Friday, April 19, 2024
Homeសេដ្ឋកិច្ចសាកលលោកវិធីសាស្ត្រ វិភាគនិន្នាការ ទីផ្សារ

វិធីសាស្ត្រ វិភាគនិន្នាការ ទីផ្សារ

ឈ្វេងយល់ពីកិច្ចការជំនួញ

គន្លឹះជំនួញ៖ វិនិយោ គិនទាំងឡាយ ប្រើប្រាស់ វិធីសាស្ត្រជា ច្រើនជំពូកនៅ ក្នុងការធ្វើវិភាគ តម្លៃផ្សារភាគ ហ៊ុន ។អ្នកវិភាគភាគ ហ៊ុនបានប្រើគ្រឿង វាស់ស្ទង់ផ្សេងៗក្នុង ការសម្រេចចិត្តថាតើ ពួកគេគួរទិញឬលក់ សន្លឹកហ៊ុន មួយ លើតម្លៃទីផ្សារបច្ចុប្បន្ន។មូលដ្ឋានគ្រឹះ ក្នុងការធ្វើវិភាគគឺ ការសង្កេតមើល លើប្រតិបត្តិការហិរញ្ញ វត្ថុរបស់ ក្រុមហ៊ុន ជាពិសេសគឺ ប្រាក់ចំណេញតែម្តង។

ខាងក្រោមនេះគឺជាវិធីសាស្ត្រវិភាគនិន្នាការទីផ្សារមិនឲ្យខកបំណង៖

ក/វិភាគលើមូលដ្ឋានគ្រឹះ

• ប្រើប្រាស់ គំរូការវិនិយោគ លើតម្លៃដើម្បីសម្រេច ចិត្តអំពីផ្សារ ភាគហ៊ុន។ វត្ថុបំណងនៃការ វិនិយោគ លើតម្លៃគឺ សំដៅលើការ ទិញភាគហ៊ុន ក្នុងកម្រិត តម្លៃកាន់ តែទាបជាង តម្លៃពិតនៃ ហ៊ុននោះ។អ្នកវិនិយោគ លើតម្លៃហ៊ុន រំពឹងទៅលើ ការអំណោយ ផលជាមួយ និងការឡើង ថ្លៃនៃតម្លៃភាគ ហ៊ុនស្រប ពេលនៃការ ធ្វើឲ្យ ប្រសើរឡើង នូវមូលដ្ឋានគ្រឹះ របស់ក្រុមហ៊ុន។ចំពោះការវិភាគ លើមូលដ្ឋាន គ្រឹះគឺគេ ពិចារណានៅ ក្នុងប្រតិបត្តិការ ផ្នែកហិរញ្ញវត្ថុ របស់ក្រុមហ៊ុន។គោលដៅ នៃការវិភាគ បែបនេះគឺដើម្បី ស្វែងរកតម្លៃ ស្នូលរបស់ក្រុមហ៊ុន។

• វិភាគលើការ បញ្ចុះតម្លៃនៃ លំហូរសាច់ ប្រាក់របស់ក្រុមហ៊ុន។ ចំណុចនេះ គឺបង្ហាញ ថាតម្លៃ ពិតរបស់ ក្រុមហ៊ុន គឺបូកនឹងការ បញ្ចុះតម្លៃនៃ លំហូរសាច់ ប្រាក់របស់ខ្លួន។ការដឹង ពីសញ្ញារបស់ វិនិយោគិន លើផល ប៉ះពាល់លើ មុខ ជំនួញនៃតម្លៃផ្សារ ភាគហ៊ុន។តែទោះជាយ៉ាង ណាការវិភាគលើ មូលដ្ឋានគ្រឹះនេះ បញ្ជាក់ថា តម្លៃភាគ ហ៊ុនគួរ តែត្រូវបាន ផ្អែកលើលំហូរ នៃសាច់ប្រាក់ ទាំងនេះ។

ឧទាហណ៍៖ រកផលចំណេញ បង្កើតលំហូរ សាច់ប្រាក់ ចូលទៅក្នុង មុខជំនួញមួយ។នៅពេល ក្រុមហ៊ុន ប្រមូលសាច់ ប្រាក់ពីការ លក់របស់ខ្លួន ហើយបង់ ទូទាត់លើ វិកយបត្រផ្សេងៗ សាច់ប្រាក់ដែល នៅសេសសល់ តំណាងឲ្យប្រាក់ ចំណេញ។

