រញ្ជួយផែនដី ទំហំ ៧,២ រិចឆ៍ទ័រ វាយប្រហារ​ សមុទ្រប៉ាស៊ីហ្វិកខាងត្បូង

0
413

គ្រោះធម្មជាតិ៖ យោងតាម ការស្ទង់មើល របស់ទីភ្នាក់ ងារភូមិសាស្ត្រ សហរដ្ឋអាមេរិក ឲ្យដឹងថា គ្រោះធម្មជាតិ រញ្ជួយផែនដីទំហំ ៧,២ រិចឆ៍ទ័រ(richter)

បានវាយប្រហារ សមុទ្រប៉ាស៊ីហ្វិកខាង ត្បូងបន្ទាប់ពីវេលាថ្ងៃត្រង់នៃ ថ្ងៃសុក្រនេះ ម៉ោងក្នុងស្រុក។

ទីភ្នាក់ងារខាងលើ ក៏បានរាយការណ៍ ផងដែរថា ដំណើររំញ័រ បានកើតឡើង ក្នុងជម្រៅទឹក ប្រមាណជា ៦,២ម៉ាយ (៩,៩៧គីឡូម៉ែត្រ)។ ចំណុច កណ្តាល ឬ អង្កត់ផ្ចិត នៃការរញ្ជួយនោះ គឺមានចម្ងាយ ៦៨ម៉ាយ (១០៩,៤៣គីឡូម៉ែត្រ) នៃភាគកើត តំបន់ Ile Hunter កោះ New Caledonia និង ៣២០ម៉ាយ (៥១៥គីឡូម៉ែត្រ) នៃភាគអាគ្នេយ៍ ទីក្រុង Isangel សាធារណរដ្ឋ Vanuatu ។

បន្ទាប់ពី រញ័រនៅបាតសមុទ្រនេះ មជ្ឈមណ្ឌលប្រកាស អាសន្នពីរលក យក្សស៊ូណាមិ សមុទ្រ ប៉ាស៊ីហ្វិកបានចេញសេចក្តី ក្រើនរំលឹកព្រមាន ពីរលកយក្ស នេះចំពោះ កោះហ្វីជី Vanuatu និង New Caledonia ។ ការ ព្រមាននោះក៏បាន កត់សម្គាល់ ពីមហន្តរាយ នៃរលកយក្ស ស៊ូណាមិគឺអាចកើត មានឡើងនៅ ក្នុងរយៈចម្ងាយ១.០០០គីឡូម៉ែត្រ នៃស្នូលផែន ដីដែលមិនរាប់ បញ្ចូលប្រទេស អូស្ត្រាលី។

ទោះជាយ៉ាង ណាមជ្ឈមណ្ឌល ព្រមានពីរលក យក្សស៊ូណា មិសមុទ្រប៉ាស៊ីហ្វិក បានឲ្យដឹងថា ការប៉ះទង្គិចនឹងបណ្តា ប្រទេសនានាដែល ស្ថិតនៅក្នុង ការក្រើនរំលឹក របស់ស្ថាប័ននេះ ត្រូវបានគេរំពឹង ថានឹងកើតឡើងនៅវេលាម៉ោង១១និង០៣នាទីម៉ោង ក្នុងស្រុកកាល ពី រាត្រីថ្ងៃព្រហស្បត្តិ៍ ប្រសិនជាពុំមាន អ្វីប្រែប្រួល។ ទន្ទឹមនឹងនេះ ពុំមានរបាយ ការណ៍ភ្លាមៗ ណាមួយស្តីអំពីគ្រោះ មហន្តរាយនិងអ្នក រងរបួសនោះឡើយ៕