Friday, April 19, 2024
Homeព័ត៌មានជាតិមន្ត្រី​ជាន់​ខ្ពស់​អាមេរិក គោរព​វិញ្ញាណ​ក្ខន្ធ​បណ្ឌិត​កែម ឡី

មន្ត្រី​ជាន់​ខ្ពស់​អាមេរិក គោរព​វិញ្ញាណ​ក្ខន្ធ​បណ្ឌិត​កែម ឡី

ភ្នំពេញ ៖ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការងារ គឺលោក Tom Malinowski ដែលកំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជា បានចូលរួមដាក់កម្រង ផ្កាគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិតកែម ឡី កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅទីតម្កល់សពលោកកែម ឡី ក្នុងបរិវេណវត្ត ពោធិយារាម ហៅវត្តចាស់ ស្ថិតក្នុងសង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ក្រៅពីចូលគោរពវិញ្ញាណក្ខន្ធសព និងចូល រួមរំលែកទុក្ខដល់ក្រុមគ្រួសារសពលោកបណ្ឌិត កែម ឡី លោក Tom Malinowski បាន កោតសរសើរពីវីរភាពរបស់លោកកែម ឡី ផង ដែរ តាមរយៈចំណារក្នុងសៀវភៅកំណត់ត្រា មរណទុក្ខសពលោកកែម ឡី ដោយលោកមន្ត្រី ជាន់ខ្ពស់សហរដ្ឋអាមេរិករូបនេះ បានសរសេរ ថា “តាងនាមឱ្យសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែង នូវមរណទុក្ខ និងសោកស្តាយក្រៃលែង ជូន ចំពោះក្រុមគ្រួសារលោកកែម ឡី ដែលបានបាត់ បង់ស្វាមី ឪពុក ជាទីស្រលាញ់។ យើងសូម គោរពយ៉ាងស្មោះអស់ពីចិត្ត ចំពោះសុចរិតភាព ឯករាជ្យភាព សុទិដ្ឋិនិយមរបស់លោកបណ្ឌិត។ ក្នុងន័យនេះ យើងសន្យាសហការជាមួយប្រជាជនកម្ពុជា ដើម្បីជួយធ្វើឱ្យល្អ អនាគតដែល យើងចង់បានទាំងអស់គ្នា”។

គួរបញ្ជាក់ថា លោកថម ម៉ាលីណូវស្គី   (Tom Malinowski) ឧបការីរដ្ឋមន្ត្រីក្រសួងការ បរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យ និងការងារ បាន អញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងប្រទេស កម្ពុជា រយៈពេល២ថ្ងៃ គឺថ្ងៃទី១៨ និង១៩ ខែ កក្កដា ឆ្នាំ២០១៦ ដើម្បីបញ្ជាក់ពីសារសំខាន់ នៃសិទ្ធិមនុស្ស ក្នុងទំនាក់ទំនងរវាងសហរដ្ឋ- អាមេរិក និងប្រទេសកម្ពុជា។

americ (1)

នៅថ្ងៃទី១៨ ខែកក្កដា ដែលជាថ្ងៃដំបូង នៃដំណើរទស្សនកិច្ច លោក Tom Malinowski បានជួបជាមួយលោកអ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងបានស្នើឱ្យរាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ពង្រឹង វប្បធម៌សន្ទនាឡើងវិញ ខណៈលោកព្រួយបារម្ភ អំពីការធ្លាក់ចុះការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ដោយឡែកនៅថ្ងៃដដែលនោះលោក Tom Malinowski ក៏បានជួបពិភាក្សាការងារជាមួយ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះ- ជាតិផងដែរ នៅទីស្នាក់ការកណ្តាលគណបក្ស ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

បន្ទាប់មកនៅថ្ងៃទី១៩ ខែកក្កដា លោក Tom Malinowski បានចូលរួមជួបសំណេះ- សំណាលជាមួយយុវជនកម្ពុជា លើប្រធានបទ នៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែល ពិធីនេះប្រព្រឹត្តទៅនៅបណ្ណាល័យនៃស្ថានទូត អាមេរិក ក្នុងសាកលវិទ្យាល័យបញ្ញាសាស្ត្រ ហើយអ្នកចូលរួមមានសមាជិកនៃក្រុមប្រឹក្សា យុវជន ឯកអគ្គរដ្ឋទូតអាមេរិក សមាជិកនៃកម្ម- វិធីរបស់លោកប្រធានាធិបតី បារ៉ាក់ខ៍ អូបាម៉ា ដែលមានឈ្មោះថា គំនិតផ្តួចផ្តើមស្តីពីមេដឹកនាំ យុវជននៅអាស៊ីអាគ្នេយ៍ (YSEALI) ដែលមាន បំណងពង្រឹងការអភិវឌ្ឍនភាពជាអ្នកដឹកនាំ និង ទំនាក់ទំនងគ្នាជាបណ្តាញនៅក្នុងចំណោមយុវជន នៅអាស៊ីអាគ្នេយ៍។

គួររំលឹកដែរថា លោក Tom Malinowski  បានស្បថចូលកាន់តំណែងជាឧបការីរដ្ឋមន្ត្រី ក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុក  ផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការងារ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤ ខណៈដែល មុននោះ គឺចាប់ពីឆ្នាំ២០០១មក លោកគឺជា ប្រធានប្រចាំនៅទីក្រុងវ៉ាស៊ីនតោន របស់អង្គការ សិទ្ធិមនុស្ស Human Rights Watch ដែល ជាអង្គការមួយក្នុងចំណោមអង្គការអន្តរជាតិ ឯករាជ្យ នាំមុខគេដែលធ្វើការដើម្បីការពារ សិទ្ធិមនុស្ស។ ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០១ លោកបានធ្វើជាប្រធានជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិក្នុងសេតវិមាន ដោយក្នុងនោះលោក បានដឹកនាំការធ្វើពង្រាងនៃសុន្ទរកថារបស់លោក ប្រធានាធិបតីប៊ីល គ្លីនតុន ស្តីពីគោលនយោ- បាយការបរទេស និងការងារទំនាក់ទំនងជា យុទ្ធសាស្ត្រនៅជុំវិញពិភពលោក។ ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៨ លោកជាអ្នកសរសេរសុន្ទរកថា របស់រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Warren Chistopher និង Madeleine Albright និង ជាសមាជិកនៃក្រុមបុគ្គលិកធ្វើផែនការគោល- នយោបាយក្នុងក្រសួងការបរទេសសហរដ្ឋ- អាមេរិក៕

 

 

RELATED ARTICLES