Friday, April 26, 2024
Homeព័ត៌មានជាតិភរិយា​​លោក​​បណ្ឌិត​​កែម ឡី ​ប្រាប់​​ពី​មូល​​ហេតុ​​លើក​​ពេល​​ហែ​​សព​​ប្តី

ភរិយា​​លោក​​បណ្ឌិត​​កែម ឡី ​ប្រាប់​​ពី​មូល​​ហេតុ​​លើក​​ពេល​​ហែ​​សព​​ប្តី

ភ្នំពេញ ៖ គម្រោងដង្ហែសពលោកបណ្ឌិត កែម ឡី ឆ្ពោះទៅកាន់ទឹកដីកំណើតឯខេត្តតាកែវ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ នេះ ត្រូវបានក្រុមគ្រួសារសពសម្រេចផ្អាកជាបណ្តោះអាសន្ន ដោយលើកពេលទៅថ្ងៃក្រោយវិញ តែ មិនទាន់អាចកំណត់ពីកាលបរិច្ឆេទច្បាស់លាស់ នៅឡើយ មូលហេតុដោយផ្អែកលើកក្តាចាំបាច់ មួយចំនួន នេះបើយោងតាមលោកស្រីប៊ូ រចនា ដែលត្រូវជាភរិយានៃសពលោកបណ្ឌិតកែម ឡី។

ពិធីដង្ហែសពលោកកែម ឡី ដែលគ្រោង ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ នោះ ត្រូវបានក្រុមគ្រួសារសពសម្រេចធ្វើការ ផ្អាកជាបណ្តោះអាសន្នសិន ដោយលើកពេល ទៅថ្ងៃក្រោយ តែមិនកំណត់កាលបរិច្ឆេទច្បាស់ លាស់នៅឡើយ ក្រោមហេតុផលថា បំពេញ តាមសំណូមពររបស់មហាជន។

Ley 003 (2)

ជុំវិញការសម្រេចផ្អាកពីធីដង្ហែសពលោក បណ្ឌិតកែម ឡី នេះ ត្រូវបានអ្នកស្រីប៊ូ រចនា ភរិយានៃសពលោកបណ្ឌិត កែម ឡី បញ្ជាក់ឱ្យ ដឹង កាលពីវេលាម៉ោង១០និង០៥នាទីយប់ ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៦ ថា ក្រុមគ្រួសារសព បានសម្រេចចិត្តផ្អាកកម្មវិធីដង្ហែសពស្វាមីលោកស្រីទៅកាន់ស្រុកកំណើតឯខេត្តតាកែវ ជាបណ្តោះ-អាសន្នសិន ដោយអាស្រ័យទៅលើកក្តាចាំបាច់ ចំនួន២យ៉ាង គឺទី១ ដោយសារតែមានមហាជន ទាំងក្នុងនិងក្រៅប្រទេសបានស្នើសុំយ៉ាងទទូច ឱ្យតម្កល់សពលោកកែម ឡី ក្នុងរយៈពេលយូរ បន្តទៅទៀត និងទី២ ដោយផ្អែកលើស្ថានភាព សពមានសភាពល្អប្រសើរជាងមុន បន្ទាប់ពីមាន ការផ្លាស់ប្តូរដាក់តម្កល់នៅក្នុងមឈូសទឹកកក។ សរុបមក ការសម្រេចចិត្តលើកពេលដង្ហែសព ជាបណ្តោះអាសន្ននេះ គឺក្នុងគោលបំណងស្តាប់ មតិមហាជន និងផ្តល់ឱកាសដល់មហាជន បាន មកចូលរួមគោរពវិញ្ញាណក្ខន្ធលោកកែម ឡី ទៅតាមការចង់បានរបស់ពួកគាត់។

អ្នកស្រីប៊ូ រចនា បានបញ្ជាក់ផងដែរថា ទាក់ទងទៅនឹងការស្នើសុំឱ្យអាជ្ញាធរជួយ សម្រួលដល់ការដង្ហែសពស្វាមីអ្នកស្រីទៅកាន់ ស្រុកកំណើតនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៦ តែពេលនេះ ត្រូវបានពន្យារពេលសិន នោះ ក្រុមគ្រួសារសពក៏បានជូនដំណឹង និងសូម អភ័យទោសទៅដល់អាជ្ញាធររាជធានីភ្នំពេញ រួចរាល់ហើយ និងសង្ឃឹមថា នៅពេលដែល មានការកំណត់កាលបរិច្ឆេទពីកម្មវិធីដង្ហែសព ច្បាស់លាស់ហើយ ក្រុមគ្រួសារស្នើសុំការសហការពីអាជ្ញាធរជាថ្មីម្តងទៀត នឹងត្រូវអាជ្ញាធរ ជួយសម្របសម្រួលដោយអនុគ្រោះជាក់ជាមិន ខាន។

Ley 002 (1)

ចំណែកព្រះតេជគុណប៊ុត ប៉ិនតិញ ដែល ជាគណៈកម្មការរៀបចំពិធីបុណ្យសពលោកបណ្ឌិតកែម ឡី បានបញ្ជាក់ថា ការផ្អាកពិធី ដង្ហែសពលោកបណ្ឌិតកែម ឡី នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ បានស្នើសុំដល់គណៈកម្មការរៀបចំបុណ្យសព និងក្រុមគ្រួសារសពឱ្យ បន្តតម្កល់សពលោកបណ្ឌិតកែម ឡី ឱ្យបាន យូរបន្ថែមទៀត កុំទាន់អាលហែទៅបញ្ចុះនៅ ឯស្រុកកំណើតអី ដើម្បីឱ្យប្រជាពលរដ្ឋ អ្នកស្រលាញ់គាំទ្រលោកបណ្ឌិតកែម ឡី បានមក គោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតបន្តទៀត ទើបគណៈកម្មការរៀបចំបុណ្យសព និងក្រុមគ្រួសារ សព ពិសេសអ្នកស្រីប៉ូ រចនា ជាភរិយាសព លោកបណ្ឌិតកែម ឡី សម្រេចមិនហែសពទៅ ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា នេះ ទេ ហើយចំពោះ កាលបរិច្ឆេទថ្មីនៃការកំណត់ ហែសពនឹងជូនដំណឹងនៅពេលក្រោយទៀត។

យ៉ាងណាលោកស្រីប៊ូ រចនា នៅមិនទាន់ អាចធ្វើការអះអាងបាននៅឡើយ ជុំវិញកាល បរិច្ឆេទច្បាស់លាស់ក្នុងការរៀបចំពិធីដង្ហែសព ស្វាមីទៅកាន់ទឹកដីកំណើតឯភូមិអង្គតាកុប ឃុំ លាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយលោកស្រីគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា ពិធីដង្ហែសពរបស់ ស្វាមីលោកស្រី ត្រូវរង់ចាំការសម្រេចនិងជូន ដំណឹងនៅពេលក្រោយ។

Ley 001 (5)

