Tuesday, May 7, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម សាច់ក្របី៣តោនកន្លះ ចាប់ដុតចោល

 សាច់ក្របី៣តោនកន្លះ ចាប់ដុតចោល

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ សាខា ក.ប.ប ខេត្តព្រៃវែង ដោយទទួលបានការស្នើសុំកិច្ចសហការពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានចុះត្រួតពិនិត្យបឋមលើទំនិញ សាច់ក្របីបង្កក ចំនួន ៣៥០០គីឡូក្រាម (៣តោនកន្លះ) ដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករ (គយចល័ត) ឃាត់ស្ទាក់ចាប់បាននៅតំបន់២ នៅក្នុងភូមិ សាស្ត្រស្រុកបាភ្នំ ខេត្តព្រៃវែង ដោយឈ្មួញលួចនាំចូលបង្កប់ជាមួយទំនិញផ្សេង ដឹកតាមរថយន្តសាំងយ៉ុង។

មន្ត្រីជំនាញ ក.ប.ប បានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដោយបានរកឃើញថា ទំនិញសាច់ក្របីបង្កកទាំងនោះ ត្រូវបានឈ្មួញទុច្ចរិត (បុគ្គលប្រព្រឹត្តិអំពើមិនសុចរិតក្នុងធុរកិច្ច) លួចបន្លំនាំចូលដោយបង្កប់ជាមួយទំនិញថង់ប្លាស្ទិក ដឹកតាមរថយន្តសាំងយ៉ុង ចំនួន៣គ្រឿង។ ដោយក្នុងនោះ មានសាច់ក្របីបង្កក មានប្រភពមកពីប្រទេសឥណ្ឌា ដោយពុំមានវិញ្ញាបនបត្របញ្ជាក់គុណភាព នៃប្រទេសនាំចេញ។ ការវេចខ្ចប់និងដឹកជញ្ជូនពុំបានត្រឹមត្រូវ។ ការរក្សាទុកពុំត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស (កម្រិតសីតុណ្ហភាពពុំត្រឹមត្រូវ) នាំឱ្យសាច់ខូច គុណភាព។

យោងតាមលទ្ធផលនៃការត្រួតពិនិត្យនេះ និងដោយមានការចង្អុលបង្ហាញពីព្រះរាជអាជ្ញា នៃអយ្យការអមសា លាដំបូងខេត្តព្រៃវែង មន្ត្រីជំនាញទាំង២ស្ថាប័ន បានសម្រេចដុតកម្ទេចចោល នូវសាច់ក្របីបង្កក ទាំង ១៧៥ កេស ទម្ងន់ ៣៥០០គីឡូក្រាមនោះ ដើម្បីកុំឱ្យមានការចរាចរ ចូលទីផ្សារ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់៕

RELATED ARTICLES