ជិះ​​​ម៉ូតូ​​​​ដេញ​​​ធាក់​​​ ម៉ូតូ​​១​​គ្រឿង​​​ទៀត ជិះ​រត់​ស្រែក​ចោរៗ ​ប៉ូលិស​ឃាត់​ទាំង​២​នាក់​​

0
344
fdgfds
បុរសទាំង២នាក់ ពេលមកដោះស្រាយគ្នា នៅប៉ុស្ដី៍

ភ្នំពេញ៖ បុរសម្នាក់ចោទថា បុរសម្នាក់ទៀត បានធាក់ដៃចង្កូតម៉ូតូរបស់ខ្លួនតាំងតែពីស្តុបមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ រហូតដល់ស្តុបសហពន្ធរុស្ស៊ីកែងនិងផ្លូវ1019 ទើបឃាត់បានហើយឈ្លោះគ្នានិងវ៉ៃគ្នាផ្អើលសមត្ថកិច្ចចរារណ៍ជួយមកឃាត់កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី ២១ ខែសីហា ត្រង់ចំនុចស្តុបសហពន្ធរុស្សីកែងនិងផ្លួវ1019 ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពពីបុរសដែលចោទថាបុរសម្នាក់ទៀតថាបានធាក់ម៉ូតូរបស់ខ្លួនដួលនោះមានឈ្មោះ កែវ សុខហូរ អាយុ27ឆ្នាំ  មុខរបរអ្នករត់តាក់ស៊ី ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតក្នុងភូមិកោះសូទិន ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ័ខ្មៅ ពាក់ស្លាកលឹខភ្នំពេញ 1CF 5118 បានឲ្យដឹងថា មុនពេលកើតហេតុរួបគាត់ទើបតែចេញពីផ្ទះបំណងជិះម៉ូតូទៅយកលុយពីម្ដាយមីងនៅមន្ទីរពេទ្យព្រះកុសមះហើយពេលជិះចេញពីរង្វង់មូលចោមចៅស្រាប់តែមានមានម៉ូតូមួយគ្រឿងម៉ាកXR ពណ័ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FL 5542 ដែលមានម្ចាស់ឈ្មោះ ឆេង ឆៃលន់ ភេទប្រុស អាយុ25ឆ្នាំ  មុខរបរលក់ម៉ូតូ ស្នាក់នៅនិងស្រុកកំណើតភូមិកណ្ដោះ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល បានជិះស៊ីភ្លេពីក្រោយហើយពេលនោះគាត់ក៍បានជៀសខាងដើម្បីអោយម៉ូតូធំខាងលើនោះជិះទៅមុន ដោយសារតែគាត់ប្រញាប់ទៅយកលុយពីម្តាយមីងទើបគាត់ប្រញាប់ជិះលឿន ស្រាប់តែពេលមកដល់ចំនុចស្តុបមុខព្រលានយន្តហោះស្រាប់តែម៉ូតូខាងលើបានជិះមកធាក់ដៃចង្កូតរបស់គាត់បណ្ដាលអោយគាត់ដួលអស់ជង្គង់ហើយភ្លាមៗនោះមានខាងអ្នករត់រ៉ឺម៉កម៉ូតូស្រែកអោយបុរសដែលគេធាក់ដួលនោះលើកម៉ូតូហើយដេញតាមមកពីក្រោយរហូតដល់ស្តុបសហពន្ធរុស្សីកែងនិងផ្លួវ1019 ទើបឃាត់បុរសដែលជិះម៉ូតូធំនោះបាន ហើយគាត់បានអះអាងថាបានធាក់គាត់តាំងតែពីស្តុបមុខប្រលានយន្តហោះមកម្លេះពេលនោះអ្នកទាំងពីរបានឈ្លោះគ្នាផ្អើលអ្នកកំពុងតែឈប់ស្តុបនិងសមត្ថកិច្ចចរាចរណ៍ចេញមកជួយឃាត់ ។

បើតាមសម្ដីរបស់បុរសដែលជិះម៉ូតូXR ជាប្រភេទម៉ូតូធំនោះបានអោយដឹងថាមុនពេលកើតហេតុរូបគាត់ទើបតែចេញមកពីផ្ទះហើយបំណងយកម៉ូតូរបស់គាត់ទើបតែនិងទិញយកទៅជួសជុលនៅម្ដុំមន្ទីរពេទ្យព្រះកុសមះហើយពេលគាត់កំពុងតែជិះតាមផ្លូវរហូតមកដល់ចំនុចស្តុបសហពន្ធរុស្សីកែងនិងផ្លូវ1019 ស្រាប់តែម៉ូតូខាងលើដែលមានបុរសម្នាក់រងរបួសក្បាលជង្គង់ទាំងសងខាងនោះបានជិះម៉ូតូមកបុកកន្ទុយម៉ូតូរបស់គាត់ពីក្រោយហើយបានចាប់ទាញក៍អាវរបស់គាត់ហើយវាយគាត់និងមួយការពារថែមទាំងស្រែកថាគាត់ចោរៗទៀតផងទាំងគាត់មិនដឹងអ្វីទាល់តែសោះ  ។

បើតាមគាត់ប្រាប់ដដែលថា ទោះជាអ្នកដំណើរតាមផ្លូវនិយាយអោយអ្នកទាំងពីរឈប់វៃគ្នាទៅមានរឿងអីនិយាយគ្នាទៅក៍បុរសដែលចោទថាគាត់ជាអ្នកធាក់ផ្ដួលគាត់មិនស្ដាប់ហើយនៅតែបន្តវៃគាត់ទៀតហើយស្រែកថាគាត់ចោរៗថែមទៀតផង ។

ក្រោយពេលកើតហតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅនាំខ្លួនអ្នកទាំង២ មកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លាដើម្បីធ្វើការសួរនាំហើយ ក្រោយពេលទទួលការសម្របសម្រួលពីសមត្ថកិច្ចរួចមក ដោយសារតែខាងបុរសជិះម៉ូតូធំឃើញថា បុរសជិះម៉ូតូសង់មានរបួសមិនចង់វែងឆ្ងាយ ទើបជួយចេញថ្លៃព្យាបាលចំនួន100$ ដើម្បីបញ្ចប់រឿងមិនចង់វែងឆ្ងាយ ៕

សោល វណ្ណៈ