង បានធ្វើអោយខេត្តព្រះសីហនុរំពឹងខ្លាំងថាទម្រាំដល់ដំណាច់ឆ្នាំនឹងអាចឈានដល់ជាង២លាននាក់លើសពីការគ្រោងទុក។

 

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីកញ្ញា អ៊ឹម ចិន្ថា ប្រធានមន្ទីរស្តីទីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអះអាងថា តំបន់ទាំងអស់របស់ខេត្តមួយនេះ ទទួលបានអ្នកទេសចរណ៍យ៉ាងច្រើនមិនគួរអោយជឿ បើធៀបនឹងរយៈពេលដែលដូចគ្នាកាលពីឆ្នាំ២០១៥។ ក្នុង៦ខែដែលទើបបញ្ចប់នេះកញ្ញាបញ្ជាក់ថា ទឹកដីខេត្តព្រះសីហនុទាំងកោះ ទាំងនៅឆ្នេរសមុទ្រ និងតំបន់កម្សាន្តក្នុងខេត្តទទួលបានភ្ញៀវរហូតដល់ជាង១លាននាក់ដែលនេះ ជាតួលេខខ្ពស់ជាងដាច់ឆ្ងាយរយៈពេលដូចគ្នាកាលពីឆ្នាំកន្កងទៅ និងជាចំនួនដែលជួយអោយតំបន់ទេសចរណ៍ក្នុងខេត្តព្រះសីហនុទទួលបានចំណូលកាន់តែច្រើនទៅដល់ម្ចាស់សេវាកម្មវិធីទេសចរណ៍ទាំងអស់ ក៏ដូចជាពលរដ្ឋដែលប្រកបអាជីវកម្មលក់ដូរនៅតាមតំបន់កម្សាន្តនានា។ កញ្ញាបញ្ជាក់ថាស្ថិតិដែលបានបូកសរុបរួចរាល់គឺនៅខេត្តព្រះសីហនុមានភ្ញៀវរហូតដល់១.០៣២.៨៨១នាក់ ក្នុងរយៈពេល៦ខែដើមឆ្នាំ ដោយមិនទាន់រាប់បញ្ចប់តួលេខអ្នកចូលកម្សាន្តដែលបានសម្រុកទៅនៅអំឡុងដើមខែកក្កដានេះឡើយ។

RELATED ARTICLES