Friday, March 29, 2024
Homeកីឡាអន្ដរជាតិមាន់​ខ្នាយ​មាស​​Tottenham ប្រមាញ់​បាន​ខ្សែ​ប្រយុទ្ធ​ Vincent Janssen ពី​ Alkmaar

មាន់​ខ្នាយ​មាស​​Tottenham ប្រមាញ់​បាន​ខ្សែ​ប្រយុទ្ធ​ Vincent Janssen ពី​ Alkmaar

តាមប្រភពព័ត៌មានពី ប៊ី-ប៊ី-ស៊ី ចេញផ្សាយកាលពីថ្ងៃអង្គារទី ១២ កក្កដា ២០១៦ បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Tottenham ប្រមាញ់បានខ្សែប្រយុទ្ធ Vincent Janssen ពីក្លឹបបាល់ទាត់ហុល្លង់ Alkmaar ។

ប្រភពព័ត៌មានដដែលនោះបានឲ្យដឹងទៀតថា ក្លឹបTottenham បានឲ្យតម្លៃខ្លួនកីឡាកររូបនេះ ជាង២៤លានដុល្លារ តែមិនបានបង្ហើបឲ្យដឹងពីរយៈពេលកុងត្រានោះទេ។

កីឡាករវ័យ២២ឆ្នាំ បានពិនិត្យសុខភាពរួចរាល់ហើយកាលពីថ្ងៃអាទិត្យទី ១០ កក្កដា ២០១៦ កន្លងទៅ។

កីឡាករ Vincent Janssen បានចូលមកលេងឲ្យក្លឹប Alkmaar កាលពីឆ្នាំ ២០១៥ ។ នៅជាមួយក្លឹបនេះ ត្រឹមតែរយៈពេលមួយឆ្នាំប៉ុណ្ណោះ គេស៊ុតបាល់បញ្ចូលទីបាន៣២គ្រាប់ ក្នុងការបង្ហាញវត្តមាន ៣៤ប្រកួត។

ដោយ៖ ហេង ដេត

 

 

 

 

 

 

RELATED ARTICLES