Saturday, April 27, 2024
Homeព្រឹត្តិការណ៍សង្គមកម្ពុជា​ជួប​ប្រជុំ​ជាមួយ​វៀត​ណាម បញ្ហា​រំលោភ បំពាន​ទឹក​ដី​តាម​ព្រំដែន

កម្ពុជា​ជួប​ប្រជុំ​ជាមួយ​វៀត​ណាម បញ្ហា​រំលោភ បំពាន​ទឹក​ដី​តាម​ព្រំដែន

ភ្នំពេញ គណះកម្មការចម្រុះកិច្ចការ ព្រំដែនកម្ពុជានិងវៀតណាម បានបើកកិច្ចប្រជុំ កាលពីថ្ងៃទី29 ខែសីហា ឆ្នាំ016 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដើម្បីពិភាក្សាពីបញ្ហាព្រំដែន បន្ទាប់ពិបញ្ហានេះបានកម្រើកឡើងវិញ។

ក្នុងកិច្ចប្រជុំនោះ គណ³កម្មការកិច្ចការ ព្រំដែនកម្ពុជា បានស្នើឱ្យភាគីវៀតណាម ផ្អាក គម្រោងសាងសង់សំណង់ប៉ុស្តិ៍ អគារ និងផ្លូវតាម ព្រំដែនដើម្បីរង់ចាំដំណោះស្រាយជាមុនសិន។

បើតាមការបញ្ជាក់របស់លោកវ៉ា គឹមហុង និងលោកឡុង វិសាលោ បានឱ្យដឹងថា ជាការ ឆ្លើយពីតបភាគីវៀតណាម បានទទួលយកសំណើ របស់កម្ពុជា ដែលស្នើឱ្យផ្អាកការសាងសង់ នៅតាមការដ្ឋាននានាតាមខ្សែបន្ទាត់ព្រំដែន យកទៅពិភាក្សាជាមួយក្រសួងពាក់ព័ន្ធរបស់ វៀតណាម ជាមុនសិន។

រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ដែលជាអនុប្រធាន គណះកម្មការចម្រុះព្រំដែនកម្ពុជា លោកឡុង វិសាលោ បានមានប្រសាសន៍ថា ប្រសិនបើ វៀតណាម មិនព្រមផ្អាកការសាងសង់នោះទេ កម្ពុជានឹងរុះរើសំណង់អគារតាមព្រំដែននេះ ចោលតែម្តង។ 

លោកឡុង វិសាលោ បានបញ្ជាក់យ៉ាង ខ្លីថាខ្ញុំបានតវ៉ាបើសិនជាហ៊ានធ្វើ (សាងសង) ខ្ញុំឱ្យរុះចេញ 

ប្រធានគណ³កម្មការកិច្ចការព្រំដែនកម្ពុជា លោកវ៉ា គឹមហុង បានបញ្ជាក់ថា កិច្ចប្រជុំ ចង្អៀតលើបញ្ហាព្រំដែននេះ ភាគីទាំងពីរនៅ មានភាពចម្រូងចម្រាសគ្នា ដែលមិនទាន់អាច រកដំណោះស្រាយសមស្របនៅឡើយ ប៉ុន្តែ កម្ពុជាក្រៅពីស្នើឱ្យវៀតណាម បញ្ឈប់សកម្មភាពសាងសង់តាមបន្ទាត់ព្រំដែននេះ កម្ពុជា និងវៀតណាម ក៏បានប្រជុំត្រួតពិនិត្យលើឯកសារស្នើសុំជំនួយបច្ចេកទេសពីប្រទេសបារាំង ដើម្បីដោះស្រាយលើចំណុចខ្វែងគំនិតគ្នានៃបញ្ហា ព្រំដែនប្រទេសទាំងពីរ។ លោកវ៉ា គឹមហុង បញ្ជាក់ថា ចំណុចមួយចំនួនលើឯកសារស្នើសុំ អន្តរាគមន៍ពីបារាំងនេះ ភាគីទាំងពីរក៏មិនទាន់ ឯកភាពគ្នាទាំងស្រុងនោះដែរ ដោយសារកម្ពុជា ចង់ស្នើសុំឱ្យបារាំង ជួយអន្តរាគមន៍ចំនួន2ចំណុច ប៉ុណ្ណោះ ខណះខាងភាគីវៀតណាម ចង់ឱ្យស្នើ សុំ7ចំណុច។

