Wednesday, April 24, 2024
Homeព័ត៌មានជាតិរថយន្ត​២​គ្រឿង​ប៉ះ​​គ្នា បុក​​ចូល​ផ្ទះ​លក់​កាហ្វេ​ កិន​ម៉ូតូ​៤​គ្រឿង​

រថយន្ត​២​គ្រឿង​ប៉ះ​​គ្នា បុក​​ចូល​ផ្ទះ​លក់​កាហ្វេ​ កិន​ម៉ូតូ​៤​គ្រឿង​

ភ្នំពេញ៖ រថយន្តពីរគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យបុកគ្នាពេញទំហឹងធ្វើអោយរថយន្តរងគ្រោះរេចង្កូតទៅបុកចូលផ្ទះ លក់កាហ្វេនិងគុយ បណ្ដាលឲ្យរងកាខូចខាត ម៉ូតូ៤គ្រឿង និងប្រដាប់ ប្រើប្រាស់មួយចំនួនទៀត ចំណែករថយន្តបង្កវិញ បានបើករត់គេចបាត់ តែបន្សល់ស្លាកលេខនៅកន្លែងកើតហេតុ  ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង១៤នាទីយប់  ឈានចូលថ្ងៃទី១៥ ខែសីហា ចំនុចផ្លូវ១៦៣ កែងនិងផ្លូវ៤៣២ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។

dfdsfsdds
ម៉ូតូ និងរបស់របរក្នុងផ្ទះដែលខូចខាត

ប្រភពពត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើលរថយន្តម៉ាក ស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC 8209 បានធ្វើដំនើរតាមផ្លូវ ១៦៣ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន ក៍ស្រាប់តែមានរថយន្ត ម៉ាក កាមរីបាឡែន ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2AG 6525 បានធ្វើដំនើរតាមផ្លូវ ៤៣២ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចគ្នា ក៍ជ្រុលទៅបុកនិងរថយន្តម៉ាក ស៊ីណា ចំថ្ពាល់ខាងមុខចំហៀងខាងឆ្វេង ពេញទំហឹង ធ្វើរថយន្តស៊ីណា រេចង្កូតទៅបុកចូលផ្ទះលក់កាហ្វេនិងគុយ យីហោ វេង លី ធ្លុះទ្វាររូត២ជាន់ បុករះម៉ូតូ៤គ្រឿង ម៉ាកPCX មួយគ្រឿង ម៉ាក Steep មួយគ្រឿង ម៉ាកឌ្រីមសង់ មួយគ្រឿង ម៉ាកកូនទាមួយគ្រឿង និងតុ កៅអី ទូ និងសំភារៈ គ្រឿងទេស សំរាប់លក់ ដូរខ្ទេចខ្ទីអស់មួយចំនួនទៀត តែមិនបណ្តាលមានអ្នករងរបួស ហើយភ្លាមៗអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់  ។  ដោយឡែកខាងរថយន្តបង្កកាមរីបាឡែន ឃើញសភាពដូចនេះ បានបន្ថែមល្បឿនបើករត់គេខ្លួនបាត់ស្រមោល ដោយបន្សល់ទុកស្លាកលេខនៅកន្លែងកើតហេតុ ។

fgsdfsdf
រថយន្ដបុកទម្លុះផ្ទះ

ក្រោយពេលហេតុរថយន្តបង្កត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីធ្វើការដោះស្រាយ ៕

ណន រ៉ាត់

RELATED ARTICLES