Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិទឹកជំនន់ លិចផ្ទះប្រជាព លរដ្ឋ៤ម៉ឺនខ្នង ស្លាប់មនុស្ស ៨នាក់នៅអាមេរិក

ទឹកជំនន់ លិចផ្ទះប្រជាព លរដ្ឋ៤ម៉ឺនខ្នង ស្លាប់មនុស្ស ៨នាក់នៅអាមេរិក

អាមេរិក៖ ចំនួនអ្នកស្លាប់ ដែលបណ្តាល មកពីគ្រោះ ទឹកជំនន់ជា ប្រវត្តិសាស្ត្រ នៅរដ្ឋ Louisiana សហរដ្ឋអាមេរិក បានកើន ឡើង ដល់៨នាក់កាល ពីថ្ងៃអង្គារស្រប ពេលតំបន់ជន់ លិចកើនឡើងដែលបានជំរុញ ឲ្យអាជ្ញាធរមានសមត្ថកិច្ច ប្រកាសពី គ្រោះមហន្ត រាយ ក្នុងស្រុកចំនួន១២។

ខណៈដែល ទឹកជំនន់បាន ស្រកចុះនៅ ក្នុងផ្នែកជា ច្រើននៃភាគ ខាងត្បូងរដ្ឋ Louisiana តំបន់ដទៃបានបង្ហាញ ឲ្យឃើញ ពីការកើន ឡើង នៃកម្ពស់ទឹក។ ចំណែក ទីភ្នាក់ងារសេវា អាកាសធាតុ ជាតិបានចេញ សេចក្តីប្រកាស អាសន្នពីទឹកជំនន់ ជាថ្មីម្តង ទៀតផងដែរ។

លោក John Bel Edwards អភិបាលរដ្ឋ Louisiana បានថ្លែងនៅក្នុង សន្និសិទ សារព័ត៌ មានមួយថាយើងកំពុង ត្រួតពិនិត្យ ឃើញថាកម្រិត ទឹកជំនន់ហាក់ពុំមាន ការស្រកចុះសោះ ឡើយស្របពេល ដែលកម្ពស់ ទឹកបានផ្លាស់ ទៅកាន់តំបន់ ភាគខាងត្បូង។
ជាងនេះទៅ ទៀតមានផ្ទះប្រជា ពលរដ្ឋប្រមាណាំ៤ម៉ឺន ខ្នងបានរងផលប៉ះពាល់ ដោយទឹកជំនន់និង មនុស្សជាង៨ពាន់នាក់ ដែលស្ថិត ក្នុងទីជម្រកឬលំនៅឋានទាំងនោះ។ ចំណែកមនុស្សជាង២ម៉ឺននាក់ត្រូវបានជួយសង្គ្រោះឬជម្លៀសចេញពីតំបន់នោះទៀតផង។

ទោះជាយ៉ាងណាលោក Edwards បន្ថែមថាមាន របាយការណ៍ជា ច្រើនស្តីអំពីអំពើ ចោរកម្មក្នុងតំបន់ជា ច្រើនដែលជាទីតាំង លំនៅឋាន គេបោះ បង់ចោលដោយ ការភៀសខ្លួនចេញពីទីនោះ។ ជាងនេះទៅទៀតរដ្ឋបាល របស់លោក គ្រោងនឹង អនុវត្តនូវបម្រាម គោចរនៅ រាត្រី ថ្ងៃអង្គារគ្រប់ស្រុកទាំង អស់ដើម្បី ប្រយុទ្ធប្រឆាំងនិង បញ្ហានេះ។

RELATED ARTICLES