ឈាម​ស្រែក ​ស្បែក​ហៅ​ !​ ​ឃាត់​​ខ្លួន​​ក្រុម​​ចោរ​​៤​​នាក់​ ​បាញ់​​ប្លន់​​ម៉ូតូ​​ ផ្អើល​​ក្រុង​​ភ្នំពេញ ​

0
326
fdbdfnx
ជនសង្ស័យទាំង៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបានជាបន្ដបន្ទាប់

ភ្នំពេញ៖ ក្រោយផ្ទះករណីបាញ់ប្លន់យបម៉ូតូ១គ្រឿង នៅមុខហាងដេលីកាហ្វេ ផ្អើលក្រុងភ្នំពេញរួចមក សមត្ថកិច្ចបានដុតដៃដុតជើងតាមស្វែងរកមុខសញ្ញាក្រុមចោរប្លន់ប្រដាប់អាវុធនោះ រហូតឈានទៅដល់ដេញឃាត់ខ្លួនបក្ខពួកវាបានម្នាក់ ទាំងយប់ ខណៈពេលដែលពួកវាកំពុងចែកលុយគ្នា ក្រោយលក់ម៉ូតូប្លន់បានរួច និងឈានទៅឃាត់ខ្លួនក្រុមចោរ៣នាក់ ផ្សេងទៀត ដែលជាអ្នកធ្វើសកម្មភាពបាញ់ជនរងគ្រោះ ប្លន់យកម៉ូតូ ។

edfsdfss
ជនរងគ្រោះដេកដួលក្នុងថ្លុកឈាម

ហេតុការណ៍ឃាត់ខ្លួនក្រុមចោរប្រដាប់អាវុធខាងលើនេះ បានធ្វើឡើងតាំងពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១១ សីហា រសៀលនេះ ទើបកម្លាំងនគរបាលខណ្ឌចំការមន កម្លាំងនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល-កម្រិត ធ្ងន់រាជធានីភ្នំពេញ បានធ្វើការស្ទាក់ និងដេញព័ទ្ធចាប់ជនសង្ស័យប្លន់ប្រដាប់អាវុធបានចំនួន៤នាក់ ដែលក្នុងនោះម្នាក់ចាប់បាននៅក្នុងទឹកដីខណ្ឌដូនពេញ និង៣នាក់ទៀតចាប់បាននៅក្នុងទឹកដីខណ្ឌចំការមន ។

ប្រភពព័ត៌មានឲ្យដឹងថា ជនសង្ស័យឈ្មោះ ខាត់ សុឃីម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅផ្ទះលេខ៣០ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងទឹកដីខណ្ឌដូនពេញ ពីបទលួចមានស្ថានទម្ងន់ទោសប្រើហិង្សា(ប្លន់បាញ់យកម៉ូតូ) ដោយដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ គ្មានស្លាកលេខ មានលេខតួ-ម៉ាស៊ីន 9595407 ដែលជាម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ប៊ិន ថាវ៉ាត់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារ មានទីលំនៅផ្ទះជួលម្តុំត្រឡោកបែក ខណ្ឌទួលគោក ត្រូវរងរបួសកំពុងព្យាបាលសំរាកនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ ចំណែកជនសង្ស័យ៣នាក់ទៀតមិនទាន់ត្រូវបានសមត្ថកិច្ចទម្លាយ អត្តសញ្ញាណឲ្យដឹងនៅឡើយទេ ។

sdfdfhs
សំបកកាទុស្ស ដែលរកឃើញនៅកន្លែងកើតហេតុ

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ត្រូវបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌ រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