Saturday, April 20, 2024
Homeព័ត៌មានជាតិប្លន់ម៉ូតូ១​គ្រឿង​បាន​សម្រេច ​តែ​ត្រូវ​សមត្ថកិច្ច​ដេញ​បាន​មក​វិញ​ភ្លាមៗ​

ប្លន់ម៉ូតូ១​គ្រឿង​បាន​សម្រេច ​តែ​ត្រូវ​សមត្ថកិច្ច​ដេញ​បាន​មក​វិញ​ភ្លាមៗ​

ភ្នំពេញ៖ វាយប្លន់បានម៉ូតូហុងដាឌ្រីម ស៊េរី២០១៥មួយគ្រឿង យកទៅលាក់ទុកត្រូវ សមត្ថកិច្ចតាមរក ឃើញម៉ូតូវិញនៅក្នុងបុរីសន្តិភាព២ តែជនសង្ស័យគេចខ្លួនបាត់ ដែល ហេតុការណ៍នេះកាលពីវេលាម៉ោង១២និង៥០នាទីរំលងអធា្រត្រឈានចូលថ្ងៃទី១៨ ខែ សីហា នៅតាមផ្លូវបេតុងវត្តព្រៃស្ពឺ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះជាម្ចាស់ម៉ូតូខាងលើមានឈ្មោះ ម៉ៅ ខួច អាយុ១៨ឆ្នាំ  មានស្រុកកំណើត ភូមិដុង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។  រីឯម៉ូតូដែលក្រុមចោរប្លន់ យកទៅបាត់នោះម៉ាកហុងដាឌ្រីម ស៊េរី០១៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CT-0635 កាំបន្ទះពណ៍ស ។

ffdgfdsds
ជនរងគ្រោះ សមត្ថកិច្ចកំពុងសាកសួរ

តាមសម្តីរបស់ជនរងគ្រោះម្ចាស់ម៉ូតូបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេមានគ្នា៦នាក់ជិះម៉ូតូ៣ គ្រឿង សុទ្ធតែហុងដាឌ្រីម ស៊េរី០១៥ បាននាំគ្នាមកលេងនៅផ្ទះបងប្អូននៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រួចហើយបាននាំគ្នាទៅចូលលេងក្លឹបមីត ណាយ នៅផ្លូវវេងស្រេង រហូតដល់ម៉ោងកើតហេតុខាងលើបាននាំគ្នាត្រឡប់ទៅផ្ទះវិញ ខណៈពួកគេជិះមកដល់ផ្លូវបេតុងវត្តព្រៃស្ពឺ មុខឃ្លាំងស្រាបៀរ ក៏មានជនសង្ស័យមួយក្រុម មានគ្នា៦នាក់ ជិះម៉ូតូហុងដាឌ្រីមបានមកដេញវាយប្រដាប់ដោយដំបង ខ្សែក្រវ៉ាត់ ដុំថ្ម ចំណែកក្រុមរបស់គេគ្មានអ្វីសំរាប់តដៃ ទើបក្រុមជនសង្ស័យដេញវាយពួកគេបែកខ្ញែកគ្នា ធ្វើឲ្យរូបគេជាមួយមិត្តម្នាក់ទៀតដែលជិះពីក្រោយភ័យពេករត់ចេញពីម៉ូតូ ភ្លាមនោះជនសង្ស័យម្នាក់បានយកម៉ូតូរបស់គេជិះចេញទៅបាត់ ចែកផ្លូវគ្នា ហើយភ្លាមនោះ មិត្តភក្តិរបស់គេបានមករកគេវិញ ក៏បាននាំគ្នាជិះដេញតាមពីក្រោយតាម ផ្លូវជាតិលលេខ៣ តែត្រូវជនសង្ស័យយកទៅបាត់ ។

ភ្លាមៗនោះលោកថេង កុសល នាយប៉ុស្តិ៍នគរបាលចោមចៅ បានបញ្ជាឲ្យកំលាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យនឹងកំលាំងអន្តរាគមន៍ក្រុមជួយល្បាតរកឃើញម៉ូតូភ្លាមៗដែលជនសង្ស័យយកទៅលាក់នៅក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកម៉ូតូដែលដកហូតបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចោមចៅរង់ចាំមានឯកសារគ្រប់គ្រាន់ទើបប្រគល់ឲ្យម្ចាស់វិញ ៕

ថោង ធីម

RELATED ARTICLES