លោកវ៉ា គឹមហុង បានមានប្រសាសន៍ បន្តថាចំណុចដែលយើងពិភាក្សាព្រឹកមិញ មាន ច្រើនចំណុចណាស់ ប៉ុន្តែចំណុចសំខាន់ទាក់ទងនឹងពង្រាងលិខិតដែលនាយករដ្ឋមន្ត្រីប្រទេស ទាំង2ត្រូវចុះហត្ថលេខា ដើម្បីផ្ញើទៅប្រធានាធិបតីបារាំង។ ជំនួយខាងព្រំដែនផែនទី មកជួយ គូសចម្លងផែនទី បោន ខ្នាត1 លើ100000 និងផែនទី1 លើ50000. អានេះគឺថា ចំណុច សំខាន់ ហើយយើងបានជជែកផ្លាស់ប្តូរយោបល់ គ្នាយ៉ាងច្រើន លើបញ្ហាហ្នឹង។ បញ្ហាទី2 ទៀត យើងបានពិភាក្សាបោះបង្គោលបំពេញបន្ថែម   ដែលយើងគ្រោងនឹងបោះនៅដើមខែក្រោយ នេះ ដែលយើងបានផ្លាស់ប្តូរគ្នានៅក្នុងចំណុច ហ្នឹងដែរ។ ទី3 យើងបានជជែកគ្នាយ៉ាងវែងអន្លាយ ឯកឧត្តមវិសាលោ អនុប្រធានទី1 និង ជារដ្ឋលេខាធិការក្រសួងការបរទេស លោកបាន ពន្យល់ជំហរដ៏រឹងមាំរបស់ភាគីកម្ពុជាយើង ក្នុង ការធ្វើការតវ៉ានូវរាល់លទ្ធភាពដែលកើតឡើង នៅតំបន់ព្រំដែនរវាងប្រទេសយើងទាំង2. ខាងភាគីវៀតណាម ក៏គេបានឆ្លើយទៅនឹងអ្វី ដែលយើងបានធ្វើរបាយការណ៍ ហើយជាទីបញ្ចប់ ទៅក្នុងកាតដែលយើងបានជជែកគ្នាទាំង3 ចំណុចហ្នឹង គឺថាគណះប្រតិភូភាគីវៀតណាម គេនឹងយកបញ្ហាដែលយើងលើកឡើងទាំងអស់ គ្នាហ្នឹង ទៅជជែគេជាមួយអន្តរក្រសួងគេនៅ ឯស្រុកគេហ្នឹង ហើយនឹងរាយការណ៍ទៅជូនថ្នាក់លើរបស់គេ ដើម្បីប្រាប់មកភាគីកម្ពុជាយើង វិញដឹងថា ជំហរគេរបៀបណា

ជាមួយគ្នានោះដែរ លោកវ៉ា គីមហុង បញ្ជាក់ថា កម្ពុជាមិនមែនជា កញ្ជះរបស់ ប្រទេសវៀតណាម ដោយត្រូវទុកឱ្យគេរំលោភ បំពានបូរណភាពទឹកដីបានស្រេចតែចិត្តនោះ ទេ។

លោកវ៉ា គឹមហុង មានប្រសាសន៍ថាសូមផ្តាំទៅអ្នកដែលទិតៀនផងថា យើងមិន មែនកញ្ជោះគ ឬជាស្អីទេ។ កុំថាទិតៀនសម្តេច តេជោ ផ្តេសផ្តាស អ៊ីចឹងគណ³ប្រតិភូដែលតំណាង លោក យើងក៏មិនមែនចំណុះប្រទេសណាទេ យើងការពារបូរណភាពទឹកដីយើង។ យើងធ្វើ តាំងពីដើមមក មិនមែនទើបតែធ្វើទេ

ប្រធានគណ³កម្មការស្រាវជ្រាវព្រំដែន កម្ពុជាវៀតណាម នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតសុខ ទូច បានគាំទ្រចំណាត់ការ បស់រដ្ឋាភិបាលកម្ពុជា តាមពាក់ព័ន្ធបញ្ហាព្រំដែននេះ។ ភាគីវៀតណាម មកប្រាប់ថា កម្ពុជា បានធ្វើអ្វី²សព្វបែបយ៉ាង ហើយធ្វើអ្វី កុំឱ្យ   ហួសព្រំដែន ដែលកម្ពុជា មិនអាចអត់ធ្មត់ បាន ហើយកម្ពុជាតូចមែនកម្ពុជា ក្រមែនអាវុធទាប ជាងវៀតណាមមែន ប៉ុន្តែកម្ពុជាមានយុទ្ធសាស្ត្រ ច្រើនណាស់

គួរបញ្ជាក់ថា កម្ពុជាវៀតណាម បាន ព្រមព្រៀងគ្នាបោះបង្គោលព្រំដែន កាលពីឆ្នាំ 2006 មក ក្នុងបណ្តោយព្រំដែនរវាងប្រទេស ទាំងពីរប្រវែង1270គីឡូម៉ែត្រ ដោយកំណត់ បោះបង្គោលព្រំដែនចំនួន375បង្គោល។ បើ តាមរបាយការណ៍គណ³កម្មាធិការព្រំដែនកម្ពុជា កាលឆ្នាំ2015 កម្ពុជាវៀតណាម បានបោះ បង្គោលព្រំដែនបានចំនួន83ភាគរយ ពោលគឺ បញ្ហាព្រំដែនរវាងប្រទេសទាំងពីរនៅសល់ 17ភាគរយទៀតប៉ុណ្ណោះ ហើយថ្មីៗនេះ ព្រមុខរដ្ឋាភិបាលទាំង2 កម្ពុជាវៀតណាម  បានឯកភាពគ្នាពន្លឿនការកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងប្រទេស ទាំងពីរ ឱ្យឆាប់ចប់ជាស្ថាពរ ដើម្បីបញ្ចប់បញ្ហា ទំនាស់តាមខ្សែបន្ទាត់ព្រំដែន៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES