Thursday, April 18, 2024
Homeកីឡាអន្ដរជាតិក្លឹប Everton ស្ពាយលុយជិត​២០​លាន​ តាម​ប្រមាញ់​យក​ខ្សែ​ប្រយុទ្ធ​ Lucas​ Perez​

ក្លឹប Everton ស្ពាយលុយជិត​២០​លាន​ តាម​ប្រមាញ់​យក​ខ្សែ​ប្រយុទ្ធ​ Lucas​ Perez​

តាមប្រភពពីក្លឹបEverton  ចេញផ្សាយកាលពីថ្ងៃពុធទី ២៤សីហា ២០១៦ បានឲ្យដឹងថា ក្លឹបបានត្រៀមកញ្ចប់ថវិកា ជិត២០លានដុល្លារ តាមប្រមាញ់យកកីឡាករ ខ្សែប្រយុទ្ធ Lucas Perez ពីក្លឹបបាល់ទាត់អេស្ប៉ាញ Deportivo ។មហិច្ឆតានាំយកកីឡារវ័យ២៧ឆ្នាំ រូបនេះគឺ ក្នុងគោលបំណងដាក់កីឡាកររូបនេះ ឲ្យសហការជាមួយកីឡាករ Lukaku  នៅតំបន់ប្រយុទ្ធ។កីឡាករ Lucas Perez រកគ្រាប់បាល់បាន ១៧ គ្រាប់ឲ្យក្លឹប Deportivo កាលពីឆ្នាំទៅមិញ។ ដោយសារតែមើលឃើញពីទម្រង់លេងដ៏លេចធ្លោបែបនេះ ទើបក្លឹបEverton ចង់បាន។

រហូតមកដល់ពេលនេះ ការចរចានាំយក Perez កំពុងដំណើរការទៅមុខ  តែអ្វីដែលជាឧបសគ្គនេះអាចទាក់ទងទៅហ្នឹងការកំណត់ខ្លួនកីឡារករបស់សាមីក្លឹប។

កាលពីប៉ុន្មានខែមុននេះ កីឡាករខ្សែប្រយុទ្ធជើងចាស់ Lukaku មានបំណងចង់ចាកចេញពីក្លឹប Everton តែអីឡូវនេះ គេបានសន្យាថានឹងបន្តរួមរស់ជាមួយក្លឹបនេះ យ៉ាងហោចណាស់មួយរដូវាកាលទៀត។

ដោយ៖ ហេង ដេត

 

 

RELATED ARTICLES