Thursday, April 25, 2024
Homeព័ត៌មានជាតិ​មក​ពី​លេង​ខេត្ត​កំពត បើក​រថយន្ត​បុក​ម៉ូតូ ​​ស្លាប់​២​នាក់​

​មក​ពី​លេង​ខេត្ត​កំពត បើក​រថយន្ត​បុក​ម៉ូតូ ​​ស្លាប់​២​នាក់​

ភ្នំពេញ៖ យុវជន២នាក់ បងប្អូនជីដូនមួយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលជនជាតិបរទេសបើករថយន្តដឹក ប្រពន្ធនិងកូន២នាក់ ទើបនឹងមកពីលេងខេត្តកំពត បានបើករថយន្តវ៉ារថយន្តមួយគ្រឿងទៀត ជ្រុលទៅបុកម៉ូតូរងគ្រោះបើកនៅតាមចិញ្ចើមផ្លូវចំពីមុខពេញទំហឹងតែម្ដង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៤០នាទីរសៀលថ្ងៃទី២៨ ខែសីហា ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។

vfdgsdf
ជនរងគ្រោះស្លាប់បាត់បង់ជីវិត

រថយន្តបង្កម៉ាក Montero ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2N-2649 ជិះគ្នា៤នាក់ប្តីប្រពន្ធកូន២នាក់ អ្នកបើកបរដោយបុរស ឈ្មោះ DUNCAN GILES STEWART អាយុ៤៦ឆ្នាំ ជនជាតិអង់គ្លេស រួមដំណើរជាមួយប្រពន្ធឈ្មោះ អឿ ចំណាន អាយុ៣៦ឆ្នាំ និងកូនស្រី២នាក់ មានទីលំនៅផ្ទះលេខ២៣៦ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DD-3096 ជិះដោយយុវជន២នាក់ បើកបរដោយឈ្មោះ សេង ឌឿន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ រួមដំណើរជាមួយ ឈ្មោះ យឹម ឆេន ភេទប្រុស ហៅឆាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ស្នាក់នៅ ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ មានស្រុកកំណើត ភូមិត្រពាំងតាកែវ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ទាំង២នាក់ស្លាប់នៅកន្លែងកើតហេតុ រីឯអ្នកបើកបររថយន្តបង្កត្រូវបាននគរបាលឃាត់ខ្លួន ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ រថយន្តបង្កបើកបោះពួយពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ បានបើកវ៉ាជែងរថយន្តខាងមុខមួយគ្រឿងទៀតបានរេចង្កូតទៅបំណែកផ្លូវម្ខាងជ្រុលទៅបុកម៉ូតូជនរងគ្រោះបើកពីជើងទៅត្បូងច្រាសទិសគ្នាបណ្តាលឲ្យស្លាប់ទាំង២នាក់ នៅកន្លែងកើតហេតុ ធ្វើឲ្យម៉ូតូរងការខូចខាតខ្ទេចមួយកំណាត់មុខ ចំណែករថយន្តខ្ទេចមុខ បែកធុងទឹក បែកកញ្ចក់មុខ ។

fgffdd
សពជនរងគ្រោះ ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ

តាមការអះអាងពីសាច់ញាតិ រួមការការងារ ជាមួយគ្នាបានឲ្យដឹងដា មុនកើតហេតុ ជនរងគ្រោះ២នាក់បងប្អូន ជិះម៉ូតូនាំគ្នា ទៅរកទិញទូរស័ព្ទ នៅផ្សារទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ផ្លូវជាតិលេខ៣ លុះទិញទូរស័ព្ទបានហើយ ពួកគេមិនទាន់ចូលផ្ទះភ្លាមទេ ឌុបគ្នាបង្ហួសទៅលេង ផ្ទះមិត្រភ័ក្រ នៅមុខព្រលានយន្តហោះ ពោធិ៍ចិនតុង លុះវិលត្រឡប់មកវិញ នៅវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី២៨ ខែសីហា ដល់ចណុចកើតហេតុ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្តង ។

តាមស្រ្តីជាប្រពន្ធរបស់អ្នកបើកបរបានឲ្យដឹងថា ខ្លួននឹងក្រុមគ្រួសារទើបតែវិលមកពីដើរលេង នៅទឹកឈូ ខេត្តកំពត ហើយធ្វើដំណើរទៅលំនៅដ្ឋាន សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាត់តាមផ្លូវខាងលើ ដល់ចំណុចកើតហេតុ ជួបគ្រោះថ្នាក់បែបនេះ ។

dzvdfx
រថយន្ដបង្កហេតុ

ក្រោយកើតហេតុ សាកសពខណៈដែលមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ចដឹកយកទៅតំកល់ទុកនៅវត្តសំបូរមាស រងចាំស្រាវជ្រាវរកសាច់ញាតិ រីឯរថយន្តបង្ក និងម៉ូតូ រួមជាមួយជនជាតិបរទេស ដែលជាអ្នកបើកបរថយន្តបង្ក ត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕

RELATED ARTICLES