• ដាក់ស្នើវិធីសាស្ត្រ នៃការបញ្ចុះ តម្លៃលំហូរ សាច់ប្រាក់ក្នុង ការវិភាគនូវ តម្លៃភាគហ៊ុន។លំហូរសាច់ ប្រាក់នៅ ថ្ងៃអនាគត ដែលត្រូវបា នបង្កើតឡើង តាមរយៈ ប្រាក់ចំណេញ របស់ក្រុម ហ៊ុនគឺជាការ បញ្ចុះតម្លៃ ទាំងស្រុង នៅក្នុងការ ប្រើប្រាស់ពេល វេលានៃការវាយ តម្លៃទឹកប្រាក់។ផលបូកនៃលំហូរ សាច់ប្រាក់ ទាំងនេះ គឺជា តម្លៃពិត ប្រាកដនៃ ភាគហ៊ុន។

ខ/វិភាគបែបលក្ខណៈបច្ចេកទេស

១. ពិនិត្យទៅ លើវិធានវិភាគ បែបបច្ចេកទេស។ ការវិភាគតាមលក្ខណៈ បច្ចេកទេស គេមិនពិចារណា លើ ប្រតិបត្តិ ការ ផ្នែកហិរញ្ញវត្ថុរបស់ ក្រុមហ៊ុននោះឡើយ។ប្រាក់ ចំណេញក៏ ដូចជាលំហូរ នៃសាច់ប្រាក់នៅ ក្នុង មុខ ជំនួញនោះមិន ត្រូវបានចាត់ចូល ក្នុងកិច្ចការ វិភាគនេះ ឡើយ។

តែគេពិចារណា លើស្ថិតិដែល ពាក់ព័ន្ធនិង សកម្មភាពទីផ្សារ នៃសន្លឹកហ៊ុន។ក្នុងនោះរួមមាន បម្រែបម្រួល ជាប្រវត្តិសាស្ត្រនិង តម្លៃជួញដូរ ភាគហ៊ុនតែម្តង។ អ្នកវិភាគបច្ចេក ទេសជឿ ជាក់ថានិន្នាការជា ប្រវត្តិ សាស្ត្រអាច ត្រូវបានគេ ប្រើប្រាស់ដើម្បីព្យាករ នូវបម្រែបម្រួល តម្លៃហ៊ុននៅ ថ្ងៃអនាគត។

ចំណែក បរិមាណជួញដូរវិញ សំដៅលើបរិមាណហ៊ុន ទាំងអស់ដែល គេជួញដូរ ក្នុងមួយថ្ងៃ។ដូច្នេះការ ប្រែប្រួលនៃបរិមាណជួញ ដូរអាចត្រូវបា នគេយកទៅ ព្យាករទុកនៃ បម្រែបម្រួល តម្លៃហ៊ុន។

២. ប្រើប្រាស់ប្រែប្រួល ជាមធ្យមនៃផ្សារ ហ៊ុនក្នុងផ្នែកតម្លៃ ដើម្បីកំណត់ និន្នាការទីផ្សារ។ ការផ្លាស់ប្តូរ ជាមធ្យម គឺជាស្ថិតិមួយ ដែលគេប្រើប្រាស់ នៅក្នុងតារាង និន្នាការមួយ ជាពិសេស ក្នុងតម្លៃភាគហ៊ុន។

៣. ស្រាវជ្រាវ តម្លៃនៃភាគហ៊ុន ដោយប្រើ ប្រាស់បរិមា ណជួញដូរ។ បរិមាណជួញ ដូរសំដៅលើ ចំនួនហ៊ុន ដែលគេដោះ ដូរលក្ខណៈ ពាណិជ្ជកម្មក្នុង អំឡុងពេល ជាក់លាក់ មួយ (ថ្ងៃ សប្តាហ៍ ខែ)។លទ្ធផលនៃ បរិមាណ ជួញដូរហ៊ុន ជាទូទៅត្រូវបានភ្ជាប់ មកជាមួយ និងការវិភាគ មធ្យោបាយ ដទៃទៀត នៅក្នុងការ ធ្វើការសម្រេច ចិត្តចំពោះ ការទិញ ឬលក់ហ៊ុន។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES