Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិស្លាប់របួស៩នាក់​​ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ លើផ្ទៃសមុទ្រ នៅ​ក្រិក

ស្លាប់របួស៩នាក់​​ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ លើផ្ទៃសមុទ្រ នៅ​ក្រិក

ក្រិក៖ យោងតាម ព័ត៌មានចុង ក្រោយពីអាជ្ញាធរក្រិក ឲ្យដឹងថាសាក នាដកម្មលើផ្ទៃ សមុទ្រដែល បណ្តាលឲ្យមាន មនុស្សស្លាប់៤នាក់និងរងរបួស៥នាក់បាន កើតឡើងបន្ទាប់ពីទូក មួយគ្រឿងបាន បើកយ៉ាងលឿនទៅ បុកប៉ះទូកមួយ ផ្សេងទៀតនៅ កោះ Aegina របស់ក្រិកក្នុងឈូង សមុទ្រ Saronic កាលពីថ្ងៃអង្គារ។

ដើមឡើយមាន ទូកលឿនមួយគ្រឿង ដែលមានបណ្តោយ ៨ម៉ែត្របាន បើកទៅបុក នឹងទូកទេសចរណ៍ មួយផ្សេង ទៀតដោយបានកាត់ផ្តាច់ វាជាពីរកំណាត់។ ជាលទ្ធផល អ្នកដំណើរទាំ ងអស់បានធ្លាក់ចូល ទៅក្នុងទឹក សមុទ្រក្នុង ចំណោមពួក គេទាំងអស់នោះមាន៤នាក់ បានបាត់បង់ ជីវិតនិងមួយ ចំនួនទៀតរងរបួស។

ក្នុងចំណោម អ្នកដែលអ្នករង គ្រោះក្នុងឧប្បត្តិហេតុ នោះគឺមានកាពី តែនម្នាក់របស់ទូក ទេសចរណ៍ ក្មេងស្រី អាយុ៥ឆ្នាំម្នាក់ និងបុរសម្នាក់ដែល គេនៅ មិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយ។ សាកសពជនរងគ្រោះ ទីបួនត្រូវបានគេ រកឃើញដោយ បានលិចចូលក្នុងជម្រៅទឹក២០ម៉ែត្រ។

យោងតាមកង កម្លាំងល្បាត ដែនសមុទ្ររបស់ ក្រិកបញ្ជាក់ ថាអ្នកដំណើរ២០នាក់ ត្រូវបានជួយសង្គ្រោះ ហើយក្នុង នោះមាន៥នាក់រងរបួសហើយត្រូវបានបញ្ជូនតាម អាកាសទៅកាន់ មន្ទីរពេទ្យក្រុងអាថែន។ មួយវិញ ទៀតក្នុងចំណោម អ្នករងរបួស ទាំង៥នាក់មាន២នាក់ ស្ថិតក្នុងស្ថាន ភាពធ្ងន់ធ្ងរ។ ចំណែក អ្នកដំណើរដែល នៅសេសសល់ពី ហេតុការណ៍ដ៏គួរ ឲ្យរន្ធត់នេះ ត្រូវបាន បញ្ជូនទៅកាន់ មជ្ឈមណ្ឌលសុខាភិបាលកោះ Aegina ដើម្បី ជួយសង្គ្រោះបឋម។

ជាមួយគ្នានោះ ដែរអ្នកបើក បរទូកលឿន ដែលមាន អាយុ៧៨ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន និងផ្តល់ចម្លើយ ពីស្ថានការណ៍ មុនកើត ហេតុដល់ មន្ត្រីល្បាត ដែនសមុទ្រ។ យោងតាមព័ត៌មា នក្នុងស្រុកលោកបាន អះអាង ថាលោកមិន យល់ថាតើគ្រោះ ថ្នាក់នេះ កើតឡើងដោយរបៀបណាហើយ នៅពេលនោះ លោកមិន ឃើញអ្វីខុស ប្រក្រតីនោះឡើយ។

fsf

fsfsfwf

 

RELATED ARTICLES