ខឹង​​យក​​រូប​ថត​ទៅ​​បង្កើត​អាខោន​​ហ្វេស​​បុក​ ប្តឹង​​​សមត្ថកិច្ច​​​​ជួយ​​រក​​មុខ​

0
345
fdhggfsd

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែសីហា នេះស្រ្តីម្នាក់បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដោយសារតែមានជនមិនស្គាល់មុខយករូបថតរបស់គាត់ និងកូនតូច យកទៅដាក់នៅក្នុងអាខោនហ្វេសបុករបស់គេដើរទិញទំនិញបោកប្រាស់តាមអនឡាញ ។

ស្រ្តីរងគ្រោះមានឈ្មោះ ឆេង ច័ន្ទបុប្ជា អាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានឲ្យដឹងថា គាត់មានអាខោនហ្វេសបុកដែលប្រើប្រាស់រាល់ថ្ងៃមានឈ្មោះថា Pich Soryta ដែលមានដាក់រូបថតរបស់គាត់និងកូនតូច នៅលើ Cover  Profile ។ កន្លងមក ថ្មីៗនេះស្រាប់តែមានជនមិនស្គាល់មុខបានយករូបថតរបស់គាត់ទាំងពីរសន្លឹកនៅក្នុងអាខោនហ្វេសបុករបស់គាត់ ទៅដាក់នៅក្នុងអាខោនហ្វេសបុករបស់គេដែលមានឈ្មោះថា Ta Ta Love រួចហើយបានជនមិនស្គាល់មុខនោះ បានកុំម៉ង់ទិញទំនិញផ្សេងៗតាមអនឡាញ លុះពេលម្ចាស់ទំនិញយកទំនិញមកឲ្យបែរជាជនបោកប្រាស់ម្នាក់នោះបិទទូរស័ព្ទ ធ្វើឲ្យម្ចាស់ទំនិញទូរស័ព្ទមកជេរប្រមាថគាត់ស្ទើររាល់ថ្ងៃ ។

fsfddss
នារីជាម្ចាស់រូបភាព មកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍

ស្រ្តីជាជនរងគ្រោះបានបន្តទៀតថា ដោយសារតែមានជនមិនស្គាល់មុខបានយករូបថតរបស់គាត់និងកូនទៅដាក់លើអាខោនហ្វេសបុកដែលមានឈ្មោះថា Ta Ta Love នេះមិន មែនជាអាខោនពិតប្រាកដរបស់គាត់ទេ ហើយគាត់មានអាខោនតែមួយគឺ Pich Soryta ។

dsfvsdf
គណនីហ្វេសប៊ុក ដែលយករូបថតគេទៅដាក់

ដោយសារតែមានជនមិនស្គាល់មុខបានយករូបថតគាត់និងកូនប្រុសទៅដាក់នៅក្នុងអាខោនហ្វេសបុកឈ្មោះ Ta Ta Love ដើរបោកប្រាស់គេបែបនេះហើយ គាត់ជាម្ចាស់រូបថត បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើដើម្បីឲ្យសមត្ថកិច្ចជួយដឹងឮ ថា អាខោនឈ្មោះ Ta Ta Love មិនមែនជាអាខោនរបស់គាត់ទេ ហើយគាត់មិនបានទទួលស្គាល់រាល់ទង្វើដែលម្ចាស់អាខោនមួយនេះប្រព្រឹត្តឡើយ ៕

ddfsgdf
គណនី facebook ពិតប្រាកដ