គួរបញ្ជាក់ថា តាមគម្រោងដែលបាន ប្រកាសកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ពោលគឺបន្ទាប់ពីក្រុមគ្រួសារសពលោកបណ្ឌិត កែម ឡី សម្រេចមិនបូជាសពលោកកែម ឡី នៅវត្តពោធិយារាម ហៅវត្តចាស់ តាមកម្មវិធី បុណ្យដែលបានផ្សព្វផ្សាយពីមុនមកនោះ ក្រុម គ្រួសារបានសម្រេចមូលមតិគ្នាជាឯកច្ឆន្ទធ្វើពិធី ដង្ហែសពលោកបណ្ឌិតកែម ឡី ទៅបញ្ចុះនៅ ឯស្រុកកំណើតរបស់លោកវិញ ដែលតាមគម្រោង ពិធីដង្ហែសពលោកកែម ឡី ត្រូវធ្វើឡើងនៅ វេលាម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ដោយត្រូវដង្ហែចេញពីទីតម្កល់សពនៅវត្តពោធិ- យារាម ហៅវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ឆ្ពោះ ទៅកាន់ស្រុកកំណើតរបស់លោកបណ្ឌិតកែម ឡី ស្ថិតក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ដោយឡែកជាហេតុការណ៍គួរឱ្យកត់សម្គាល់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ដែលជា ថ្ងៃបុណ្យគម្រប់៧ថ្ងៃសពលោកបណ្ឌិតកែម ឡី នៅឯទីតាំងប្រារឰពិធីបុណ្យសព នាបរិវេណ វត្តពោធិយារាម ហៅវត្តចាស់ ស្ថិតនៅក្នុង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានី- ភ្នំពេញនោះ មានប្រជាពលរដ្ឋពុទ្ធបរិស័ទចូល រួមពិធីរាប់បាត្រព្រះសង្ឃចំនួន៥០០អង្គ និង មានអ្នកទៅគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត កែម ឡី ជាបន្តបន្ទាប់ ខណៈដែលនៅឯទីតាំង កើតហេតុដែលខ្មាន់កាំភ្លើងបាញ់សម្លាប់លោក បណ្ឌិតកែម ឡី គឺនៅស្តារម៉ាតកាល់តិច កាច់ ជ្រុងស្តុបបូកគោនោះ ម្ចាស់ស្តារម៉ាត ក៏បាន និមន្តព្រះសង្ឃចំនួន៥អង្គ សូត្រមន្តបង្សុកូល ឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកបណ្ឌិតកែម ឡី ក្នុង គម្រប់៧ថ្ងៃ នៃមរណភាពរបស់លោកបណ្ឌិត ផងដែរ។ នៅក្នុងថ្ងៃដដែលនោះដែរ នៅឯទីក្រុង មែលប៊ន ប្រទេសអូស្ត្រាលី ក៏មានការប្រារឰ ពិធីបុណ្យ៧ថ្ងៃ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ លោកបណ្ឌិតកែម ឡី នៅក្នុងវត្តខ្មែរមួយនៅ ទីនោះ ដោយមានប្រជាពលរដ្ឋខ្មែរចូលរួមជាង ១០០០នាក់ ព្រមទាំងមានការចូលរួមពីសំណាក់ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អូស្ត្រាលី តំណាងរាស្ត្រ  និងចៅហ្វាយក្រុង នៃប្រទេសអូស្ត្រាលី ផងដែរ។ ចំណែកនៅឯរដ្ឋ South Australia នាថ្ងៃដដែល នោះ លោកហូរ វ៉ាន់ តំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ និងភរិយា ក៏បានរៀបចំពិធីបង្សុ- កុលូជូនដល់វិញ្ញាណក្ខន្ធលោកបណ្ឌិតកែម ឡី គម្រប់៧ថ្ងៃផងដែរ។

Ley 001 (6)

គួររំព្ញកថា លោកបណ្ឌិតកែម ឡី ត្រូវ បានឃាតករដៃឆៅម្នាក់បាញ់ប្រហារ២គ្រាប់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុក ឈាម កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្តារម៉ាត ស្ថានីយប្រេងឥន្ធនៈកាល់តិច (ស្តុបបូកគោ) តាមបណ្តោយមហាវិថីព្រះមុនីវង្ស កែង មហាវិថីម៉ៅសេទុង ស្ថិតក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ខណៈដែល លោកកំពុងអង្គុយទទួលទានកាហ្វេនៅទីនោះ។ ជនដៃដល់ជាខ្មាន់កាំភ្លើងឈ្មោះជួប សម្លាប់ ដែលបាញ់សម្លាប់លោកបណ្ឌិតកែម ឡី ចំនួន ២គ្រាប់ ចំក្បាល១គ្រាប់ និងចំដើម ដៃធ្លាយ មកក្រោមដោះខាងស្តាំ១គ្រាប់នោះ ត្រូវបាន សមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗក្រោយពេល កើតហេតុ រួចបានបញ្ជូនទៅតុលាការ ហើយ ត្រូវបានតុលាការ សម្រេចចោទប្រកាន់ពីបទ “មនុស្សឃាតគិតទុកជាមុន និងប្រើអាវុធដោយ គ្មានការអនុញ្ញាត” រួចត្រូវបានសម្រេចឱ្យឃុំខ្លួន នៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន កាល ពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។ យ៉ាង ណាសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកអ្នកនៅពី ក្រោយអំពើឃាតកម្មដ៏សាហាវនេះ ដើម្បី ចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់”៕

Ley 001 (13) Ley 001 (2) Ley 001 (4) Ley 003 (1)

RELATED ARTICLES