Tuesday, April 23, 2024
Homeព័ត៌មានអន្តរជាតិឆ្ងល់ទេ ហេតុអ្វីកាហ្សា កើតសង្គ្រាម មិនចេះចប់?

ឆ្ងល់ទេ ហេតុអ្វីកាហ្សា កើតសង្គ្រាម មិនចេះចប់?

ប្រវត្តិសង្គ្រាមនិងជម្លោះនៅតំបន់កាហ្សាស្រី្ទប(តពីលេខមុន)

ជម្លោះកាហ្សាឆ្នាំ២០០៦

ក្នុងរដូវក្តៅឆ្នាំ២០០៥ អុីស្រាអែលបាន ដកចេញដោយ ឯកតោភាគី នូវប៉ុស្តិ៍យោធា ជួរមុខកាលពីអតីតកាលរបស់ខ្លួននៅក្នុង តំបន់កាហ្សា ស្រ្ទីបដោយ ក្តីរំពឹងថាវានឹង បន្ធូរបន្ថយដល់ ភាពតានតឹង ជាមួយនិង កងកម្លាំងរបស់ប៉ាឡេស្ទីន នៅកាហ្សា។

នៅថ្ងៃ២៥ មិថុនាឆ្នាំ២០០៦ ក្រុមសកម្ម ប្រយុទ្ធប៉ា ឡេស្ទីនបានឆ្លងកាត់ ពីកាហ្សា ចូលទៅ ក្នុងប្រទេសអុីស្រាអែល ដោយចាប់ទាហាន អុីស្រាអែល ម្នាក់ជា ឈ្លើយសឹក។ ចំណែកអុីស្រា អែលវិញ បានតបត ទៅវិញនៅថ្ងៃ២៩ខែ ដដែលនោះ ជាមួយនិងការ លុកលុយចូល តំបន់កាហ្សាស្ទ្រីប។

យុទ្ធនាការនេះ បានបន្តរហូត ដល់ថ្ងៃ២៦វិច្ឆិកា ឆ្នាំ២០០៦ តាមរយៈបទ ឈប់បាញ់មួយ។ បើទុកជាមានកិច្ចព្រម ព្រៀងឬបទ ឈប់បាញ់ យ៉ាងណា ក្តីក៏ទាហានប៉ាឡេស្ទីន ជានិច្ចកាល តែង តែបាញ់គ្រាប់រ៉ុក្កែត ជាច្រើនគ្រាប់ចូលទៅ ក្នុងដែន ដីអុីស្រាអែល ស្របពេល ដែល អ៊ីស្រាអែលក៏ បានវាយបកវិញ ជារឿយៗដោយ មីស៊ីលនិងការវាយប្រហារ ពីលើអាកាសស្រោច លើគោល ដៅកាហ្សា។

សង្គ្រាមស៊ីវិល ប៉ាឡេស្ទីនឆ្នាំ ២០០៧ ក្នុងតំបន់កាហ្សា ក្នុងខែមិថុនា ឆ្នាំ២០០៧ សង្គ្រាមស៊ីវិល រយៈពេលខ្លីមួយបានផ្ទុះ ឡើងរវាង ក្រុមធំៗពីររបស់ ប៉ាឡេស្ទីនគឺ ពួកហាម៉ាស និងហ្វាតាស់ ដែលក្រោយ មកលទ្ធផល នៃវិវាទនេះបាននាំ ឲ្យមានការ បណ្តេញកង ទ័ពហ្វាតាស់ ចេញពីកាហ្សា។

ចំណែក ពួកហាម៉ាសត្រូ វបានគេចាត់ ទុកជាក្រុមសកម្ម ប្រយុទ្ធដែល មានកម្លាំង ច្រើនជាងគេ ក្នុងបក្សទាំងពីរ ហើយហាម៉ាស មិនទទួល ស្គាល់សិទ្ធិរស់នៅ របស់អុីស្រាអែល នោះឡើយនិងបាន ស្វែងរកការ ទាមទារសារជាថ្មីពីដែនដីទាំង អស់របស់ ប៉ាឡេស្ទីនពី អុីស្រាអែល។ (នៅមានត)

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES